សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​តាម​បុរី និង​ខុន​ដូ​

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​តាម​បុរី និង​ខុន​ដូ​

(​ភ្នំពេញ​) ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ទាក់ទិន​នឹង​ការគ្រប់គ្រង ការ​ស្នាក់នៅ​របស់​ជន​បរទេស ពិសេស​បញ្ហា​សន្តិសុខ​នៅតាម​បណ្ដា​បុរី និង​ខុន​ដូ នៅក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ មន្ទីរជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​។​

​ក្នុង​កិច្ចប្រជុំ​នេះ​លោក ឃួ​ង ស្រេង បានលើកឡើង​ផ្ដោតទៅលើ​បញ្ហា នៃ​ការ​មិន​ចូលរួម​ពី​ខាង​សន្តិសុខ​ឯកជន តាម​បុរី និង​ខុន​ដូ​មួយ​ចំនួន ដែល​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដូចជា មិន​ផ្ដល់​ព័ត៌មាន​នានា​មក​ជំនាញ​សមត្ថកិច្ច មិន​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ចេញចូល​បុរី ឬ​ខុន​ដូ ដែល​ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់ ដល់​ការគ្រប់គ្រង​ការ​ស្នាក់នៅ​របស់​ពលរដ្ឋ ការរក្សាសន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន និង​ក្ដាប់​សភាពការណ៍​មិន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។​

​លោក​អភិបាល ក៏​បាន​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​អស់ ផ្តល់​របាយការណ៍​ប្រចាំខែ អំពី​ការងារ​ត្រួតពិនិត្យ ការគ្រប់គ្រង​ជនបរទេស រស់នៅ​តាម​ខុន​ដូរ សណ្ឋាគារ បុរី និង​ក្នុង​ផ្ទះសំណាក់ និង​ការងារ​រក្សា សន្តិសុខ ក្នុង​មូលដ្ឋាន​គ្រប់គ្រង​តាម​ខណ្ឌ​នី​មួយៗ ដែល​គណៈ​បញ្ជាការ​ឯកភាព​រាជធានី បាន​ប្រជុំ​ដាក់ចេញ​នូវ​ផែនការ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ជាពិសេស​លទ្ធផល​នៃ​ការអនុវត្ត នូវ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​តម្រូវ​ឱ្យ​មាន​ការ​បង្កើន​ប្រជា​កា​ពារ​ឡើងវិញ នៅតាម​សង្កាត់​និមួយៗ​ថា​តើ មកដល់ពេលនេះ​ទទួលបាន​លទ្ធផល​បែប​ណា​ហើយ​។​

​គួរ​រំ​ឡឹ​ក​ផងដែរ​ថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីណែនាំ​ស្តីពី ការគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុងប្រទេស​កម្ពុជា ដើម្បី​អនុវត្ដ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ឱ្យមាន​ប្រសិទ្ធភាព​។ ក្រសួងមហាផ្ទៃ ក៏​បាន​ពិនិត្យឃើញ​ថា មាន​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ជាច្រើន បាន​អនុវត្ត​តាម​សេចក្តីណែនាំ​ដោយ​ស្មារតី​ភ្ញាក់រលឹក​រួសរាន់ និង​ការទទួលខុសត្រូវ​ខ្ពស់ ប៉ុន្តែ​នៅ​មាន​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​មួយចំនួន ពុំ​ទាន់​យល់​អំពី​កាតព្វកិច្ច និង​អនុវត្ត​ត្រឹមត្រូវ​តាម​ការកំណត់​នៃ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នៅឡើយ​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តី​ពី​អន្តោប្រវេសន៍ សំដៅ​បង្កើន​ការគ្រប់គ្រង​វត្តមាន​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា សុវត្ថិភាព​ផ្ទាល់​របស់​ជនបរទេស​គ្រប់រូប ដែល​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការណែនាំ​ឱ្យ​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ត្រូវ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស ដែល​បាន​ចូលមក​ស្នាក់​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​នៅក្នុង​មូលដ្ឋាន ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​កិច្ចសហការ ធ្វើ​កិច្ចការ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​និង​ផ្តល់​របាយការណ៍​ឱ្យបាន​ទៀងទាត់​។​

​ចំពោះ​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​ណា ដែល​មិន​បាន​រាយការណ៍​ពី​វត្តមាន នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស តាម​ការកំណត់​នៃ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា នឹង​ត្រូវ​ផ្តន្ទាទោស​តាម​បទប្បញ្ញតិ ដែល​មានចែង​ក្នុង​ច្បាប់ ស្តី​ពី​អន្តោប្រវេសន៍ និង​ច្បាប់​ផ្សេងៗ​ទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ