សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​ស្ទឹងត្រែង​នាំគ្នា​បណ្តុះ​គ្រាប់ត្នោត​តាម​ព្រុំដែន​ឡាវ​

​ចៅហ្វាយខេត្ត​ស្ទឹងត្រែង​នាំគ្នា​បណ្តុះ​គ្រាប់ត្នោត​តាម​ព្រុំដែន​ឡាវ​

​ខេត្ត​ស្ទឹងត្រែង ៖​គ្រាប់ត្នោត​ចំនួន​៣​ម៉ឺន​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ស្ទឹងត្រែង នាំយក​ទៅ​ដាំ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​នៅ​ចំនុច​បង្គោល​ព្រំដែន​លេខ​០៤០ និង​០៤២ កាលពី​ព្រឹក​ថ្ងៃទី​១១ សីហា​ម្សិលម៉ិញ ។​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍ថា​:​ដើមត្នោត​ជា​រុក្ខជាតិ​ដែល​ផ្តល់​នូវ​គុណសម្បត្តិ​យ៉ាងច្រើន​ដល់​ប្រជាជន​ខ្មែរ តាំងពី​សម័យ​បុរាណកាល​មក តំណាង​ឲ្យ​អត្តសញ្ញាណជាតិ​ខ្មែរ​និង​ជា​ដួងប្រលឹង​ជាតិ ដែល​ប្រជាជន​ខ្មែរ បាន​សំគាល់​នូវ​ទឹកដី​របស់​ខ្លួន ពី​បុរាណកាល​រហូតមក​ដល់​បច្ចុប្បន្ននេះ ។

​សកម្មភាព​ដាំ​ដើមត្នោត​នាពេលនេះ​គឺជា​សកម្មភាព​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ស្ទឹងត្រែង ក្នុង​ការបង្ហាញ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ និង​ការថែរក្សា​អត្តសញ្ញាណ​នៃ​ដួងប្រលឹង​ជាតិ ក៏ដូចជា​ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ និង​បំផុស​ផ្នត់គំនិត​ឲ្យ​ក្មេងជំនាន់ក្រោយៗ​ទៀត ឲ្យ​ចេះ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ និង​ដួងព្រលឹង​របស់​ជាតិ​ខ្មែរ​យើង ។​

​លោក ព្រំ ចាន់ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បានឲ្យដឹងថា​:​ការដាំ​ដើមត្នោត​នេះ គឺជា លើក​ទី​២​ហើយ ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ជាច្រើន​ទៀត រួមគ្នា​រៀបចំ​ពិធី​នេះ​ឡើង ទៅ​ដាំ​នៅតាម​បណ្តោយ​ខ្សែរ​ក្រ​វ៉ាត​ព្រំដែន កម្ពុជា​-​ឡាវ ស្ថិតនៅ​ត្រង់​ចំនុច​បង្គោល​ព្រំដែន​លេខ​០៤០ និង​០៤២ ក្នុង​ភូមិសាស្ត្រ នៃ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ៕

Filed in: ព័ត៌មានជាតិ