សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អ៊ុក​គឹម​លេខ​៖​អគារ​ខ្ពស់ៗ​មួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​ច្រក​សុវត្ថិភាព​?!

​លោក​អ៊ុក​គឹម​លេខ​៖​អគារ​ខ្ពស់ៗ​មួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​ច្រក​សុវត្ថិភាព​?!

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ថា​៖ មន្ដ្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​រកឃើញថា អគារ​ខ្ពស់ៗ​មួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​ច្រក​សុវត្ថិភាព សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​ឡើយ​។

​ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ស្ដីពី «​សុវត្ថិភាព​អគ្គិភ័យ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ដើម្បី​ផ្សព្វផ្សាយ​ឲ្យមាន​ការយល់ដឹង​ទូលំ​ទូលាយ​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​លក្ខខណ្ឌ និង​វិធានការ​នានា ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ និង​អំពី​ចំណាត់​ថ្នាក់​សំណង់ ដែល​តម្រូវ​ឲ្យ​គ្រប់​គោលដៅ ត្រូវ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​។​

​នៅក្នុង​សិក្ខាសាលា​នោះ លោក អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​លើ​ការងារ​សុវត្ថិភាព​អគ្គិភ័យ​រូបនេះ ក៏​បាន​បង្ហាញ​នូវ​វិធានការ ចំពោះ​មុខ​ចំនួន​៣​ចំណុច​ផង​ដែរ សម្រាប់​ម្ចាស់​ទីតាំង អគារ​ផ្សេងៗ ត្រូវតែ​អនុវត្ត​៖

​ទី​១៖ ដើម្បី​បង្ការ​គ្រោះថ្នាក់​អគ្គិភ័យ​៖ ការសាងសង់​អគារ​ត្រូវតែ​គោរព​បទដ្ឋាន​បច្ចេកទេស​របស់​អគ្គិភ័យ មានន័យ​ថា នៅពេល​សាងសង់​ត្រូវ​បំពាក់ សម្ភារ​ទាំងឡាយ ដែល​អ្នកជំនាញ​អគ្គិភ័យ​បានកំណត់​។​

​ទី​២៖ សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​៖ អគារ​ខ្ពស់​ត្រូវ​តែមាន​ច្រក​សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ខណៈ​មក​ទល់​ពេល​នេះ អគារ​ខ្ពស់ៗ​មួយចំនួន មិនទាន់​មាន​ច្រក​សង្គ្រោះ​នេះ​ទេ ហើយ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ក៏​មិនទាន់​បំពាក់ ដែល​ជាហេតុ​នាំ​ឲ្យ​អ្នកនៅ​ខាង​ក្នុង​អគារ​មិនដឹង នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​។​

​ទី​៣៖ ការ​ត​បណ្ដាញ​អគ្គិសនី ត្រូវតែ​រក​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​លើ​បញ្ហា​នេះ ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង ដោយសារ​ការឆ្លង​ចរន្ដ​អគ្គិសនី​។ ប្រសិនបើ​ក្រសួង​រកឃើញថា អ្នក​ដែល​ត​បណ្ដាញ​ទាំងអស់នោះ មិន​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង បុគ្គលិក​នឹង​ត្រូវ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​លោក អ៊ុក គឹម​លេខ បាន​សង្កត់ធ្ងន់​ទៀត​ថា រាល់​ម្ចាស់​ទីតាំង​អគារ​ទាំងឡាយណា មិន​គោរព​ទៅតាម​បទដ្ឋាន ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ម្ចាស់​ទីតាំង​អស់នោះ នឹង​ត្រូវ​ប្រឈមមុខ​ជា​មួយ​ការទទួលខុសត្រូវ ដែល​កំណត់​ដោយ​ច្បាប់​។​

​យោងតាម​របាយការណ៍​របស់ លោក​ឧត្តមសេនីយ៍ឯក សេក ភូ​មី អគ្គស្នងការ​រង​នគរបាលជាតិ បានឲ្យដឹងថា​៖ ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស​ចំនួន​៤២៩​លើក​/៣៥១​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៨ មាន​ការកើនឡើង​៧៨​លើក​។​
​អគ្គស្នងការ​រង​នគរបាល​ជាតិ​រូបនេះ​បាន​បន្ថែមថា ក្នុងចំណោម​គ្រោះ​អគ្គិភ័យ​ទាំងអស់នេះ បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១០​នាក់​, របួស​៤៦​នាក់​, ឆេះ​ផ្ទះ​៤១៨​ខ្នង​។ មូលហេតុ​បណ្ដាលមកពី អគ្គិសនី​៤០​ភាគរយ​, ប្រើប្រាស់​ភ្លើង​៣៨​ភាគរយ និង​ក្ដាប់​មិនបាន​២២​ភាគរយ​៕

 

Filed in: ព័ត៌មានជាតិ