សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គការ​លីកាដូ​និង​ធាងត្នោត ប្រាក់កម្ចី​អត្រា​ការប្រាក់​ខ្ពស់​ជា​ការរំលោភ​សិទ្ធិមនុស្ស តែ​ខាង​ធនាគារ​បដិសេធ​!

​អង្គការ​លីកាដូ​និង​ធាងត្នោត ប្រាក់កម្ចី​អត្រា​ការប្រាក់​ខ្ពស់​ជា​ការរំលោភ​សិទ្ធិមនុស្ស តែ​ខាង​ធនាគារ​បដិសេធ​!

ភ្នំពេញ ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា បានចេញ​សេចក្តីថ្លែងការណ៍​អះ​អា​ពី​ភាព​ស្អាតស្អំ​ក្នុង​ការផ្តល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​ពី អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ពីរ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង សមាគម​ធាងត្នោត ប្រកាស​ថា​គេ​រកឃើញ​ពី​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការផ្តល់​កម្ចី​ដល់​ពលរដ្ឋ​ក្រីក្រ​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ហើយ​ខាង​វត្ថុ​ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាសថា នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​រឿង​នេះ​ដែរ​។

​អង្គការ​ទាំង​ពីរ​នេះ​បានឲ្យដឹង​ថា​គេ​រកឃើញ​មាន ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ការ​ខ្ចីបុល​នេះ​បណ្តាលឱ្យ​អាច​កើត​មាន​ការរំលោភបំពាន​សិទ្ធិ​មនុស្ស​ជាច្រើន រួម​មាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយ​សារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផ្តល់​កម្ចី​ជាមួយ​ការប្រាក់​ខ្ពស់​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ហៅ​ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ និង សមាគម​ធាងត្នោត ថា​ជា​ការ​មួលបង្កាច់​លើ​ការផ្តល់​ប្រាក់កម្ចី ដែល​បង្ហាញ​ពី​ការចូលរួម ការកាត់បន្ថយ​ភាព​ក្រី​ក្រី និង​បរិយាប័​ណ្ណ​ហិរញ្ញវត្ថុ​។ សមាគម​មួយ​នេះ ក៏​បាន​ចាត់ទុក​ការរកឃើញ​នេះ​ថា ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះរ​បស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​ថែម​ទៀត​។​

​តែ​ខាង​ធនាគារ​ជាតិ​កម្ពុជា​វិញ មិន​បាន​បដិសេធ ឫ​ឯកភាព​នឹង​ការរកឃើញ​នេះ​ទេ​។ ផ្ទុយទៅវិញ ធនាគារជាតិ​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការប្រតិបត្តិ​ដែល​គ្មាន​សីលធម៌​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង ប្រកាស​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ លោកស្រី​ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៨ សីហា​ថា នឹង​ធ្វើ​ការស៊ើបអង្កេត និង ចាត់វិធានការ​ចាំបាច់​ចំពោះ​បញ្ហា​ផ្តល់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​នេះ​។

​សម្រាប់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ការព្យាយាម​ណាមួយ​ក្នុង​ការយក​ការស្រាវជ្រាវ​ដែល​សមាគម​នេះ​ចាត់ទុកថា គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ទៅ​ធ្វើ​ជា​រឿង​នយោបាយ គឺ​គួរតែ​ត្រូវ​បាន​ច្រានចោល ៕

Filed in: ព័ត៌មានជាតិ