សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ​កង​តូច​លេខ​៤​និង​មន្ដ្រី​ក្រោម​ឱវាទ​រង​ការ​ចោទ​ថា​បង្ខាំង វ៉ៃ​ធ្វើ​ទារុណកម្ម កម្មករ​ឡរ​ឥដ្ឋ​ម្នាក់​ស្ទើស្លាប់​!

​ឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ​កង​តូច​លេខ​៤​និង​មន្ដ្រី​ក្រោម​ឱវាទ​រង​ការ​ចោទ​ថា​បង្ខាំង វ៉ៃ​ធ្វើ​ទារុណកម្ម កម្មករ​ឡរ​ឥដ្ឋ​ម្នាក់​ស្ទើស្លាប់​!

​ឧត្ដរមានជ័យ ៖ ស្ដ្រី​មេម៉ាយ​(​ប្តី​ស្លាប់​)​ពីរ​នាក់​ម្ដាយ​និង​កូនប្រុស រស់នៅក្នុង​ជីវភាព​ក្រីក្រ ជ្រក​ក្រោម​ដំបូល​រោង ធ្វើជា​កម្មករ​ឡរ​ឥដ្ឋ​អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​មកហើយ​នោះ​នៅ​ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៩ បាន​សូម​អំពាវនាវ​ដល់​សម្ដេច​តេជោ​ហ៊ុនសែន ជួយ​ផ្ដល់​យុ​ត្តិ ជូន​ដល់​ក្រុមគ្រួសារ​របស់​គាត់​ដែល​រងគ្រោះ​ព្រោះ​មន្ត្រី​យោធា​កងពល​លេខ​៤​ធ្វើ​ទារុណកម្ម​យ៉ាងឃោ​ឃៅ​ផង​។

​ការអំពាវនាវ​នេះ​គឺ​ដោយសារ​កូនប្រុស​របស់​គាត់​ត្រូវបាន លោក​ឧត្ដមសេនីយ៍ទោ​សន ស៊ា មេបញ្ជាការ​កងពលតូច​លេខ​៤​និង​មេបញ្ជាកា​រង គឺ​លោក​ឧត្ដមសេនីយ៍ត្រី ចាន់ នី និង​មន្ដ្រី​យោ​បីនាក់ សរុប​៥​នាក់ បាន​បង្ខាំង វ៉ៃ​និង​ធ្វើ​ទារុណកម្ម​យ៉ាង​សា​ហៅ​នៅ​ក្នុង​បន្ទាយ​ទាហាន រហូត​ដល់​សង្គ្រោះបន្ទាន់​បញ្ជូន​ទៅ​ពេទ្យ​នៅ​ខេត្ត​សៀមរៀប​. ដោយ​មាន​អាការ​:​គ្រាំគ្រា​ផ្នែក​ខាងក្នុង និង​ហើម​ខួរក្បាល និង​ជំងឺ​ធ្វើ​ទុក​អត់​ឈប់​ឈរ​នៅ​ពេល​អស់​ជាតិ​ថ្នាំ​។​

​ជនរងគ្រោះ​ឈ្មោះ វ៉ាន់​ឆៃលី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​សិប្បកម្ម​ឡរ​ឥដ្ឋ ក្នុងភូមិ​អូរឫស្សី សង្កាត់​សំរោង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​ម្ដាយ​ជនរងគ្រោះ​ឈ្មោះ ឡា​ច វន ជា​ស្ដ្រី​មេម៉ាយ អាយុ​៦៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ បាក់​ដាវ​ឃុំ​បាក់​ដាវ ស្រុក​ព្រែក​តា​មាក់ ខេត្ត​កណ្ដាល ។​

​ម្តាយ​ជនរងគ្រោះ​ដឹងថា លោក​ឧត្ដមសេនីយ៍ទោ​សន សៀ មេបញ្ជាការ​កងពលតូច​លេខ​៤​និង​មេបញ្ជាការរង​ឈ្មោះ​ចាន់​នី និង​មន្ដ្រី​ក្រោម​ឱវាទ​សរុប​៥​នាក់​ចាប់​គាត់​ទៅ​បង់​ឃាំង​នៅ​ក្នុង​បន្ទាយ​កងពល​វ៉ៃ​ទាត់​ធាក់​តាម​អំពើរ​ចិត្ត​និង​ធ្វើ​ទារុណកម្ម​អោយ​គាត់​លុតជង្គង់​នៅលើ​គ្រាប់​គ្រោះ​និង​បង្អាត់បា​យអស់​រយះពេល​៥​ម៉ោង ចាប់ពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ដល់​ម៉ោង​មួយ​រសៀល​កាលពី​ថ្ងៃ​ទី​៣១​ខែ កក្កដា​ឆ្នាំ​២០១៩​។​

​មូលហេតុ​គឺ​លោក​ស៊ន​សៀ​បាន ទិញ​ឥដ្ឋ មួយ​ឡាន​យកទៅ​ដាក់​បី​កន្លែង ដែល​ថៅកែ​ឡរ​ឥដ្ឋ មិន​អោយ​ចូល​ទៅ​ដាក់​នៅក្នុង​បន្ទាយ​ព្រោះ​កន្លង​ទៅ​ជាប់ផុង រថយន្ដ​ដឹក​ឥដ្ឋ​ម្ដងមកហើយ​អស់​មួយ​យប់​ពីថ្ងៃ​ទើប​យក​ចេញ​រួច​។ លោក​សន សៀ ខឹង​រឿង​កម្មក​រដឹក​ឥដ្ឋ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ខ្លួន​ក៍​ចាប់ផ្ដើម​វ៉ៃ​ទាត់​ធាក់​ខ្លួនឯង​មិន​អស់ចិត្ត​ហៅ​មន្ដ្រីក្រោមឱវាទ​ប្រដាប់​ដោយ​កំភ្លើង​គ្រប់​ដៃ​ចាប់សែង​ញាត់​ចូល​ក្នុង​ឡាន​យកទៅ​វ៉ៃ​នៅ​ក្នុង​បន្ទាយ​បន្ថែមទៀត និង​គំរាម​យក​ថ្នាំញៀន​មក​ដាក់​ក្នុង​ហោប៉ៅ ដាក់​កំហុស​ចាប់ខ្លួន​ជនរងគ្រោះ​បន្ថែមទៀត​(​មិនដឹងថា​តើ​លោក​សន សៀ មាន​រក្សាទុក​សា​ធាតុ​ញៀន​បានជា​ហ៊ាន​គំរាម​ចាប់​ញាត់​គ្រឿងញៀន​បែបនេះ​?)​នោះ​។​

​ក្រោយ​ពី​បែកធ្លាយ​រឿង​នេះ​លោក​ឧត្ដមសេនីយ៍ទោ សន សៀ បានអោយដឹង​ថា​សមត្ថ​កិច្ច​គេ​មក​សម្របសម្រួល​បញ្ចប់​រឿង​អស់ហើយ​គ្មាន​អី​ទេ​។​បើ​វា​ខ្លាំង​អោយ​អ្នក​សាព័ត៍​មាននាំ​អាណាថា​គាត់​វ៉ៃ​ទៅ​ជួប​លោក​នៅ​បន្ទាយ​ហើយ​អោយ​វា​ឆ្លើយថា​គាត់​វ៉ៃ​មិច​ខ្លះ​? លោក​បន្តរ​ថា​អា​និង​មិន​រួច​ខ្លួន​ទេ ចំ​តែ​មើលទៅ​?៕

Filed in: ព័ត៌មានជាតិ