សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការ​កោះហៅ​លោក​សម​រង្ស៊ី​លើក​ទី​២ តែ​លោក​ហូ​វ៉ាន់​ថា​ម៉េច​មិន​ប្តឹងទៅ​តុលាការ​ស្រុក​បារាំង​ទៅ​!?

តុលាការ​កោះហៅ​លោក​សម​រង្ស៊ី​លើក​ទី​២ តែ​លោក​ហូ​វ៉ាន់​ថា​ម៉េច​មិន​ប្តឹងទៅ​តុលាការ​ស្រុក​បារាំង​ទៅ​!?

​ភ្នំពេញ ៖​លោក សេង គឹម​ឡាក់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១២​សី​ហា​បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ជា​លើក​ទី​២ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៩​ខាង​មុខ​ករណី​ញុះញង់ តាម​បណ្តឹង​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ដីកា​កោះហៅ​លើក​ទី​២ ត្រូវបាន​សមត្ថកិច្ច យក​ទៅ​បិទ​នៅផ្ទះ​របស់ លោក សម រង្ស៉ី នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​លោក សម រង្ស៊ី ចោទប្រកាន់ថា សម្តេច​(​ក្រឡា​ហោម​)​មានបំណង​គាំទ្រ​លោក ឌី វិជ្ជា កូនប្រសារ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សងសឹក​សម្តេច​តេជោ ពាក់ព័ន្ធ​ការស្លាប់​របស់​លោក ហុក ឡុង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ត្រូវជា​ឪពុក​បង្កើត ។​

​ករណីយ៍​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ប្រតិកម្ម​តាម​ហ្វេ​សប៊ុក​ថា តើ​ចាំបាច់​ចេញ​ដីកា កោះហៅ លោក សម រង្ស៊ី​ធ្វើ​អ្វី បើ​លោក​សម រង្ស៊ី​នៅ​ប្រទេស​បារាំង ហើយ​ថា បើ​ចង់​ប្តឹង​គួរ​ប្តឹង ទៅ​តុលាការ បារាំង​ល្អ​ជាង ។​លោក ហូរ វ៉ាន់ “​ដីកា​អ្វី​ទៅ​មិន​ដឹង​សាកសួរ​ពី​បទ​អ្វី​ទេ ហើយ​ឲ្យចូល​ខ្លួន​យ៉ាង​ម៉េចទៅ​? បើ​ដឹង​ទាំងអស់គ្នា​ថា គាត់​( សម រង្ស៊ី​) នៅ​ស្រុក​បារាំង ម៉េច​ក៏​មិន​ប្ដឹង​តុលាការ​បារាំង​? ខ្លាច​អី​? ឬ​អាង​តែ​មាន​តុលាការ​អាយ៉ង ចាំតែ​ចេញ​ដីកា​ចាប់​បក្សប្រឆាំង យកទៅ​ដាក់​គុក​?”​។​

​លោក​ហូ​វ៉ាន់​ថា “​គ្រប់គ្រង​រដ្ឋ​អ្វី​ទៅ​បើ​ធ្វើ​បាយ​ឡុក បាយ​ឡ គ្រប់​តែ​រឿង​តាំងពី​ចាប់ កឹម សុខា ចាប់​យុវជន​ភ្នំពេញ​១៣​នាក់​ដាក់​គុក​លេង ចាប់​តំណាងរាស្ត្រ​៧​នាក់ ដាក់គុក​លេង វាយ​តំណាងរាស្ត្រ​បែក​មុខមាត់​លេង និង​រាប់រយ​រឿង​ទៀត​ដែល​ខ្ញុំ​ដឹង​ការ ពិត​ពេល​ជាប់គុក​ព្រៃ​ស​។ ឱ​តុលាការ​ខ្មែរ​អើយ​ងាប់​រាស្ត្រ​ស្លូតត្រង់​អស់ហើយ​។ មិនដឹង​អាង​អី​? អាង​តែ​សម្ដេច​១​គត់​។ ចុះ​បើ​សម្ដេច​អស់បុណ្យ​តើ​គិត​ម្ដេចទៅ​?”​។​

​ទោះបីជា​អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បទបញ្ជារ​ត្រឿមកម្លាំង​អនុវត្តន៍​ដិការ​តុលាការ​ដើម្បី​ចាប់ខ្លួនក៏​ដោយ​ក៏​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ​ស៊ីផា​ន​នៅ​ថ្ងៃ​ទី​១២​សីហា​នេះ​ដែរ បាន​ស្វាគមន៍ ចំពោះ​ការធ្វើ​មាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ដែល​មក​ឆ្លើយ​តប នឹង​កាតព្វកិច្ច​យុត្តិធម៌ ចំពោះមុខ​តុលាការ ដែល​ប្រជាពលរដ្ឋ ក្នុង​សង្គម​ទំនើប និង​ស៊ីវិល័យ តែងតែ​អនុវត្ត​នូវ​កាតព្វកិច្ច​នេះ ។​

​លោក​ផៃ​ស៊ីផា​ន​បាន​លើកឡើង​ទៀតថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ប្រកប​ដោយ​អធិបតេយ្យភាព ពេញលេញ ។ ពលរដ្ឋ​បានជ្រើសរើស នូវ​ការទទួលខុសត្រូវ​ជោគវាសនា​របស់​ខ្លួន​មាន​ចំនួន​៦​អាណត្តិ​រួចមកហើយ ប្រកប​ដោយ​នីតិរដ្ឋ​ដែល​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​បី​គឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ កំពុង​ដំណើរការ​ប្រកប ដោយ​ថាមពល និង​ទទួលខុសត្រូវ ក្នុង​ដែន​អំណាច​របស់​ខ្លួន ដាច់ដោយឡែក​ពីគ្នា ហើយ​មិន​មាន​អំណាច ឬ​ឥទ្ធិពល ពី​ជន ឬ​ក្រុម និង​បរទេស​ណាមួយ​ជ្រៀតជ្រែក​ក្នុង​ដែន​សមត្ថកិច្ច​នេះ​បាន​ឡើយ ។​

Filed in: ព័ត៌មានជាតិ