សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹង​ថា​ប្រជាជន​ខ្មែរ​មាន​ប៉ុន្មាន​ដែរ​អាឡូវ​នេះ​ហើយ​រស់នៅ​តាម​តំប​ន់ណា​ខ្លះ​?

​ដឹង​ថា​ប្រជាជន​ខ្មែរ​មាន​ប៉ុន្មាន​ដែរ​អាឡូវ​នេះ​ហើយ​រស់នៅ​តាម​តំប​ន់ណា​ខ្លះ​?

 

រាជធានី​ភ្នំពេញ ៖ គិត​មកដល់​ឆ្នាំ​២០១៩​គឺ​៤០​ឆ្នាំ​ក្រោយពី​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តាម​ប៉ាន់ស្មាន​សល់​តែ​ជាង​៤​លាន​នាក់​នោះ​អា​ឡូ​វ​កើន​ដល់​ជាង​១៥​លាន​នាក់​ហើយ​។​នេះ​បើ​តាម​ការប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​ដោយយោង​តាម​លទ្ធផល​នៃ​ការ​ជំរឿន​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ។

​លទ្ធផល​បណ្តោះអាសន្ន​បង្ហាញថា ប្រជាជន​សរុប​តាម​វិធីសាស្ត្រ ឃើញ​រាប់ (De-facto)​មាន​ចំនួន​១៥.២៨៨.៤៨៩ នាក់ ក្នុងនោះ​មាន​ប្រុស​៧,៤១៨,៥៧៧​នាក់ និង​ស្រី​៧,៨៦៩,៩១២​នាក់​។​ទោះជា​យ៉ាងណា​លទ្ធផល​ខាងលើ​ជា តួលេខ​បណ្តោះអាសន្ន ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ ។​សម្ដេច ស ខេង បានប្រកាស​ផ្សាយ​តួលេខ​បណ្តោះអាសន្ន​នៃ​ចំនួន​គ្រួសារ ចំនួន​ប្រជាជន​តាម​ភេទ ខេត្ត​-​ក្រុង និង​ដង់ស៊ីតេ​ប្រជាជន ដែល​អាច​ប្រើប្រាស់​បាន​ជា​បណ្តើរៗ​រហូត​ដល់​ការ​ចុងក្រោយ នៃ​ការធ្វើ​ជំរឿន​ទូទៅ​ប្រជាជន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ខាងមុខនេះ​។​

​សម្ដេច ស ខេង ថា តាម​តួលេខ​បណ្តោះអាសន្ន​នេះ ពិនិត្យ​ឃើញ​ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ មាន​និន្នាការ​កើនឡើង​យឺត​ដោយសារ​អត្រា​ផ្តល់កំណើត និង​អត្រាកំណើន ប្រជាជន​បាន​ថយចុះ ស្រប​តាម​ការព្យាករណ៍​ដែល​បាន​រំពឹងទុក​។ អត្រា​កំណើន​ប្រជាជន​ប្រចាំឆ្នាំ​បាន​ថយចុះ​ពី​១,៥​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ មក​១,២ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៩​។​

​អត្រាកំណើន​ប្រចាំឆ្នាំ របស់​កម្ពុជា​ក្នុង​ទសវត្ស ចុងក្រោយ​នេះ ពិនិត្យ​ឃើញ​ខ្ពស់ ជាង​អត្រាកំណើន​មធ្យម នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​តែ​១.០ ភាគរយ​។ រាជធានី​-​ខេត្ត​មាន​ចំនួន ប្រជាជន​ច្រើន​ជាង​គេ​បំផុត គឺ​ភ្នំពេញ​មាន​ចំនួន ២.១២៩.៣៧១ នាក់ ខណៈ​ខេត្ត​កែប​មាន​ប្រជាជន​តិចជាងគេ បំផុត ៤១.៧៩៨​នាក់ ប៉ុណ្ណោះ​។ ចំណែក​ដង់ស៊ីតេ​ប្រជាជន ស្មើនឹង​៨៦ នាក់ ក្នុង​ផ្ទៃ​ដី​មួយ​គីឡូម៉ែត្រ​ការ៉េ នៅ​ឆ្នាំ​២០១៩​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់​ឲ្យដឹង​ដែរថា បើ​ពិនិត្យ​តាម​តំបន់​ភូមិសាស្ត្រ​នៃ​ប្រទេស តួលេខ​បណ្តោះអាសន្ន​នៃ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ បានបង្ហាញ​ថា ប្រជាជន​ប្រមាណ​៤៨,៩​ភាគរយ នៃ​ប្រជាជន​ទាំងអស់​រស់នៅ​តំបន់​ទំនាប​កណ្តាល ដោយសារ​តំបន់​នេះ​ប្រមូលផ្តុំ​ដោយ​ខេត្ត​ធំៗ ដែល​មាន​ការអភិវឌ្ឍ​ខ្ពស់​។ បន្ទាប់មក​តំបន់​ទន្លេសាប​មាន​ប្រជាជន​ប្រមាណ​៣១,៤​ភាគរយ​នៃ​ប្រជាជន​ទាំងអស់​នៃ​តំបន់​ខ្ពង់រាប និង​ភ្នំ​មាន​១២,៧​ភាគរយ ចំណែក​តំបន់ឆ្នេរ និង​សមុទ្រ​មាន​៦,៩ ភាគរយ​៕

Filed in: ព័ត៌មានជាតិ