សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ភឹម​ណា​ង​នាយ​ប៉ុស្តិ​លេខ​១០​ត្រូវ​ពលរដ្ឋ​ប្តឹង​ឲ្យ​ប្តូ​រចេញ​និង​ទារ​សំណង​៥​លាន​រៀល​រឿង​ឃុំខ្លួន​និង​ប្រើ​ហឹង្សា​ខុសច្បាប់ ?

​លោក​ភឹម​ណា​ង​នាយ​ប៉ុស្តិ​លេខ​១០​ត្រូវ​ពលរដ្ឋ​ប្តឹង​ឲ្យ​ប្តូ​រចេញ​និង​ទារ​សំណង​៥​លាន​រៀល​រឿង​ឃុំខ្លួន​និង​ប្រើ​ហឹង្សា​ខុសច្បាប់ ?

បន្ទាយមានជ័យ​៖ លោក​ភឹម ណា​ង​ត្រូវបាន​គេ​ស្គាល់​ថា​ជា នាយ​ប៉ុស្តិ៍​លេខ​១០​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​ថ្មើជើង​លេខ​៨៩១ ឈរជើង​នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ក្រោម​ការគ្រប់គ្រង​រប​ស់​លោក​ហាំ វណ្ណ​:​មេបញ្ជាការ​វរ​លេខ​៨៩១ ដែល​ជា​មេបញ្ជាការ​ចាស់វស្សា​ជាងគេ​នៅ​កម្ពុជា​រង​កា​ចោទថា​ឃុំខ្លួន​និង​ប្រើ​ហឹង្សា​លើ​ប្រជាពលរដ្ឋោ​ដ​យ​ខុសច្បាប់ ។​

​ជនរងគ្រោះ​ឈ្មោះ​ម៉ាន​សា​ឡោះ ហៅ​រ៉ា ភេទ​ប្រុស​មាន​អាយុ​៣៨​ឆ្នាំ​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ស្ទឹង​បត់ បានអោយដឹងថា​៖ កាលពី​យប់​ថ្ងៃ​ទី​០៩​ខែ​សីហា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​១០​នាទី គាត់​បាន​ចេញពីផ្ទះ​ក្រោយពី​ឭ​សម្លេង​សត្វ​ឆ្កែព្រុះ​ខ្លាំង ដោយ​កាន់ពឹល​នៅ​និងដៃ​។​តែ ភ្លាម​នោះ​ស្រាប់តែ​បាន​ជួប​ជាមួយ​លោក​នាយ​រង​ប៉ុស្តិ៏លេខ​១០​ឈ្មោះ​ភឹម ណា​ង​បានមក ធើ្វ​សកម្មភាព​ចាប់​ឃាត់ខ្លួន​គាត់ ។​

​លោក​មេ​ប៉ុស្តិ​រូបនេះ​បាន​យក​កាំភ្លើង​មក​ភ្ជង់​លើ​រូបគាត់ ហើយ​ឃាត់ខ្លួន​ទុក​នៅ​នឹង​កន្លែង​តាំងពី​ម៉ោង​១​រហូតដល់​ម៉ោង​៤​ព្រឹក​ទើប​ដោះលែង​វិញ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​នោះទេ ។ បុរស​ជា​ជនជាតិ​ខ្មែរ​ឥស្លាម រូបនោះ​បាន​អះអាង​ថា លោក​ភឹម ណា​ង និង​គូកន ពិតជា​បាន​ប្រើ​ហិង្សា​មក​លើ​រាងកាយ​គាត់​មែន​។ គាត់​ថា កាលពី​ថ្ងៃ​ទី​៩​ខែ​សីហា​ឆ្នាំ​២០១៩​គាត់​បាន​ដាក់​ពាក្យបណ្តឹង លោក​មេ​ប៉ុស្តិ​ឈ្មោះ​ភឹម ណា​ង រូប​នោះ​ហើយ​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ដោយ​ទារ​សំណង​ចំនួន​៥​លាន​រៀល និង​បាន​ស្នើសុំ​អោយ​លោក​មេបញ្ជាការ​វរ​លេខ​៨៩១ ធ្វើការ​ផ្លាស់ប្តូរ​សមាស​ភាព លោក​មេ​ប៉ុស្តិ​រូប​នេះ​ចេញ​ជាបន្ទាន់ ព្រោះថា មេ​ប៉ុស្តិ​នេះ​តែង​បង្ក​បញ្ហា​អោយ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ជា​ច្រើនលើក​ច្រើនសារ​មកហើយ ។​

​ចំពោះ​ការចោទប្រកាន់ របស់​ជនរងគ្រោះ​ឈ្មោះ ម៉ាន សា​ឡោះ លោកនាយ​ប៉ុស្តិ​លេខ​១០​វរៈ​នគរបាល​៨៩១ ឈ្មោះ​ភឹម ណា​ង នៅ​ថ្ងៃ​ទី​១០​នេះ​បាន​ទទួលស្គាល់ថា លោក​ពិតជា​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ឈ្មោះ​ម៉ាន​សា​ឡោះ​ហៅ​រ៉ា​នោះ​មែន​កាលពី​យប់​ថ្ងៃទី​៩​ខែ​សីហា​នោះ ដោយ​លោក​និង​កម្លាំង​របស់លោក ដាក់​ការសង្ស័យ​លើ ឈ្មោះ ម៉ាន​សា​ឡោះ រូប​នោះ​ថា​ជា​អ្នក​នាំចូល​ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​រ៉​ប​ស្ពាន​ថ្មី ស្ទឹង​បត់​?​។ តែ​លោក​មេ​ប៉ុស្តិ​បន្តថា លោក​គ្មាន​វត្ថុតាង​ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទេ ទើប​ដោះលែង​វិញ រយៈពេល​ជាង​៣​ម៉ោង ។ នៅពេល​សួរ​ថា តើ​កន្លង​ទៅ​លោក​ធ្លាប់​បង្ក្រាប​បាន​បទល្មើស ម៉ូតូ​គេច​ពន្ធ​បាន​នៅ​ប៉ុស្តិ របស់​ខ្លួន​ដែរ​ទេ ? លោក​ថា​មិន​ដែល​មាន​បទល្មើស​ចេញ​ទេ​?! ។ តែ​ករណី​ឃាត់ខ្លួន​បុរស​ខាងលើ​គឺជា​ការសង្ស័យ ដែល​លោក​គិត​ដោយ​ខ្លួនឯង​ទេ​?! ។​

​ពាក់​ពន្ធ័​បញ្ហា​នេះ លោក​ហាំ វណ្ណ​:​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៨៩១ នៅ​ព្រឹក​ខែ​សីហា​នេះ​មិនអាច​សុំ​អោយ​លោក​ប្រតិកម្ម​លើ​បញ្ហា​មេ​ប៉ុស្តិ​ឈ្មោះ​ភឹម ណា​ង​រំលោភ​សិទ្ធ​ប្រជាពលរដ្ឋ នោះ​បាន​យ៉ាងណា​នៅឡើយ ព្រោះ​ទូរ​សព្ទ​មិន​ចូល ។ តែ​យ៉ាងណា លោក​មេ​ប៉ុស្តិ​និង​គូកន​ផ្សេងទៀត ត្រូវបាន​លោក​ឧត្តមសេនីយ៏ត្រី សិដ្ឋ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បាន​កោះហៅ ទៅ​សួរនាំ​ហើយ​ដែរ​ជុំវិញ​ករណី ឃាត់ខ្លួន​ពលរដ្ឋ​ទាំង​យប់​ដោយ​គ្មាន​ភស្តុតាង​និង​ដីការ​ពី​តុលាការ​នោះ ។​

​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ ថ្នាក់លើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​បន្ត​ទុក​លោក​មេ​ប៉ុស្តិ​លេខ​១០​នេះ​អោយ​នៅ​បន្ត​ធ្វើការ​គម្រាម​ប្រជាពលរដ្ឋ​ទ​ទៀត​ឬ​យ៉ាងណា នោះទេ​? ព្រោះ​គេ​ថា លោកនាយ​ប៉ុស្តិ​រូប​នេះ​គាត់​សម្បូរ​មន្ត​អគ​មន៍​បន្ទន់ចិត្ត​លោកធំ​ច្រើន​បង្គួ​រដែរ ។ ចំណែក​អ្នករងគ្រោះ​និង​ពលរដ្ឋ​មូលដ្ឋាន​ផង កំពុងតែ​រងចាំ​អ៊ុត​ដំណឹង​ចុងក្រោយ​ថា​តើ​រឿង​រំលោភ​សិទ្ធ​ប្រជាពលរដ្ឋ​ចឹង​នឹង​វិវឌ្ឍន៏​ទៅ​ជា​បែប​ណា​វិ​ញ ? ៕

Filed in: ព័ត៌មានជាតិ