សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​សម្តេច​ក្រឡាហោម​ព្រមាន​ស្នងការ​នគរបាល​ខេត្តកណ្តាល​ថា​ឲ្យ​ឈប់​ចឹ​ង​!!

បែកធ្លាយ​សម្តេច​ក្រឡាហោម​ព្រមាន​ស្នងការ​នគរបាល​ខេត្តកណ្តាល​ថា​ឲ្យ​ឈប់​ចឹ​ង​!!

ភ្នំពេញ​៖ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចេញ​សម្រេច​អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ដោយ​មូលហេតុ​«​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​និង​ដឹកនាំ​»​។

​យោងតាម​ប្រកាស​ស្តីពី​ការអនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាល ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង បាន​គូ​បញ្ជាក់ថា លោក អ៊ាវ ចំរើន ត្រូវ​កែប្រែ​កំហុសឆ្គង និង ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។​

​ការសម្រេច​អនុវត្ត​វិន័យ​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​លិខិត​អនាមិក​មួយ​ប្តឹង​លោក អ៊ាវ ចំរើន ទៅ​សម្តេច​ក្រឡាហោម ស ខេង ដោយ​បកអាក្រាត​ថា លោកស្នងការ​នគរបាល​ខេត្តកណ្តាល​រូបនេះ បាន​ប្រើ​អំណាច​ផ្តាច់ការ ធ្វើបាប​កូនចៅ និង​ប្រព្រឹត្ត​អំពើពុករលួយ​រហូតដល់​ចំនួន​១៦​ចំណុច​។ លោក អ៊ាវ ចំរើន បានប្រកែក​ថា ករណី​ខាងលើ គឺធ្វើឡើង​ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​លោក​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ដែរ​ថា​ក្រោយពី​មាន​ពាក្យបណ្តឹង​នេះ ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​ចំនួន​៦​រូប ក​ត្រូវ​បាន​ហៅ​ឲ្យចូល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ​ផងដែរ​ដើម្បី​បំភ្លឺ ជុំវិញ​បណ្តឹង​ខាងលើ​ហើយ​ក៏​ស្ងាត់ឈឹង​ទៅ​។​ទើបតែ​ថ្មីៗ​ក៏​លេចចេញ​ត្រឹម​សម្តេច​ក្រឡា​ហោ​យ​ចេញ​លិខិត​ព្រមាន​សើៗ​តែប៉ុណ្ណោះ​!​។​

Filed in: ព័ត៌មានជាតិ