សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រវឹងស្រា​ចុះ​រាវ​ខ្យង​ក្នុង​អូរ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

​ស្រវឹងស្រា​ចុះ​រាវ​ខ្យង​ក្នុង​អូរ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ផឹកស្រា​ស្រវឹង ហើយ​ចុះ​ទឹក​អូរ​ដើម្បី​រាវ​ខ្យង ដែល​មាន​ចំងាយ​ពី​ផ្ទះ​៦០​ម៉ែត្រ ត្រួវបាន​បងប្អួន​សាច់ញ្ញាតិ ចុះ​ស្រង់​ដើម្បី​សង្គ្រោះ​ជីវិត តែ​ហួសពេល​ទៅហើយ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៥២​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិត​ត្រង់​ចំណុច​ក្នុង​វត្ត​សាលា​ក្រៅ​ចាស់ ក្នុង​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនរងគ្រោះ​ឈ្មោះ វ៉ែន គឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ ធី​ម ហេង អាយុ​៥៤​ឆ្នាំ ជា​កសិករ ព្រមទាំង​មា​កូន​៥​នាក់ ក្នុងនោះ​ប្រុស​៣ ,​ស្រី​២ មាន​ទីលំនៅ​ក្នុង​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោក គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ បានឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​៖​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ផឹកស្រា​ហើយ​ស្រវឹង ក៏​ដើរ​ទៅ​មាត់​អូរ​បម្រុង​ចុះ​រាវ​ខ្យង តែ​ដោយសារ​ស្រវឹង​ខ្លាំងពេក ក៏​បាន​លង់ទឹក​ស្លាប់​តែម្តង ។ ស្របពេល​នោះ​ក្រុម​គ្រួសារ បាន​មក​ឃើញ​ក៏​នាំគ្នា​ចុះ​ស្រង់​ជនរងគ្រោះ​មក​លើ​គោក ដើម្បី​សង្គ្រោះ​ជីវិត តែ​អ្វីៗ​បាន​ហួសពេល​អស់​ទៅហើយ ។ លោក​អធិការរង បាន​បន្តទៀតថា​៖ ជនរងគ្រោះ​ឈ្មោះ វ៉ែន គឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុង​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ,​មាន​ប្រពន្ធ​ឈ្មោះ ធី​ម ហេង អាយុ​៥៤​ឆ្នាំ ជា​កសិករ ព្រមទាំង​មា​កូន​៥​នាក់ ក្នុងនោះ​ប្រុស​៣ ,​ស្រី​២ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យ រួច​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រួវបាន​សមត្ថកិច្ច ប្រគល់ឲ្យ​ក្រុមគ្រសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​អត្ថបទ ទូច សុខន​

 

 

 IMG-20160806-WA0024 IMG-20160806-WA0026

Filed in: ព័ត៌មានជាតិ