សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្មែរ​និង​ស្រីលង្កា​ស៊ីញ៉េ​កុងត្រា​ស្វែងយល់គ្នា​!

​ខ្មែរ​និង​ស្រីលង្កា​ស៊ីញ៉េ​កុងត្រា​ស្វែងយល់គ្នា​!

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​ស្រីលង្កា នា​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ​បាន​ធ្វើ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ចំនួន​២​រួមមាន ៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​រវាង ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ក្រុង​កូឡំបូ ។

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សម្តេច​តេជោ និង​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា បាន​ជួបពិភាក្សា​ទ្វេភាគី​ផងដែរ​។ ក្នុងជំនួប​នោះ ប្រធានាធិបតី​ស្រីលង្កា បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​២​លើ​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម អាកាសចរណ៍​ស៊ីវិល ពិសេស​ទៀត​ជំរុញ​ឲ្យមាន​ការ ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ស្រីលង្កា​ថែម​ទៀត​។​

​សម្តេច​តេជោ បាន​យល់ស្រប​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​ស្រីលង្កា ។ ទន្ទឹង​នឹង​នេះ សម្តេច​បន្តថា កម្ពុជា​-​ស្រីលង្កា​នា​ពេល​កន្លងមក​បាន​រក្សា​នូវ​ទំនាក់ទំនង​ការទូត​បាន​យ៉ាង​ល្អប្រសើរ​។ សម្តេច​បាន​អះអាង​ថា​តាមរយៈ​ទស្សនកិច្ច​ផ្លូវ​ដ្ឋ​នេះ គឺ​នឹង​ពង្រឹង​បាន​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២​កាន់តែ​រឹងមាំ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​ស្រីលង្កា បាន​មកដល់​កម្ពុជា នៅ​ម៉ោង​ប្រមាណ ជា​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី​៧-១០​សីហា តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ។​លោក​ប្រធានាធិបតី បាន​ចូល​គាល់​ព្រះមហាក្សត្រ ។ ចូលរួម​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា​ចំនួន​១០​ដើម នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧត្តុង្គ ។ បន្ត​មក​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​សមាជិក​គណៈប្រតិភូ ក៏​នឹង​ទស្សនា​ប្រាសាទ​នានា នៅ​ខេត្ត​សៀមរាប​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ