សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលារៀន​មួយ​ខ្នង ៥ បន្ទប់​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន​សែន ចាស់​ទ្រុឌ​ទ្រម​ខ្លាំង អ្នកគ្រូ​លោកគ្រូ នឹង​ឪពុក ម្ដាយ​សិស្ស ចង់​សូម​សម្ដេច​សាងសង់ ថ្មី​តែ​រក​ច្រកចូល​មិនឃើញ​!

សាលារៀន​មួយ​ខ្នង ៥ បន្ទប់​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន​សែន ចាស់​ទ្រុឌ​ទ្រម​ខ្លាំង អ្នកគ្រូ​លោកគ្រូ នឹង​ឪពុក ម្ដាយ​សិស្ស ចង់​សូម​សម្ដេច​សាងសង់ ថ្មី​តែ​រក​ច្រកចូល​មិនឃើញ​!

សៀមរាប ៖ អ្នកគ្រូ ជា​សម្ភស្ស នាយិការ​សាលាបឋមសិក្សា វត្ត​ព្រះឥន្ទ​កោ​សី​យ៏ ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប ឲ្យដឹងថា សាលារៀន​មួយ​ខ្នង​មាន​ប្រាំ​បន្ទប់​ដែល​សម្ដេច​អគ្គមហាសេនា​តេជោ ហ៊ុន​សែន បាន​សាងសង់​នៅ​ឆ្នាំ ២០០៦ មកដល់ពេលនេះ​២៣​ឆ្នាំ​ហើយ ។ បច្ចុប្បន្ន តួ​សាលា​មាន​ប្រេះស្រាំ​ប្រកង់​ផ្ទោង​ដំបូល​ធ្លុះធ្លាយ​ដាច់​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយ​ដុំៗ​។

​ពួក​អ្នកគ្រូ​លោក​គ្រូ​មាន​ការព្រួយបារម្ភ​ខ្លាំងណាស់ ខ្លាច​គ្រោះថ្នាក់​ដល់​សិស្ស​។​តាម​មរយៈ ឯកឩត្ដម​នាយ​ឧត្តមសេនីយ៍ គន់ គីម ទទួលបន្ទុក​គ្រោះ​ម​ហ​ន្ថ​រាយ​អ្នកគ្រូ​សុំ​មេត្តា ជួយ​ជំរាបជូន សូម​សម្ដេច​ជ្រាប​ផង​។​

​អ្នកគ្រូ ផង សុផល ឲ្យដឹងថា ពេល​មាន​ភ្លៀង​មក​ពួកគាត់​មិន​ហ៊ាន​ឲ្យ​កូនក្មេង​នៅក្នង​សាលា​ទេ​ដោយ​មាន​ការបារម្ភ​ខ្លាច​សាលា​បាក់​សង្កត់ ។ ពេល​ខ្យល់​ខ្លាំង​មក​ក៏​មិន​ឲ្យ​កូនសិស្ស​នៅក្នុង​សាលា​ទេ​ខ្លាច​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។​ដូច្នេះ​អ្នកគ្រូ​ទាំង​៣៣​នាក់ ក៏​ដូច​ឪពុកម្ដាយ ក្មេងៗ​ទាំងអស់ សូម​សម្ដេចនាយក​រដ្ឋមន្ត្រី ជួយ​ធ្វើ​សាលារៀន​នេះ​សារជាថ្មី ដើម្បី​ឲ្យ​កូន​ក្មេង​បាន​រៀន​ស្រួល ក៏​ដូច​ជាទី​ពេញចិត្ត​ដល់​អ្នកគ្រូ​លោកគ្រូ នឹង​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់​ក្នុង​ខេត្ត​សៀមរាប ។​

​លោក​ខាវ​សត​ចៅសង្កាត់​ស្លក្រាម ឲ្យដឹងថា ៖ រូប​លោក​យកចិត្តទុកដាក់​ជាមួយ​សាលារៀន​ណាស់ នឹង​មាន​សេចក្ដី​ខ្វាយខ្វល់​ខ្លាំង​ដែរ តែ​មិន​ដឹង​ចូល​ច្រក​ណា​បាន​ទៅ​ដល់​សម្ដេច​? ។​

​លោក សយ ទិត្យ​ស្យាវ​ង្ស ប្រធាន​មន្ទី​អប់រំ​ខេត្ត​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា សាលា​ចាស់​ទ្រុត​ទ្រម​ខ្លាំង​ពិតមែន ពេលនេះ​កំពុង រក​ច្រក​ចូលជួប​សម្ដេច​ពីព្រោះ​សាលា​របស់​សម្ដេច​មាន​តែ​សម្ដេច​ទេ​ដែល​ធ្វើ​សាលារៀន​នេះ​បាន​! ៕

 

Filed in: សន្តិសុខសង្គម