(កំពង់ឆ្នាំង) ៖ ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងនិងប្រជាពលរដ្ឋនៅឃុំក្រាំងលាវនិងនៅឃុំក្ដុលសែនជ័យបានសម្ដែងនូវការព្រួយបារម្ភទៅលើចំណាត់ការរបស់តុលាការរាជធានីភ្នំពេញដែលបានសម្រេចទុកឈ្មោះ អៀរ គុយម៉ុង ហៅក្ដាន់ ជាឈ្មួញដីដ៏មានឥទ្ធិពល់នៅក្នុងខេត្តកំពង់ឆ្នាំងនិង កំពូលល្បិចខាងធ្វើឲ្យរាស្ត្ររងទឹកភ្នែកដោយសាបាត់បង់ដីធ្លី បំផ្លាញដល់គោលនយោបាយរបស់ប្រមុខដឹកនាំសម្ដេចតេជោ ហ៊ុន សែន ???។
នេះបើតាមប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំដែលកំពុងប្រឈមការបាត់បង់ដីធ្លីដោយសារលោក អៀ គុយម៉ុង ហៅក្ដាន់ រស់នៅក្នុងឃុំពង្រ ស្រុករលាប្អៀរនិងបក្ខពួករំលោភយកដីរបស់ពួកគាត់ ។
ប្រជាពលរដ្ឋប្រមាណជា ៧៦ គ្រួសារ មកពីភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដីចំនួន ៤២ហិចតា នៅចំណុចអូតូច គឺជាដីរបស់ពួកគាត់ដែលគ្រប់គ្រងកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨០មកម្ល៉េះខ្លះបានកាន់កាប់និងអាស្រ័យផលដោយលោកមេភូមិបានចែកអោយតាំងពីឆ្នាំ១៩៨២និង១៩៨៣ ។ ប៉ុន្តែដល់ឆ្នាំ២០០៥ស្រាប់តែលេច ឈ្មោះ អៀរ គុយម៉ុង ហៅក្ដាន់ ដែលជាមេឈ្មួញដីដ៏មានឥទ្ធិពល់នៅក្នុងខេត្តកំពង់ឆ្នាំងនោះ មកអះអាងថា ជាដីរបស់ខ្លួនទៅវិញ?។ប្រជាពលរដ្ឋបន្តថា ប្ដឹងនៅសាលាដំបូងខេត្តកំពង់ឆ្នាំងខាងប្រជាពលរដ្ឋចាញ់ រីឯនៅសាលាឧទ្ទប្រជាពលរដ្ឋជាអ្នកឈ្នះក្ដី និងនៅតុលាការកំពូលខាងប្រជាពលរដ្ឋជាអ្នកឈ្នះក្ដីទៀត។
លុះមកដល់ថ្ងៃទី២៨ ខែ០៦ ឆ្នាំ២០១៩ មានត្រាក់ទ័រមួយគ្រឿងចូលមកឈូសឆាយដីហ្នឹង ហើយក៏មានការចាប់ប្រជាពលរដ្ឋម្នាក់ឈ្មោះសោម ហូយ អតីតទាហាននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសព្វថ្ងៃយោធិន យកគ្នាដាក់ពន្ធានាគារហូតដល់បច្ចុប្បន្ននេះមិនទាន់ដោះលែងនៅឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋខបានលើកគ្នាមកតវ៉ានៅខាងមុខស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង។
ពួកគាត់មានការព្រួយបារម្ភ អំពីការឃាត់ខ្លួនទៅលើតំណាងបងប្អូនប្រជាពលរដ្ឋម្នាក់ទៀត ដែលត្រូវបានស្នងការនគបាលខេត្តចេញលិខិតកោះហៅ ឲ្យចូលបំភ្លឺ ដោយក្រោមហេតុផលថា លើកមុនបានឃាត់ខ្លួនពលរដ្ឋម្នាក់រួចមកហើយ គឺតាំងពី(ថ្ងៃទី ២៩ ខែ ៦ ឆ្នាំ ២០១៩កន្លងទៅ) ប្រជាពលរដ្ឋនិយាយថាដោយគ្រាន់តែហៅមកសាកសួរដូចគ្នា ហើយក៏ត្រូវបានឃុំខ្លួនតាំងពីពេលនោះ រហូតមកដល់ចប្បន្ននេះ នៅមិទាន់ត្រូវបានដោះនៅឡេីយ ។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតកោះហៅ(លេខ ១១១ចុះថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៩) ដោយឧត្ដមសេនីយទោ ខូវ លី ដោយយោងពាក្យបណ្ដឹងរបស់ឈ្មោះតាំង គង់ ភេទប្រុសអាយុ ៦៣ឆ្នាំរស់នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង! បានកោះហៅឈ្មោះ អ៊ុង សារ៉ាត់ ភេទប្រុសអាយុ ៤២ ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយឲ្យចូលខ្លួននៅថ្ងៃទី២ ខែសីហា វេលាម៉ោង ៨និង០០ ដើម្បីសាកសួរជុំវិញពាក្យបណ្ដឹងរបស់ឈ្មោះ តាំង គង់ ពីបទរំលោភបំពានលើដីកម្មសិទ្ធិ។
សូមបញ្ជាក់ថា ឈ្មោះ អៀរ គុយម៉ុង ហៅក្ដាន់ ជាឈ្មួញដីម្នាកនេះមានឥទ្ធិពល់នៅក្នុងខេត្តកំពង់ឆ្នាំង កំពូលល្បិចខាងធ្វើឲ្យរាស្ត្ររងទឹកភ្នែកជាច្រើនមកហើយ។
ជាក់ស្តែងទំនាស់ដីធ្លីនៅភូមិទី៧សង្កាត់ខ្សាម ក្រុង.ខេត្តកំពង់ឆ្នាំង ការពិតបានបង្ហាញយ៉ាងច្បាស់ ថា ឈ្មោះអៀរ គុយម៉ុង ពិតជាម្ចាស់ដីក្លែងក្លាយដែលបានធ្វើអោយប្រជាពលរដ្ឋរងគ្រោះរីឯរឿងប្រជាពលរដ្ឋដែលមួយភាគធំជាឈ្មួញកួចេរដីទិញពីអៀរ គុយម៉ុង ទុកលក់បន្ត និងប្រជាពលរដ្ឋជាច្រើនទៀត មានប្រមាណជាង៣០នាក់នោះ គឺកំហុសរបស់អាជ្ញាធរភូមិនិងសង្កាត់ ម្យាងវិញទៀត លោកអៀរ គុយម៉ុង ជាអ្នកទទួលសុខត្រូវចំពោះមុខ។
ខណៈដែលប្រជាពលរដ្ឋដឹងរឿងរ៉ាវពិត្យកាលពីកន្លងទៅបានធ្វើការកោតសសើចំពោះតុលាការរាជធានីភ្នំពេញ ដែលលោកប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ ហើយចេញសាលក្រម សម្រេចឲ្យលោក លី ផេង ជាអ្នកឈ្នះក្តី ពិតជាត្រឹមត្រូវសម្រាប់រឿងក្ដីនេះ។
យោង សេចក្តីសម្រចរបស់ចៅក្រមនៃតុលាការរាជធានីភ្នំពេញ បញ្ចប់-១/ទទួលស្គាល់ឈ្មោះ លី ផេង ជាម្ចាស់កម្មសិទ្ធ លើដីទំហំ ៥៧,៩៥៣ ម៉ែត្រការ៉េ មានព្រុំប្រទល់៖
-ខាងជើងទល់នឹងដីឈ្មោះ ចាប រ៉េត ឈ្មោះ លាស់ យ៉ាន់ ឈ្មោះ ជៀម យឹម ។-ខាងត្បូងទល់នឹង ឈ្មោះ ស្វាយ សយ ។-ខាងកើតទល់នឹងមាត់ទន្លេ
-ខាងលិចទល់នឹង ថ្នល់ព្រះរាម ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២/អោយចុងចម្លើយឈ្មោះ អៀរ គុយម៉ុង សងសំណងការខូចខាត និងសំណងជំងឺចិត្ត ចំនួន ៥០០០០ដុល្លារ(ប្រាំម៉ឺនដុល្លារ) ទៅដើមចោទឈ្មោះ លី ផេង ការទាមទារលើសពីនេះច្រានចោល។៣/អោយចុងចម្លើយឈ្មោះ អៀរ គុយម៉ុង ទទួលបន្ទុកលើប្រាក់ប្រដាប់ក្តី
-សាលក្រមនេះបញ្ចប់ការទាមទារទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ចំពោះមុខមេធាវី តំណាងអោយដើមចោទ និងមេធាវីតំណាងអោយ ឈ្មោះ ជៀន ហៃ កំបាំងមុខចុងចម្លើយ ឈ្មោះអៀរ គុយម៉ុង ។ សាលក្រមនេះប្រកាស់ជាសាធារណ:កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយចៅក្រម ធាម ច័ន្ទពិសិដ្ឋ តុលាការសាលាដំបូងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋជាង ៤០ គ្រួសារ កំពុងរងគ្រោះ ក្នុងករណីទិញដីឡូត៍ ប៉ះចំម្ចាស់ដីក្លែងក្លាយឈ្មោះ អៀ គុយម៉ុង ដែលពួកគាត់ក្នុងម្នាក់ៗ អ្នកខ្លះចំណាយលុយអស់ ១២០០០ដុល្លារ និងអ្នកខ្លះទៀតអស់ជាង ៣ម៉ឺនដុល្លារ អ្នកខ្លះទៀតខ្ចីលុយចងកា ពីធនាគារទៅទិញដីឡូត៍ ពីឈ្មោះ អៀគុយម៉ុង (ហៅក្ដាន់) ពុះដាក់លក់ មានទីតាំងស្ថិតនៅចំណុច ចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។
សូមរំលឹកថា កាលពីកន្លងទៅឈ្មោះ លី ផេង អះអាងថា គាត់បានឲ្យលុយទៅឈ្មោះ សាយ សូ យកទៅកក់ថ្លៃដី ហើយសាយ សូ បានឲ្យបន្តឈ្មោះ អៀ គុយម៉ុង យកប្រាក់កក់លើកទី៣ ក្នុងនាមតំណាងប៉ុណ្ណោះ។ លោកតា ជៀម ហៃ ម្ចាស់ដីដើម បានឲ្យដឹងថា ឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងឲ្យឈ្មោះ លី ផេង យកលុយកក់ឲ្យគាត់ដែលជាម្ខាស់ដី គឺលើកទី៣ (ឈ្មោះ អៀ គុយម៉ុង) ក្នុងនាមជាតំណាងឲ្យឈ្មោះ លី ផេង ដោយមានឯកសារដឹងឭពីអាជ្ញាធរភូមិ-សង្កាត់ត្រឹមត្រូវទៀតផង។ ទើបឈ្មោះ អៀ គុយម៉ុង ឈ្លៀតឪកាសលួចពុះដីជាឡូត៍លក់តែម្ដង៕