សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​កំពុង​សកម្ម​និង​បន​ល្បែង​ខុសច្បាប់ !

​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​កំពុង​សកម្ម​និង​បន​ល្បែង​ខុសច្បាប់ !

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ដោយសារ​មាន​សកម្មភាព​លួច​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​គួរឲ្យ​ព្រួយបារម្ភ ទន្ទឹម​និង​បន​ល្បែងស៊ីសង​ខុសច្បាប់​បាន​ក​កើតមាន​យ៉ាងគំហុក​នៅក្នុង​អាណាចក្រ​ក្រុង​ប៉ោយប៉ែត​ក្លាយ​ជា​ឆ្នាង​បាយ​សមត្តកិច្ច ។

​ករណីយ៍​កើត​បន​ល្បែង​នេះ​មាន​សេចក្តីរាយការ​ណ៍​មួយ​បានឲ្យ​ដឹង​មកថា មាន​លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ពាក់​សក្តិ​៥​ឈ្មោះ​វណ្ណ​:​លី​ហោ​ដែលជា​អ្នក​មើល​ក​ការខុសត្រូវ​បន​ល្បែង​សង្វៀន​ភ្នាល់​ជល​មាន់​មួយ​ជ្រក​ក្រោម​ស្លាប​កាស៊ីណូ របស់​ឧកញ៉ា កុក​អាន ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត តែងតែ​ដើរ​អួតអាង​ថា គេ​មាន​ស្រ​ឡាយ​ជាមួយ​អ្នកធំ​ម្នាក់​នៅ​គៀក​និង​លោក នាយករដ្ឋមន្ត្រី​ទៀតផង​?! ។ ក្រៅ​ពី​បន​ល្បែង​បញ្ជល់មាន់​ចាក់​លុយ​នៅ​ទីតាំង​កាស៊ីណូ​ខាងលើ​នោះ​ប៉េអឹម​រូបនេះ​ក៏​មាន​ហ៊ុន​ល្បែងស៊ីសង​មួយ​ទីតាំង​ទៀត​នៅ ក្បាលស្ពាន​៣​ក្បែរ​ស៊ុប​ប្រហិត​ត្រី​ក្រុង​ប៉ោយប៉ែត ។​

​បើ​តាម​អ្នកញៀន​ល្បែង ទីតាំង​បន​ល្បែង​ដែល​កាង​ដោយ​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ ឈ្មោះ វណ្ណ លី​ហោ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ភ្នាល់​យ៉ាង​អាណាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជា​មួយ​រូប​នោះ​ទេ ។ ភាពល្បីល្បាញ និង​អំណាច​របស់​លោក​ប៉េអឹម​កាង​ល្បែងស៊ីសង បង្ក​ឲ្យមាន​មជ្ឈដ្ឋាន​ពលរដ្ឋ រិះគន់​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​រាជរដ្ឋាភិបាល ដែល​មាន​បុគ្គល វណ្ណៈ​លី​ហោ​ប្រើ​ស្បែក​ប៉េអឹម ពាក់​សំញែង​បន្លាច​មហាជន ។​ពលរដ្ឋ​បន្តថា បន​ល្បែង​ដែល​កាង​ដោយ​មន្ត្រី​ប៉េអឹម​នោះ​តែង​បង្ក​ជម្លោះ វៃ​តប់​គ្នា​ញឹកញាប់​ធើ្វ​សង្គម​កើត​អសន្តិសុខ ។​

​ពលរដ្ឋ​ថា ឆ្ងល់​ថា​តើ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹង​រឿង​លោក វណ្ណៈ​លី​ហោ​ប្រើ​អំណាច​រដ្ឋ​បំរើ​ផលប្រយោជន៍​ឈ្មួញ​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែរ​ទេ​ឬ​លោករ​វស់​តែ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ភ្លេច​មើល​កូនចៅ​ទៅហើយ​!? ។​

មិនអាច​ទាក់ទង​លោក​វណ្ណៈ​លី​ហោ​មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​អំពី​មូលហេតុ​លោក​ទៅ​ការពារ​បន​ល្បែងភ្នាល់​ជល់​មាន់​បាន​ទេ​!​។​

Filed in: ព័ត៌មានជាតិ