សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន WTG មិន​​មែន​​ជា​​របស់​​លោក ពៅ ស៊ឹង ទេ គឺជា​របស់​​លោក​​ស្រី សុខ ចេង ជាអគ្គ​​នាយិកា​​ក្រុុម​​ហ៊ុន

ក្រុមហ៊ុន WTG មិន​​មែន​​ជា​​របស់​​លោក ពៅ ស៊ឹង ទេ គឺជា​របស់​​លោក​​ស្រី សុខ ចេង ជាអគ្គ​​នាយិកា​​ក្រុុម​​ហ៊ុន

បន្ទាប់ពីមាន​បាតុភាព រកាំរកូស​ផ្ទៃក្នុង របស់​ក្រុម​ហ៊ុន WTG ដែលទទួល​បានអាជ្ញា​ប័ណ្ណ​ពីរដ្ឋ ចុះធ្វើ​អាជីវកម្ម ជីកចូក​ដីថ្មគ្រួស​​ក្រហម នៅចំណុច​ភ្នំព្រះ ក្នុងឃុំទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រហូត​បែក​ធ្លាយ នូវរឿងរ៉ាវ ចេញពីដៃគូ​ភាគហ៊ុន​ជាមួយ​គ្នា ហើយត្រូវ​បាន គេហទំព័រ​សារព័ត៌មាន ខ្លះដក​ស្រង់ ប្រភព​មក​ចុះផ្សាយ ចោទ​ប្រកាន់​ថា លោក ពៅ ស៊ឹង បានលួចយក អាជ្ញាប័ណ្ណ​របស់ក្រុមហ៊ុន WTG មករកស៊ី ចូលកដីគ្រួសក្រហម នៅចំណុចខាងលើនោះ ត្រូវបាលោក ពៅ ស៊ឹង បដិសេធថា ជារឿងមិន​ពិតទេ ។

ជួបបំភ្លឺតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤ លោក ពៅ ស៊ឹង បានផ្តល់បទ សម្ភាសន៍ដល់និពន្ធនាយក កាសែត​ដំណឹងភ្នំពេញ ដោយបានបញ្ជាក់ថា ព័ត៌មានដែលគេ បានផ្សាយនោះ គឺមិនមែនជាការពិតទេ ព្រោះក្រុមហ៊ុន WTG គឺជារបស់​លោកស្រី សុខ ចេង ជាអគ្គនាយិកាក្រុមហ៊ុន ពុំមែនជារបស់លោកទេ ។ ប៉ុន្តែដោយអ្នកស្រី សុខ ចេង ជាភរិយារបស់លោក ហើយ​ពុំសូវបានចុះមើលការងារនៅការដ្ឋានជីកដីនោះ ជាប់លាប់ ទើបខ្ញុំ (ពៅ ស៊ឹង)បានហៅលោក ស្រេង លាងហេង ឱ្យមកចូលហ៊ុន​រកស៊ីជាមួយគ្នា ព្រោះគាត់មានពេលច្រើនចុះជាប់នៅការដ្ឋានផ្ទាល់ ។

លោក ពៅ ស៊ឹង បន្តទៀតថា ដោយសារខ្ញុំនិ់ងលោក ស្រេង លាងហេង ជាមិត្តភ័ក្តរាប់អានស្រឡាញ់ គ្នាក៏ទុកចិត្តហៅឱ្យ​ចូលហ៊ុន​រកស៊ីជាមួយប្រពន្ធគាត់ដោយចេញដើមទុន ពាក់កណ្តាលម្នាក់ ។ ប៉ុន្តែ (កិច្ចសន្យាដើមទុនរបស់លោក ស្រេង លាងហេង សុំ​លាក់​ទុកសិន)ព្រោះលោកយល់ថា រវាងខ្ញុំ (ពៅ ស៊ឹង) និងលោក ស្រេង លាងហេង ពុំដែលមានទំនាស់ឈ្លោះប្រកែកគ្នាអ្វីនោះទេ ។ ប៉ុន្តែមិនដឹងមូលហេតុអ្វីស្រាប់តែនៅ សុខៗក៏លេចឮរឿងរ៉ាវថា ក្រុមហ៊ុនមានបញ្ហាទំនាស់ផ្ទៃក្នុងបែបនេះទៅវិញ ? ។

លោក ពៅ ស៊ឹង បន្ថែមទៀតថា ការចូកយកដីគ្រួសក្រហមដឹកតាមសាឡង់ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ទៅស្រុកស្អាង ខេត្តកណ្តាល​នោះក៏ខាងក្រុមហ៊ុនសុទ្ធតែបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ។ មកដល់ពេលនេះខាងក្រុមហ៊ុន WTG បានចុះមើលការ​ខុសត្រូវ​លើ​ការ​ដ្ឋានជីកដីដោយខ្លួនឯង ព្រោះលោក ស្រេង លាងហេង បោះបង់ចោលការងារ ។ ចំណែកឯផ្លូវថ្នល់ក្នុងខេត្តវិញ​ដែលរងការ​ខូច​ខាតដោយសារឡានដឹកថ្ម នាពេលកន្លងមកក៏ខាងក្រុមហ៊ុនបានជួសជុលឡើងវិញ សឹងតែទាំងស្រុងនៅតែការចាក់​ក្រាលកៅស៊ូ​នៅ​ពេលខាង មុខនោះទេ ។

លើសពីនេះទៀតផ្លូវចូលទៅតំបន់ភ្នំព្រះ ចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីផ្លូវជាតិលេខ ៥ ក៏បានធ្វើការ ស្ថាបនាយ៉ាងល្អ និងធំ​ទូលាយ​ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ ។ លោកបន្តទៀតថា ខាងក្រុមហ៊ុន WTG មិនដែលធ្វើ​សកម្មភាព​អាជីវកម្មរបស់ខ្លួនដោយមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះទេ គឺបានធ្វើឡើងទៅតាម​ការកំណត់របស់​អាជ្ញាធរខេត្ត និងមន្ទីរជំនាញច្បាស់លាស់ ។ សូម្បីតែកាលពីលើកមុន ខាងអាជ្ញាធរសមត្ថកិច្ច​បានចាប់ឃាត់រថយន្ត​ដឹកថ្មរបស់​ក្រុម​ហ៊ុន​ដែលដឹកលើសចំណុះ ក៏ខាងក្រុមហ៊ុនបានចូលបង់ ផាកពិន័យចូលរដ្ឋទៅតាមច្បាប់ដែរ ។ អ្វីដែល​ធ្វើឱ្យលោកចង់អស់​សំ​ណើច​ថែមទៀតនោះ គឺគេថាលោកប្រើប្រាស់ ឬតាំងខ្លួនជាឧកញ៉ាថៅកែកោះពេជ្រនោះ គឺកាន់តែខុសការពិតទាំងស្រុងតែម្តង ។ ប៉ុន្តែទោះជាបែបនេះក្តីក៏លោក ពៅ ស៊ឹង បានប្រាប់ថា រូបលោកផ្ទាល់មិនប្រឡូកប្រឡាក់ក្នុងករណីនេះទេ លោករវល់តែការ​ងារធ្វើ​បុណ្យ​ទាន ប្រសើរជាងហើយក៏មិនចង់វែងឆ្ងាយ និងតបតអ្វីជាមួយព័ត៌មានដែលបានលេចឮនោះឡើយ សូមទុកឱ្យអ្នកអាន​ពិចារណា និងអស់លោកអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលជាក់ស្តែងចុះ ។

ជុំវិញការបកស្រាយបំភ្លឺរបស់លោក ពៅ ស៊ឹង ជុំវញបញ្ហាខាងលើនេះ សារព័ត៌មាន ដឹងភ្នំពេញ មិនទាន់ អាចស្វែងរកការ​ពន្យល់​បំភ្លឺពីភាគីលោក ស្រេង លាងហេង បាននៅឡើយទេ ៕

dpn2014_01_28a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់