សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ឧត្តមសេនីយ៍ សៅ សុខា​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​រតនគិរី​

នាយ​ឧត្តមសេនីយ៍  សៅ  សុខា​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​៖​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នា​ព្រឹក​ថ្ងៃទី​០៨​ខែ​សីហា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​រតនគិរី​។​
កិច្ចប្រជុំ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង​ចូលរួម​ពី​អន្តរក្រសួង ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ។​

នាយ​ឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការប្រជុំ​លើក​នេះ​សំខាន់ គឺ​ស្តាប់​របាយការណ៍ របស់​ក្រុមការងារ​របស់​គណៈ​កម្មា​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រា​ប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​បាន​ធ្វើ​ប្រតិបត្តិការ ជាមួយ​នឹង​គណៈកម្មកា​រ ក៏ដូចជា ស្ថាន​ប័ន អាជ្ញាធរ​និង​សមត្ថកិច្ច​នានា​នៅ​ខេត្ត​។​

​ឯកឧត្តម មាន ប្រសាសន៍​បន្ត​ទៀត​ថា ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទិ្ធ​ដី​សម្បទាន​ពី​រាជរដ្ឋាភិបា​ល​ក្នុងការ​វិនិយោគ​ស្រប​ច្បាប់​ប៉ុន្តែ​ធ្វើ​សកម្មភាព​មិន​ស្របច្បាប់ ដែល​នាំឲ្យ​មាន​បទល្មើស​ធនធានធម្មជាតិ​ហើយ​បើ​តាម​របាយការណ៍​របស់​ក្រុមការងា​ររបស់​គណៈ​កម្មា​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មាន​បី​ចំនុច​សំខាន់​, ទី​១៖ ទីតាំង ភូមិ​សាស្ថ្រ កន្លែង​ដែល​ក្រុមហ៊ុន​វិនិយោគ កន្លែង​អភិរក្ស និង​អភិវឌ្ឍន៍ រវាង​កសិកម្ម និង​បរិស្ថាន​មាន​ចំនុច​ខ្លះ​មិន​ទាន់​ឯកភាពគ្នា​, ទី​២៖ ពាក់ព័ន្ធ​នឹង​ការ​ជ្រក​ក្រោមលេស​ឬ​ស្លាក​សញ្ញា ក្នុងនោះ​មាន​ភាពស្របច្បាប់​របស់​ក្រុមហ៊ុន កាប់​ឈើ​កន្លែង​ផ្សេង​អូស​ចូល​ក្រុមហ៊ុន​ដើម្បី​ផលិត​ចេញ​ជា​ឈើ​ស្របច្បាប់ ការយក​ស្លាក សញ្ញា​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ដើម្បី​ជ្រក​ពួន​គេចវេស​, ទី​៣៖ ការបង្កើត​ឲ្យមាន​ភាព​ស្របច្បាប់​ការចេញ​ឯកសារ​បំពាន​ជាដើម​។​
​នាយ​ឧត្តមសេនីយ៍សៅ សុខា​បាន​បញ្ជាក់ថា​ការងារ​បន្ត​សុំ​ឲ្យ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រី​ក្រោម​ឱវាទ សុំ​ពង្រឹង​ជំនាញ​បរិស្ថាន​រដ្ឋបាល ព្រៃឈេ​ី​ដោយ​ធ្វេី​ការទប់ស្កាត់​បង្ក្រាបបទ​ល្មេី​ស​ព្រៃឈេ​ី ពេល​មាន​កិច្ចប្រជំុ​សុំ​ដាក់​ខ្លឹមសារ​អំពី​ព្រៃឈេ​ី​ធ្វេី​ជា​ការពិភាក្សា​ដាក់ចេញទិ​សដៅ​បន្ត​និង​ត្រូវ​គ្រប់គ្រង​មន្ត្រី​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​ត្រូវធ្វេី​ជា​គំរូ​៕
​ដោយ​៖​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ