សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឩត្ដម​ទៀ សីហា​មាន ដឹង​ទេ​ថា លោកស្រី​សុ​ផុន ប្រធានការិយាល័យ​ធម្មការ​សាសនា ស្រុក​ស្រីស្នំ នឹង​លោក​ចៀប ចក មេឃុំ​ស្លែង​ស្ពាន លក់​ដំ​សហគម​ន៏​ជិត​២០០​ហិកតា​?!

​ឯកឩត្ដម​ទៀ សីហា​មាន ដឹង​ទេ​ថា លោកស្រី​សុ​ផុន ប្រធានការិយាល័យ​ធម្មការ​សាសនា ស្រុក​ស្រីស្នំ នឹង​លោក​ចៀប ចក មេឃុំ​ស្លែង​ស្ពាន លក់​ដំ​សហគម​ន៏​ជិត​២០០​ហិកតា​?!

សៀមរាប ៖ ប្រជា​សហគម​ន៏​ជា​ច្រើន​រស់នៅ​ភូមិ​គោក​ភ្នៅ​ឃុំ​ស្លែង​ស្ពាន​ស្រុក​ស្រីស្នំ​ខេត្ត​សៀមរាប តាមរយៈ​គេហ​ទំ​ពរ័​មាតុភូមិ​បាន​សូមអង្វរ ឯកឩត្ដម​ទៀ​សីហា អភិបាលខេត្ត​សៀមរាប​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​ដក​ដី​សហគម​ន៏​ជិត​២០០​ហិកតា​ដែល​ត្រូវបាន​មន្ត្រីឃុប​ឃឹត​គ្នាល​ក់​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង​។

​ករណីយ៍​នេះ​លោក​ដឿ ភាត់ លោក​ផន ធា​តំណាង​សហគម​ន៏​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ ដី​ជិត​២០០​ហិកតា​នៅ​ទីតាំង​ខាងលើ​ត្រូវ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​លក់​អស់ ។ ជាក់ស្ដែង​នៅ​ដើមឆ្នាំ​២០១៩ គេ​ថា​ដី​របស់​លោក​៤៧​ហិកតា ពួកគេ​លក់​មួយ​ហិកតា​តម្លៃ​៧០០​ដុល្លារ​អាមេរិក លក់​ឲ្យឈ្មោះ​ថៃ​ផ្ទះ​នៅ​ស្រុក​ភ្នំស្រុក​។ ទី​ពីរ​ពួកគេ​លក់​ដី​សហគម​ន៏​ចំនួន​២០​ហិកតា​បាន មួយ​ហិកតា​ថ្លៃ​៧០០​ដុល្លារ​អាមេរិក​ដោយ លក់​ឲ្យឈ្មោះ​ផៃ​មានផ្ទះ​នៅ​ស្រុក​ភ្នំស្រុក​។ អ្វី​ដែល​វា​ហួសចិត្ត​នោះ​គឺ​ថ្មីៗ​នេះ​ឈ្មោះ​ផៃ យក​គ្រឿងចក្រ​មក​ឈូក​ឆាយ​ដី​ព្រៃ​របស់​សហគម​ន៏​អស់​ជិត​បួន​ហិកតា​ថែម​ទៀត ។​

​ពួក​គាត់​បន្ត​ថា ឈ្មួញ​ទិញ​ដី​២០​ហិកតា​បាន ប្រគល់​ប្រាក់​១៤០០០​អាមេរិក ធ្វើលិខិត​ស៊ីញ៉េ​ភូមិ​ឃុំ​២០​ហិកតា តែ​មាន​ដី​ឲ្យ​ឈ្មួញ​តែ​០៧​ហិកតា​ទេ នៅ​ខ្វះ​១៣​ហិកតា​ទៀត​។ មេ​ឈ្មួញ​ទារ​យក​ប្រាក់​វិញ ត្រូវ​លោក​ចៀប ចក ឆ្លើយថា​មិន​មាន​ប្រាក់​ឲ្យ​វិញ​ទេ មិន​ខ្វះ​ទេ​ដី​។ ដូច្នេះហើយ​បានជា​ឈ្មោះ​ផៃ​ឈួស​ហ៊ាន​ដី​សហគមន៏ បន្ថែមទៀត​។ ប្រជាពលរដ្ឋ​ដែល​ទៅ​ឃាត់​គ្រឿងចក្រ ត្រូវ​មេឃុំ​ស្លែង​ស្ពាន ឈ្មោះ​ចៀប ចក កោះ​អ្នកស្រុក​ទៅ​គម្រាម ៦​ដង​ហើយ​ដោយ​ប្រើពាក្យ​ថា ពួក​អ្នក​ទៅ​ឃាត់​គ្រឿងចក្រ​គេ​ធ្វើ​អ្វី​ប្រយ័ត្ន​មានរឿង​?!​។ ពួក​គាត់​បន្ត​ថា​លោក ចក​មិនសំបើ​ធ្វើ​មេឃុំ​ទេ ព្រោះ​មេឃុំ​រូប​នេះ​វា​ខ្លាំង​ណាស់​អា​ខាង​លក់​ដី​រដ្ឋ​ឲ្យ​ឈ្មួញ​។​

​លោក​ចក​មិនធម្មតា​ទេ​ក្រោយពី​ដឹងថា អ្នកស្រុក​ផ្ដល់​ព័ត៏មាន​ឲ្យ​អ្នកកាសែត លោក​ចក​គំរាម ប្ដឹង​ពី​បទ​បរិហាកេរ្ក៍ តែ​ពួកគាត់​លើកទឹកចិត្ត​ឲ្យ​លោក ចៀប ចក ប្ដឹង​ពួកគាត់​ចុះ ស្វាគ​ម​ន៏​ជានិច្ច​! ។ ពួក​អ្នកស្រុក​ដូច​ជំរាប​ខាងលើ​បាន​សូម​ឯកឩត្ដម ទៀរ​ហីហា ដក​ដី​ពី​ឈ្មួញ​ទាំងអស់​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង​។​

​រឿង​លក់​ដី​សហ​មន៍​នេះ​លោក​ហូ​សឿ​យ​មេភូមិ គោក​ព្នៅ​ឲ្យដឹងថា​៖ គាត់​បាន​ដឹងថា​ដី​សហគម​ន៏​ដែរ​មិន​ចង់​ស៊ីញ៉េ​ទេ តែ​ខាង​ស្រុក​ថា​ស៊ីញ៉េ​សិន​ទៅ​ចាំ​ដល់​ស្រុក​ចាំ​គិត​គ្នា​។ លោក​ចៀប ចក ឲ្យដឹងថា​គាត់​មិន​ចង់​ស៊ីញ៉េ​ទេ​តែ​មាន​ការបង្ខំ​ដូច្នេះ​ខ្ញុំ​ចៀប ចក​ក៏​ស៊ីញ៉េ​ទៅ បាន​ថ្លៃ​ដៃ មួយ​ហិកតា​១០​ដុល្លា​អាមេរិក ។​លោក​មេភូមិ​ប្រាប់ថា គេ​ឲ្យប្រាក់​គាត់​១២០០​ដុល្លារ​អាមេរិក​ដែរ​។​

​លោកស្រី​សុ​ផុន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ការលក់ដូរ​ព្រមព្រៀងគ្មា​បាន​អាចទៅរួច ដល់​ឥឡូវ​ឆ្លើយ​ដាក់​ម្នាក់ៗ​ចឹង មិន​កើត​ទេ​១​។​បន្ទាប់មក​លោក​ថា ស្ដាប់​មិនសូវ​ឮ ចាំ​ជួប​គ្នា​ផ្ទាល់ ហើយ​ក៏​ចុច​បិទ​វិញ​ទៅ​។ លោក​ហ៊​ន់​ឫទ្ធិ អភិបាលរង​ស្ដីទី​ស្រុក​ស្រីស្នំ ឲ្យដឹង​តាមទូ​ស័ព្វថ្ងៃទី​៧​ខែ​សីហា លោក​មិន​បានដឹង​ទេ​អា​រឿង​លក់​ដី​ដល់​ពេល​មាន​រឿង​បាន​គាត់​ដឹង រូបលោក​បាន​ប្រជុំ​មេភូមិ​មេឃុំ​រួចហើយ ឲ្យ​ដក​ដី​ដែល​ឈ្មួញ​ឈូ​ឆាយ​ថ្មីៗ​នោះ​ទុក ប្រគល់​ជួន​សហគម​ន៏​វិញ !! ។​

Filed in: ព័ត៌មានជាតិ