សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមការងារ ឧត្តមសេនីយ៍ឯក រុន រ័ត្ន វាសនា ចុះ​មូលដ្ឋាន​ជាប្រចាំ​

​ក្រុមការងារ ឧត្តមសេនីយ៍ឯក រុន រ័ត្ន វាសនា ចុះ​មូលដ្ឋាន​ជាប្រចាំ​

ខណៈ​នេះ​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន ឃុំ​រការ និង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដឹង​នាំ​ដោយ​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​និង​កំពុង​ដំណើរកា​រ​យ៉ាង​សស្រាក់សស្រាំ​គួរ​ជាទី​សាទរ​។​

​នៅ​រៀងរាល់​ចុង​សប្តាហ៍ ក្រុម​ការងារ​ខាងលើ​តែងតែ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ទាំង​ប្រធាន អនុប្រធាននាយកដ្ឋាន អម​ដោយ​ក្រុម​មន្ត្រី​ក្រោម​ឳ​វាត បាន​ចុះ​ទៅ​ជួយ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដឹង​ពី​សុខទុក្ខ និង​ស្ដាប់​សំណូមពរ​រាល់​បញ្ហា​ចោទ​ចំពោះមុខ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​លោក វរសេនីយ៍ឯក ស៊ុយ វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន ទទួល​ផែន​ផែន​រដ្ឋបាល​បុគ្គលិក បានឲ្យដឹងថា​៖ អនុវត្ត​តាម​គោ​ការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់លោក ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ក្រុម​ការងារ​បាន​យកចិត្តទុកដាក់​លើ​ការចុះជាប់​កៀក​ជាមួយ​ប្រជាពលរដ្ឋ សំដៅ​បង្កើន​ភាព​ជិតស្និទ្ធ​រវាង​រាស្ត្រ និង​មន្ត្រី​ឲ្យ​កាន់តែ​មាន​សាមគ្គីភាព​ទ្វេរ​ឡើង​។​

​ឈរ​លើ​ស្មារតី ភាតរៈភាព​រវាង​រាស្ត្រ និង​អាជ្ញាធរ លោក​ឧត្តមសេនីយ៍ទោ ទា ឡុង លោក​ឧត្តមសេនីយ៍ ហេង ចន្ថា លោក​វរសេនីយ៍ឯក ស៊ុយ វុ​ឌ្ឍី បាន​ខិតខំ​យកចិត្តទុកដាក់​ជា​អទិភាព​លើ​ការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ រកា និង​ឃុំ​អន្លង់​វិល ឲ្យមាន​ភាពជោគជ័យ​ស្របតាម​គោលការណ៍​របស់​ថ្នាក់​ដឹង​នាំ​។​

​គួរ​បញ្ជាក់់​ផង​ដែរ​ថា ឧត្តមសេនីយ៍ឯក មាន​គោលដៅ​ជា​អាទិភាព ឲ្យ​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស​ធ្វើយ៉ាងណា​ត្រូវ​យល់​ដឹង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់គ្នា ដែល​ប្រការ​នេះ​វា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការថែរក្សា​ការពារ​ធនធាន​មនុស្ស និង​ទ្រព្យសម្បត្តិ​កុំឲ្យ​មាន​ការបាត់បង់​បន្តទៀត​ដោយសារតែ​គ្រោះថ្នាក់​ចរា​ច​រណ៍ជា​រៀងរាល់ថ្ងៃ ដែល​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​យើង​នាពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕

 

 

IMG-20160806-WA0013 IMG-20160806-WA0023 IMG-20160806-WA0022 IMG-20160806-WA0021

Filed in: ព័ត៌មានជាតិ