សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោម​ការបញ្ជា​ដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍​គន់គីម​ជនរងគ្រោះ​ដែល​កៀប​ជាប់​ជាមួយ​ថ្ម ក្នុង​រូងភ្នំ​នោះ ត្រូវបាន​យក​ចេញ​រួច​!

ក្រោម​ការបញ្ជា​ដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍​គន់គីម​ជនរងគ្រោះ​ដែល​កៀប​ជាប់​ជាមួយ​ថ្ម ក្នុង​រូងភ្នំ​នោះ ត្រូវបាន​យក​ចេញ​រួច​!

បាត់ដំបង ៖ បុរស​ប្រកបមុខរបរ​កើប​អាចម៍​ប្រជៀវ​ជួប​គ្រោះថ្នាក់​ធ្លាក់​ជាប់​ក្រហែង​ថ្ម​ភូមិ​ហុង​ទឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​តាំងពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៩​ត្រូវ​បាន​ជួយសង្គ្រោះ​បាន​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​៧​សិហា​ដោយ​ក្រុមយោធា​សង្គ្រោះ​711 ក្រោម​ការបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ គន់ គីម​អនុប្រធាន​ទី​១​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​ត្រឹម​ម៉ោង​៦​ល្ងាច កងកម្លាំង​ជួយសង្គ្រោះ​បាន​វាយ​បំបែក​ថ្ម​បាន​ហើយ តែ​មិន​ទាន់​ទាញ​យក​ជនរងគ្រោះ​បាន​នៅឡើយ​ទេ​ដោយសារ​ជើង​ជនរងគ្រោះ​កៀប​ជាប់ ។ សមត្តកិច្ច​ថា បាន​ប្រើប្រាស់​ប្រេងរំអិល​រួចហើយ តែ​នៅ​តែ​មិន​អាច​ទាញ​ចេញ​បាន​ទៀត ពោល គឺ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន ដើម្បី​ខួង​បំបែក​បំណែ​កផ្លាំង​ថ្ម​ខ្លះ​ទើប​អាច​ទាញ​ចេញ​មក​បាន​។ – កងកម្លាំង​ជួយសង្គ្រោះ​បាន​រំកិល​ក្បាល និង ដង​ខ្លន​ជនរងគ្រោះ​ចេញពី​គម្លាត​ថ្ម ប៉ុន្តែ ជើង​ជនរងគ្រោះ​នៅជាប់​គៀប​ថ្ម​នៅឡើយ​។ តាម​កងកម្លាំង​ជួយសង្គ្រោះ គឺ​ជនរងគ្រោះ​មាន​ស្ថានភាព​សុខភាព​ខ្សោយ ម្តង​សន្លប់ ម្តង​ដឹងខ្លួន​ក្នុងខណៈ​ពេល​កំពុង​ជួយសង្គ្រោះ​នាំ​មក​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​។​

​ក្រុមគ្រួសារ​ឲ្យដឹងថា​បុ​រស​នោះ​បាន​បាត់​ខ្លួន​៣​យប់ ៤​ថ្ងៃ ដោយ​គាប​ជើង​ជាប់​ថ្ម​ក្នុង​រូង​ភ្នំ ក្រោយ​ឡើង​កើប​អាចម៌​ប្រចៀវ ហើយ​រអិល​ជើង​ធ្លាក់ តាំងពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៩​នេះ ហើយ​ក្រុម​គ្រួសារ​ប្រទះឃើញ នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា​នេះ​។ លោក​វរសេនីយ៍ទោ សារ៉េត វិសេ​ដ្ឋ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បានឲ្យដឹងថា យោង​តាម​បណ្តឹង​របស់​ម្ដាយ​ជនរងគ្រោះ បាន​មក​ប្ដឹង​សមត្ថកិច្ច​ថា គាត់​បាន​បាត់​កូន​ឈ្មោះ បូរ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គ​របា ន​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង រយៈពេល​៤​ថ្ងៃ​មក​ហើយ​។​

​បើ​តាម​ម្តាយ​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៩ កូន​គាត់​បាន​ចេញ​បាត់​ពី​ផ្ទះ ហើយ​មិន​ឃើញ​វិល​ត្រលប់​មកវិញ​ទេ ហើយ​ឆោឡោ​ដើររក ទើប​ប្រទះឃើញ​ជាប់​ក្នុង​រូង​ភ្នំ នៅ​ចំណុច​ភ្នំ​ចក្រី ស្ថិតក្នុង​ភូមិ​ក្បាលហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​។​

​សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​ករណីយ៍​បុរស​ជួប​សំណាង​ក្នុង​គ្រោះថ្នាក់​នេះ​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​សម្តេច​តេជោ​ហ៊ុន​សែន​និងស​ម្តេចកិ​ត្តិ​ព្រឹត្ត​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជួយ​ឧបត្ថម្ភថិ​វិកា​១០​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ