សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយក​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន​មិន​ជាប់​ឃុំ​ដោយសារ​បណ្តឹង​មេការ​ឧកញ៉ា​សុខ​ប៊ុន​

នាយក​ស្ថានីយ​វិទ្យុ​រិទ្ធី​សែន​មិន​ជាប់​ឃុំ​ដោយសារ​បណ្តឹង​មេការ​ឧកញ៉ា​សុខ​ប៊ុន​

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​៦​សីហា​នេះ លោក សុខ ឧត្តម នាយក​ស្ថានីយ៍​វិទ្យុ​រិទ្ធី​សែន មិន​ត្រូវបាន​តុលាការ​ឃុំខ្លួន​ដូច​ការចោទប្រកាន់ និង ទាមទារ​របស់​មេការ​ឧកញ៉ា សុខ ប៊ុន​ឡើយ​ក្រោយពី​ទទួលបាន​ការសាកសួរ​និង​បំភ្លឺ​ជូន​តុលាការ ។

​លោក សុខ ឧត្តម នាយក​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន​អមដោយ​មេធាវី​របស់​លោក បាន ចូល​បំភ្លឺ​នៅ​តុលាការ បណ្ដឹង​របស់​មេការ ឧកញ៉ា សុខ ប៊ុន ! នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង បន្ទប់​លេខ ៣ ។​លោក សុខ ឧត្តម បានដាក់​ភស្តុតាង​មួយចំនួន ដែល​ជា​ឯកសារ​ផ្លូវច្បាប់ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៨០ ជូន​ទៅ​ព្រះរាជអាជ្ញា​ខេត្ត រួម​ទាំង​ខ្សែអាត់​សំឡេង ដែល​បញ្ជាក់​បង្ហាញ​អំពី​ភាពមិនប្រក្រតី​មួយចំនួន​របស់​មេការ​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។​

​ទន្ទឹម​នឹង​ការ​ចូល​ខ្លួន​បំភ្លឺ ពី​នាយក​ស្ថានីយ​វិទ្យុ​សែន ផងដែរ មាន​ក្រុម​អ្នកសារព័ត៌មាន ប្រមាណ​ជា ២៥ អង្គភាព បាន​ឋិត​នៅ​ខាង​ក្រៅ​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើ​ការតាមដាន​ទៅ​លើ​ករណី​ចូល​បំភ្លឺ​របស់​លោក​សុខ ឧត្តម ។​

​បណ្ដា​អ្នកសារព័ត៌មាន ២៥ អង្គភាព​និង​សា​ម៉ី​ខ្លួន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​យូ ទិត្យ​វឌ្ឍា​នៈ ព្រះរាជអាជ្ញា​ខេត្ត និង​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ដែល​បាន​ផ្ដល់​យុត្តិធម៌​ទៅ​លើ​អ្នកសារព័ត៌មាន​។​

​សូមបញ្ជាក់​ថា លោក លន់ ឡ​ន ដែល​ជា​មេការ ឧកញ៉ា សុខ ប៊ុន បាន​ប្តឹង​នាយក​ស្ថានីយ​វិទ្យុ​រិទ្ធិ​សែន ទៅកាន់​ព្រះរាជអាជ្ញា ដោយ​បាន​ចោទប្រកាន់ ថា​លោក​សុខ​ឧត្តម​ធ្វើការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យមក​តវ៉ា​ជា​មួយ​ក្រុមហ៊ុន​ធ្វើឲ្យ​ខូច​ឈ្មោះ​បាត់បង់​កិត្តិយស ហើយ​មេការ​របស់​ឧកញ៉ា​បាន​ប្តឹង​ទាមទារ​ឲ្យ​តុលាកា​រនូវ​បី​ចំណុច​:១-​មួយ​សុំ​ប្ដឹង​ទាមទារ​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​.២-​សុំ​ប្ដឹង​ទាមទារ​ឃាត់ខ្លួន ឃុំ​ខ្លួន​តាម​ផ្លូវច្បាប់​។​.៣-​សុំ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​​ដីកា​រកោះ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សំណុំរឿង​ព្រហ្មទណ្ឌ ១៨០ ចុះ​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០១៩​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​រង​ខេត្ត​។​

Filed in: ព័ត៌មានជាតិ