សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្លេងអារក្ស​លេង​ចូល​រូប​ចេញពី​ក្មេង​លេង​បាយឡុកបាយឡ​?!

ភ្លេងអារក្ស​លេង​ចូល​រូប​ចេញពី​ក្មេង​លេង​បាយឡុកបាយឡ​?!

ភ្នំពេញ ​៖​ ​ភ្លេងអារក្ស​គឺ​ភ្លេង​ដែល​ប្រគំ​ក្នុង​ការបញ្ចូល​ខ្មោច​ព្រាយ​បិសាច អារ​ក្ខ អ្នកតា ។ កាលណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់​ដឹង​អំពី​បុព្វហេតុ​នៃ​ជម្ងឺ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច លៀង​ខ្មោច ។ ក្រៅពី​ប្រើ​ក្នុង​ការបញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុងការ​ឡើងអ្នកតា​ដែរ ។

​តាម​ការស្រាវជ្រាវ​របស់​ក្រុមប្រជុំ​ទំនៀមទម្លាប់ (​លោក ជឹម ឈុំ​) បានឲ្យដឹង​ថា​ភ្លេងអារក្ខ​នេះ​មាន​កំណើត​មក​ពី​ក្មេង​លេង​បាយឡុកបាយ ឡ ។ មាន​រឿងដំណាល​តៗ​គ្នា​ថា នៅក្នុង​ភូមិ​មួយ​មាន​ក្មេងប្រុស​ស្រី​ជា​ច្រើន​បាន​ប្រជុំ​គ្នា​លេង​ដោយ មាន​អ្នកខ្លះ​ធ្វើ​ជា​ភ្ញៀវ ខ្លះ​ធ្វើ​ជា​កូន ហើយ​នាំគ្នា​ផឹកស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ ថ្ងៃ ។​

លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង​ទាំង​យប់​ទាំង​ថ្ងៃ​ភ្លេច​បាយទឹក ដេក​ពួន ឪពុក​ម្ដាយ​ឃាត់​យ៉ាងណា​ក៏​ពុំ​ស្ដាប់ ។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាងនេះ ចាស់ៗ​ក៏​នឹកថា​ប្រហែលជា​មាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង ទាំងនេះ ហើយ​ទើប​នាំគ្នា​បន់ស្រន់​ឡើង ។ នៅពេលដែល​គេ​នឹកនា​រក​ខ្លួន ពេល​នោះ​ខ្មោច​ក៏​ឆ្លៀត​ឱកាស​ចូល​មក​សន្ធិ​ត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាម ហើយ​បញ្ជា​ឲ្យ​ចាស់ៗ​ទាំង​នោះ​រៀប​សំណែន​ដោយមាន​លេងភ្លេង​ថ្វាយ​ពួកគេ ផង ។​

​លុះ​បាន​ផឹកស៊ី​ឆ្អែត​ស្កប់ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួកក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត ។ ចាប់ពីពេលនោះ​មក​ចាស់ៗ​ក៏​មាន​ជំនឿ​ព្រមទាំង​យក​ខ្មោច​ជាទីគោរព ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន ៕
(​ប្រភព​លោក​អ៊ាង​សុផល្លែត​)

Filed in: ព័ត៌មានជាតិ