សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការផ្សព្វផ្សាយ​ថា​ទឹកមាត់​ខ្យង​អា​សោក​ថ្លៃ​ជាង​មាស​គឺជា​ចេតនា​បង្ក​ហានិភ័យ​បំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

​ការផ្សព្វផ្សាយ​ថា​ទឹកមាត់​ខ្យង​អា​សោក​ថ្លៃ​ជាង​មាស​គឺជា​ចេតនា​បង្ក​ហានិភ័យ​បំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ ការផ្សព្វផ្សាយ​ថា ទឹកមាត់​ខ្យងសោក​ថ្លៃ​ជាង​មាស​គឺជា​ចេតនា​និង​សក្ដានុពល​បង្ក​ហានិភ័យ​ដ៏​ខ្ពស់​ក្នុង​ការបំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ។​នេះ​បើ​យោងតាម​សំណេរ​របស់​លោក​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ បាន​ប្រតិកម្ម នៅលើ​បណ្តាញ Facebook របស់លោក​ដែល​មានឈ្មោះ​ថា ហ៊ាន វណ្ណ​ហន កាល​ពី​ម្សិលមិញ ។

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​មាន​ការផ្សព្វផ្សាយ​និង​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​នូវ​ព័ត៌មាន​ពី​ក្រៅ​ប្រទេស​អំពី​តម្លៃ​ទឹកមាត់​ខ្យងសោក​ថ្លៃ​មិន​គួរឱ្យ​ជឿ​។​ដែល​ប្រភព​ទាំ​នោះ​អះអាងថា​មាន​តម្លៃ​ថ្លៃ​ជាងមាស​ក្នុង​មួយ​គីឡូក្រាម​ទៅទៀត​។​លោក ហ៊ាន វណ្ណ​ហន បានបញ្ជាក់​ថា​តាមពិត​រឿង​នេះ​ដូច​គ្នា​ទៅ​នឹង​រឿង​នៃ​ការ​បំផុស​ចិញ្ចឹម​ខ្យង​មាស​ឬ​ខ្យង​ស៊ី​ស្រូវ​(GoldenAppleSnail)​នៅ​កម្ពុជា​កាលពី​ដើម​ទសវត្ស​ឆ្នាំ​៩០​ដែល​ជា​លទ្ធផល​មកដល់​ថ្ងៃនេះ​។​ខ្យង​មាស​ដែល​មិន​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា​សោះ បែរជា​មាន​វត្តមាន​ពេញ​ប្រទេស​និង​បំផ្លាញ​ដំណាំ​ស្រូវ​ជា​រៀង រាល់ ឆ្នាំ (​អាច​មាន​ឥទ្ធិពល ឧត្បាត​បំបាត់​ពូជ​ខ្យង​ក្នុងស្រុក​)​និង​ពុំ​មាន​សង្ឃឹមថា​នឹង​អាច​លប់បំបាត់ ទៅវិញ​បាន​។​

​លោក​បាន​រំលឹកថា​ខ្យង​សោក​(Giant African Snail) មាននៅ កម្ពុជា ស្រាប់ រួច​ហើយ​នា​ពេល​នេះ ។​ដែល​កាលពី​ជាង​១០​ឆ្នាំ​មុន​រដ្ឋាភិបាល អូស្ត្រាលី​ធ្លាប់បាន​ព្រមាន យើង បន្ទាប់​ពី​ទំនិញ​កម្ពុជា នាំ​ចូល​ទៅ​អូស្ត្រាលី​ត្រូវបាន​ត្រួតពិនិត្យ​ឃើញ​មាន​ខ្យងសោក​១​ក្បាល​ជាប់​ពួន​នៅ​បាត​កុងតឺន័រ​ទំនិញ​។​ហេតុ​នេះ​សូម​ជួយ​ស៊ែរ​បន្ត​និង​ចូលរួម​ទប់ស្កាត់​ការចិញ្ចឹម​ខ្យងសោក​ដើម្បី​យក​ទឹក​មាត់​ដែល​ជា​សកម្មភាព​ដ៏​មាន​ហានិភ័យ​ជំរុញ​ដល់​ការខូចខាត​ផលិតកម្ម​កសិកម្ម​និង​ដល់​វិស័យ​នាំចេញ​នៃ​កម្ពុជា​។​

​ប្រភព​ព័ត៌មាន​ថា​ទឹកមាត់​ខ្យងសោក​មានតម្លៃ​ថ្លៃ​ជាងមាស​មួយ​គីឡូ​គឺ ចេញពី​ប្រទេស​ថៃ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ​ផ្សាយ​ថា​មាន​កសិករ​ចិញ្ចឹម​ខ្យង​នេះ​ជាច្រើន​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ជាដើម​សម្រាប់​បម្រើ​ឱ្យ​ផ្នែក​ថែរក្សា​សម្រស់​។

​តាម​ប្រភព​បាន​អះអាងថា​មាន​កសិដ្ឋាន​ចិញ្ចឹម​ខ្យងសោក​ប្រមាណ​៨៥​នៅ​ខេត្ត​ណាក់​ខន​ណា​យុ​គ​។​ឯ​តម្លៃ​ទឹកមាត់​ខ្យង​ដែល​គេ​ចម្រាញ់​ជា​ផ្សៅ​ស្ងួត​ដើម្បី​លក់​ឱ្យ​ទៅ​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េ​និង​អាមេរិក​១​គី​ឡូ​៥៨.២០០​ដុល្លារ​ខណៈ​មាស​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​មានតម្លៃ​តែ​៤៦.៣០០​ដុល្លារ​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ