សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខណ្ឌ​រដ្ន​បាល​ជលផល​ខេត្ត​ព្រៃវែន​បានប្រារព្ធ​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ជលផល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ស្រុក​ពាមរ​ក៏​

ខណ្ឌ​រដ្ន​បាល​ជលផល​ខេត្ត​ព្រៃវែន​បានប្រារព្ធ​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ជលផល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ស្រុក​ពាមរ​ក៏​

​ខេត្ត​ព្រៃវែង ៖ នា​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅនេះ មានការ​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ជូន​ទៅ​ដល់​មន្ត្រី​ជលផល ព្រមទាំង​ប្រជាពលរដ្ឋ​មួយ ស្ថិតនៅ​ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រ​ក៏ ខេត្ត​ព្រៃវែង ក្រោម​អធិបតីភាព លោក សេង សំអឿន នាយរង​ខណ្ឌ័​រដ្ឋបាល ជលផល​ខេត្ត មាន​ការចូលរួម​ពី​សំណាក់ លោក សឿ វិចិត្រ នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត និង​លោក​ហ៊ុន​សា​វី​នាយ​សង្កាត់​រដ្ន​បាល​ជលផល ពាមរ​ក៏ លោក​ប្រាក់ ណា​ម៉ា​រុន​ជំទប់​ទី​១​ក្រុមប្រឹក្សា​ឃុំ​និង​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​ច្បាប់​ជលផល​ចំនួន​៧៣​នាក់​ស្រី​២០​នាក់​។​

​លោក សេង សំអឿន បាន​លើកឡើង​នៅ​ចំណុច​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​និង​វិស័យ​នេះ​ ពិសេស​លោក​បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​រដូវ​បិត​នេសាទ​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​សហគមន៍​មេត្ត​ជួយ​ចូលរួម ទប់ស្កាត់ រាល់​បទល្មើស​ទាំងអស់ និង​សហការ​ជាមួយ​សមត្ថកិច្ច​និង​មន្ត្រីជលផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ឱ្យបាន នូវ​សម្បត្តិ​មច្ឆា​ជាតិ​ឲ្យបាន​ដល់​រដូវ​បើក​នេសាទ​សំបូរ​ត្រី​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​ធ្វើ​ផ្អក និង​ត្រីច្អើ និង​ទុក​ធន់​ធាន​នេះ​បន្ត​ទៅ​ឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​ទៀត ។​ល​។​

​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ និង​សហគមន៍​ថា​ហាម​ដាច់ខាត​ដូចជា លួច​ដាក់​ស្បៃ​មុង​លូ​ម៉ាត់​ដាក់​យក​កូន​ត្រី​ល្អិត ឧបករណ៍​ឆក់ និង​មង​ជាដើម និង​ការផ្សព្វផ្សាយ​ច្បាប់​ជលផល​ដល់​ប្រពល​រដ្ឋ​ឲ្យ​យល់ដឹង​ចេះ​ជួយ​ថែរក្សា​នៅ​សម្បត្តិ​មច្ឆា​ជាតិ​ឲ្យបាន​គង់វង្ស​កុំឱ្យ​បាត់បង់ ទុក​ឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បាន​ប្រើប្រាស់​ទិន្នផល​នេះ​ផង​៕

 

IMG-20160806-WA0018 IMG-20160806-WA0012

Filed in: ព័ត៌មានជាតិ