សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​នួន​ជា​ស្លាប់​តើ​អាច​បញ្ចប់​បណ្តឹងអាជ្ញា​ដាក់គុក​គាត់​មួយ​ជីវិត​ដែរ​?

រឿង​នួន​ជា​ស្លាប់​តើ​អាច​បញ្ចប់​បណ្តឹងអាជ្ញា​ដាក់គុក​គាត់​មួយ​ជីវិត​ដែរ​?

ភ្នំពេញ​៖ លោក នួន ជា អតីត​បងធំ​ទី​២ នៃ​របប​ខ្មែរក្រហម​ដែល​ជា​ជនជាប់ចោទ​នៅ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​(​អ​វ​តក​) បាន​ទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​៦៖០០​ល្ងាច ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​សហភាព​ខ្មែរ -​សូ​វៀត ក្នុង​ជន្មាយុ​៩៣​ឆ្នាំ បន្ទាប់ពី​បាន​បញ្ជូន​ពី​មន្ទីរ​ឃុំឃាំង ដើម្បី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ អស់​រយៈពេល​១​ខែ​។

សព​លោក នួន ជា ត្រូវបាន​គ្រួសារ​របស់​គាត់​ដឹក​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ម៉ោង ៤៖៤៧​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ ២០១៩ ហើយ​បាន​ទៅដល់​ទី​កន្លែង​ពិធី​បុណ្យ នា​ខេត្ត​ប៉ៃលិន នៅ​ម៉ោង ១២៖៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​។​

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​សាលាក្តី​ខ្មែរក្រហម​)​បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ថា «​សព​លោក នួន ជា នឹង​ត្រូវ​បូជា​នៅ​យប់​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រំ​គិរី​មរកត ស្ថិតនៅ​ភូមិ​ផ្សារ​ព្រហ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ពិធី​បុណ្យ​សព​លោក នួន ជា នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ធ្វើបុណ្យ ៧ ថ្ងៃ​ជា​កិច្ច​បង្ហើយ​បុណ្យ​»​។​

​សូមបញ្ជាក់​ថា ជនជាប់ចោទ នួន ជា នួន ជា កើត​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិន្រៃ្តយ៍ និង​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​នៃ របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧​។​

​នួន ជា ត្រូវបាន​រកឃើញ​ថា មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៤​។​តែ​លោក​នួន​ជា​ប្តឹងតវ៉ា​។ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត​។​

​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ ឆ្នាំ​១៩៤៩ នៅ​ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។ នេះ​បើ​តាម​ការប្រកាស​របស់ សាលាក្តី​ខ្មែរក្រហម​។​អង្គជំនុំជម្រះ​សាលាដំបូង បាន​រួម​បញ្ចូល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅ​ជា​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តែ​មួយ​។​

​ពេល​ស្លាប់​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន កំពុង​ជាប់​បណ្ដឹង​សារទុក្ខ​ទាំងពីរ​ប្រឆាំង​នឹង​ការ​ផ្ដន្ទា​ស​ចំពោះ​ក្រិ​ដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម ដែល​ជនជាប់ចោទ​ទាំង​ពីរ​ត្រូវបាន​ផ្ដន្ទាទោស​នៅ​ក្នុង​ការ​ជំនុំ​ជ​ម្រៈ​លើកទី​២​កាលពី​ចុងឆ្នាំ​២០១៨​។ សម្រាប់ នួន ជា បណ្ដឹង​សារទុក្ខ​បាន​ផុតរលត់​ហើយ ក្រោយ​មរណៈភាព​របស់​គាត់​នៅ​វេលា​ម៉ោង​៦​ល្ងាចម្សិលមិញ ត្រូវ​នឹង​ថ្ងៃទី​៤​ខែ​សីហា​។​មេធាវី​លោក​នួន​ជា​ឲ្យ​កាសែត​ដឹង​ថា​លោក​ឲ្យ​គ្រួសារ​លោក​បន្ត​បណ្តឹង​សារទុក្ខ​ត​ទៀត​!​។​

​សារព័ត៌មាន​ដ៏​ធំ​របស់​ប្រទេស​អង់គ្លេស BBC ក្រោម​ចំណងជើង​ថា «​នួន ជា អតីត​មេដឹកនាំ​រង​នៃ​របប​ខ្មែរក្រហម​បាន​ស្លាប់​» BBC រៀបរាប់​បន្ថែម ថា លោក នួន ជា មិន​ព្រម​ទទួលយក​ការទទួលខុសត្រូវ ឬ មាន​វិប្បដិសារី​អ្វី​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ ។ BBC បាន​លើក​រំលឹក​បង្ហាញ​ពី​ការនិយាយ​របស់ លោក នួន ជា ប្រាប់​ទៅ​លើ​អ្នកកាសែត​កាលពីពេល​កន្លង​ថា «​បើ​យើង​មិន​សម្លាប់​អ្នក​ក្បត់​ផ្ទៃក្នុង​បក្ស​យើង​ទេ យើង​មិន​អាច​វាយ​បំបែក​សត្រូវ​បានទេ ហើយ​វា​ក៏​នឹង​គ្មាន​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ដែរ​»៕

Filed in: ព័ត៌មានជាតិ