សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បង្ក​អសន្តិសុខ​ខណៈ​សមត្ថកិច្ច​យើង​ខ្វះ​ចំណាត់ការ​?

​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បង្ក​អសន្តិសុខ​ខណៈ​សមត្ថកិច្ច​យើង​ខ្វះ​ចំណាត់ការ​?

បន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សន្តិសុខ​យ៉ាងខ្លាំង​ខណៈដែល​ពួក​ជនជាតិ​ចិន បុក​សំរុក​ចូលមក​រស់នៅ​ច្រើន​ទៅៗ​ហើយ​ពួក​នេះ​មិន​បានញើត​ច្បាប់​ខ្មែរ​ជា​ម្ចាស់​ប្រទេស​នោះ ។

​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៩​ម្សិលមិញ ក្រុម​ជនជាតិ​ចិន​១​ក្រុម​បាន​បើករថយន្ត បុក​អ្នករត់​ម៉ូតូ​កង់​បី នៅ​កែង​នាគ​ទិព្វ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត កាលពី​ម៉ោង​១១​និង​២៥​នាទី ។ ក្រោយ​កើតហេតុ​ក្រុម​ជនជាតិ​ចិន បាន​ចុះ​ពី​រថយន្ត​ហើយ​ហៅ​គូកន​មក​តាម​វាយ​លើ អ្នក​រត់​ម៉ូតូ​កង់​បី​នោះ​ធ្វើឲ្យ​បុរសរងគ្រោះ​បាន​រត់​ទៅ​ពឹង​សន្តិសុខ​នាគ​ទិព្វ​ឲ្យជួយ​ហើយ​ត្រូវបាន​ក្រុម​ជនជាតិ​ចិន​នោះ​តាមរ​ករឿង​ថែម​ទាំង​ស្រែក​ជេរ​ប្រមាថ​មក​ពល​រដ្ឋ​កម្ពុជា​យើង​ទៀត​ផង ។​

​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​ពួកគាត់​ពិតជា​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូនចៅ​របស់​គាត់​យ៉ាង​ខ្លាំង ព្រោះ​ក្រុម​ជនជាតិ​ចិន​ទាំង​នោះ​សុទ្ធតែ​មាន​សែស្រឡាយ​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ទើប​ពួក​វា​មិន​ញញើត​ម្ចាស់ផ្ទះ​បែបនេះ ។ ពលរដ្ឋ​ដែល​បន្តថា ក្រោយ​ហេតុការណ៍​បាន​ស្ងប់ស្ងាត់ មេការ​ជនជាតិ​ចិន​បាន​មក​ហើយ​សួរថា ចង់​បាន​លុយ​ប៉ុន្មាន​? ម្ចាស់​ម៉ូតូ​កង់​បី​បាន​ប្រាប់ថា ម៉ូតូ​ខ្ញុំ​បើ​ធ្វើ​អស់​តែ​៦០០០​បាត​ប្រាក់​ថៃ​ទេ ភ្លាម​នោះ​មេការ​ចិន​បាន​ដក​លុយ​ឲ្យ​ជនរងគ្រោះ​គ្រប់​ចំនួន រួច​ចូលទៅ​ក្នុង​ផ្ទះ​អស់ ។ បន្ទាប់មក​ទើប​ពលរដ្ឋ​បានឃើញ​សមត្ថកិច្ច​មក​ដល់​ហើយ​សួរថា កើត​អី​គេៗ​ៗ ? ។​

​សូមបញ្ជាក់​ថា​៖​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា​ក្រុម​ជនជាតិ​ចិន​ដែល​មក​រស់នៅ​កម្ពុជា​សព្វ​ថ្ងៃ​មក​ដណ្តើម​មុខរបរ​គ្រប់​ប្រភេទ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុងនោះ​រាប់​តាំង​ពី​ជាងកាត់សក់ ជាង​ធ្វើ​ស្លាក​យីហោ លក់​កាហ្វេ គុយទាវ ជាង​សំណង់ និង​លក់​ដូរ​ទូរស័ព្ទដៃ ជាដើម​។​ល​។ ក្រុម​ជនជាតិ​ចិន​ភាគច្រើន​គ្មាន​លិខិត​ឬ​ប័ណ្ណ​ការងារ​ស្អី​នោះទេ​តែ ពួក​អាំង​មាន​សមត្ថកិច្ច​កាង​ធ្វើ​ជា​ខ្នងបង្អែក និង​សម្របសម្រួល​ឲ្យ​សព្វបែបយ៉ាង ។ អ្នកតាមដាន​សង្គម បាន​លើកឡើង​ថា បើ​មន្ត្រី​កម្ពុជា​នៅតែ​អនុវត្ត​ន៏​ច្បាប់​អន្តោ​ប្រវេ​ស​ន៏​បែប​ធូ​រលុង​បែប​នេះ​ទៀត​នោះ ជនបរទេស​មុខជា​បានចិត្ត​និង​មាក់ងាយ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ជាមិនខាន ។​លើសពី​នេះ​ប្រាក់ចំណូល​ជាតិ​នឹង​បាត់បង់​មិន​ស្ទើ​នោះទេ ក្នុង​១​ខែៗ ដោយសារ​មាន​មន្ត្រី​ពុករលួយ​កេងប្រវ័ញ្ច​ដូចនេះ​៕

Filed in: ព័ត៌មានជាតិ