សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​មើល​ឃ្លាំង​តាម​ព្រុំដែន​តែ​គេ​មិន​ជឿ​ថា​រក​បទល្មើស​ព្រៃឈើ​បង្ក​ដោយ​លោក​ឧកញ៉ា​គង់​ក្រឹង​ឃើញទេ​!?

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​មើល​ឃ្លាំង​តាម​ព្រុំដែន​តែ​គេ​មិន​ជឿ​ថា​រក​បទល្មើស​ព្រៃឈើ​បង្ក​ដោយ​លោក​ឧកញ៉ា​គង់​ក្រឹង​ឃើញទេ​!?

ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី​0៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​អម​ដមណើរ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន រួម​ជាមួយ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​មេបញ្ជាការ វ៉ា សារិទ្ធ ក៍​ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​បាន​ចុះ​ពិនិត្យ​ទីតាំង​តាម​បណ្តោយ​ព្រុំ​ដែល​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ដែល​ចាប់ផ្តើម​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​។

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​ប្រាប់​កាសែត​ថា នាយ​ឧត្តមសេនីយ៍ សៅ សុខា បានចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​តាម​ក្រុមហ៊ុន និង​កន្លែង​សន្និធិ​ឈើ ព្រមទាំង​មធ្យោបាយ ដោយ​មុនដំបូង​ធ្វើឡើង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​រកឲ្យឃើញ​ថា តើ​ទីតាំង​ស្តុក​ឈើ​ទាំងនេះ មាន​ច្បាប់​ត្រឹមត្រូវ និង​ធ្វើ​ទៅ​តាម​ច្បាប់​ដែរឬទេ​? បើសិន​រកឃើញថា មិនមាន​ច្បាប់​ត្រឹមត្រូវ និង​ដំណើរការ​ខុសច្បាប់​នោះ នឹង​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​ជាក់ស្តែង​។​

​ព្រឹក​នេះ យើង​ចុះ​មើល​កន្លែង​សន្និធិ​នៅ​ស្រុក​មេមត់​ចំនួន ៥​កន្លែង ហើយ​ពេល​ថ្ងៃ យើង​បន្ត​ទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​មើល ៩​កន្លែង​ទៀត និង​មើល​ច្រក​ផ្សេងៗ ដែល​ពួកគាត់​ធ្លាប់​នាំ​ឈើ​ចេញ​នោះ គឺ​យើង​នឹង​មើល​ទាំងអស់ ដើម្បី​ឲ្យ​មន្ត្រី​នៅ​ក្នុង​អន្តរក្រសួង​ដែល​អញ្ជើញ​មកនេះ បាន​វាយតម្លៃ​ពី​ភាពខ្វះ​ចន្លោះ និង​ត្រូវ​ទប់ស្កាត់​បន្តទៀត ដើម្បី​យើង​រក្សា​ឈើ​យើង​ហ្នឹង​។​លោក​ឧត្តមសេនីយ៍ត្រី បញ្ជាក់ថា បន្ទាប់មក នាយ​ឧត្តមសេនីយ៍ សៅ សុខា នឹង​បន្ត​ចុះ​ពិនិត្យ​នៅ​ខេត្ត​មណ្ឌលគិរី ជា​កន្លែង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ ដើម្បីឲ្យ​ក្រុមការងារ​វាយតម្លៃ រួច​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល សុំ​គោលការណ៍​បន្ត បើ​ខុស​នឹង​លុប​ចោល​តែ​ម្តង គោលបំណង​រក្សា​ព្រៃឈើ​របស់​យើង​។​

​វត្ត​មាន​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លើក​នេះ​មាន​មាត់ចាបមាត់ព្រាប​ថា​ប្រតិភូ​ដែល​ចុះ​ធ្វើការ​ដូច​ប្រតិភូ​ទេ​ចរណ៍​នេះ​អាច​នឹង​ចុះ​ពិនិត្យ​ទីតាំង​ដែល​គ្រប់​គ្រង់​ដោយ​លោក​ឧកញ៉ា​គង់​ក្រឹង​អនុបញ្ជាការ​យោធា​វរៈ​ការពារ​ព្រុំដែន​លេខ​២០៤​។​តែ​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​និយាយ​ថា​គេ​មិន​សង្ឃឹម​ថា​រកឃើញ​បទល្មើស​ព្រៃឈើ​ដែល​លោក​ឧកញ៉ា​គង់​ក្រឹង​ប្រព្រឹត្ត​នោះ​ទេ​?!​។​ព្រោះថា​បើ​គេ​ចង់រ​ក​ភស្តុតាង​ឬ​ចាប់​លោកឧ​ញ៉ាគ​ង់​ក្រឹង​មែន​គេ​ធ្វើ​យូ​ហើយ​ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចុះ​ទៅ​មើល​ហើយ​បង្ហោះ​យន្តហោះ​ដ្រូ​ន​ថត​ពីលើ​ទៀត​ផង​មិន​មែន​ទើបតែ​កេណ្ឌ​គ្នា​ដូច​ទៅ​ធ្វើ​ទេសចរណ៍​ចឹង​នោះឡើយ​។​

​ជាក់ស្តែង​បើតាម​សេចក្តីរាយការណ៍​ព​តិមាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា​គ្រាន់តែ​បាន​ស្នើរ​ដល់ អភិបាលខេត្ត​ត្បូងឃ្មុំ រួម​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​បង្ក្រាប នូវ​បទល្មើស​ធនធានធម្មជាតិ រាល់​ការ​ចរាចរ​បទល្មើស​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​តែប៉ុណ្ណោះ​។​តែ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​គេ​មិន​រក​ឃើញ​បទល្មើស​ស្អី​នោះទេ​!​។​

​គួររំលឹកថា ចាប់តាំងពី​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ចេញ​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​នៅ​ខេត្ត​មណ្ឌល​គីរិ​មានតែ​ឧកញ៉ា​សឹង្ហ​សំអុល​ឈ្មួញ​ឈើ​និង​ជា​សេនាធិការ​រង​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​និង​បក្ខពួក​២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ចាប់ខ្លួន​។​ក្រៅពីនោះ​នៅ​ខេត្ត​មណ្ឌល​គី​រី​មានតែ​ការ​កោះ​ពី​តុលាការ​ហៅ​មន្ត្រី​ពាក់​ពន្ធ័​ជិត​២០​នាក់​(​អត់​ឭ​ឈ្មោះ​ចៅហ្វាយខេត្ត​ដែលជា​មេ​បញ្ជាការ​ឯកភាព​ខេត្ត​)​មក​បំភ្លឺ​តែ​រត់​បាត់​អស់​ហើយ​មិនទាន់​ឃើញ​មាន​ការ​ចេញដិ​ការ​ឲ្យ​នាំ​ខ្លួន​ជន​ណា​បាន​នៅឡើយ​។​ទោះជា​យ៉ាង​គេ​ឃើញ​ថា​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ត្រូវបាន​រឹបអូស​មធ្យោបាយ (​ជា​ពិសេស​រថយន្ត​បា​កុង​និង​ម៉ូតូ​កែច្នៃ​)​ជាច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញចោល​និង​រឹបអូស​តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ