សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆេះ​ផ្សារ​អូ​ឡាំព្យា​ទើប​បើក​បណ្តាល​មក​ពីជាង​ផ្សារ​ដែក​!

​ឆេះ​ផ្សារ​អូ​ឡាំព្យា​ទើប​បើក​បណ្តាល​មក​ពីជាង​ផ្សារ​ដែក​!

​ភ្នំពេញ​៖ នៅ​ម៉ោង​៨:៣០​នាទី ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៩ នៅក្នុង​ការដ្ឋាន​សំណង់​អូ​ឡាំ​ព្យា ដែល​មាន​ទីតាំង​ផ្លូវ​២១៧ ភូមិ​៧​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ករណី​អគ្គិភ័យ​មួយ កើតឡើង​នៅ​ចំណុច​ជាន់​ក្រោម​ដី (​សំណង់​ស្ថិត​ត្រង់​ទល់មុខ​វត្ត​ព្រះពុទ្ធ​)​។​ក្រឡា​បន្ទប់​ដែល​ឆេះ មាន​បណ្តោយ​ប្រវែង​20​ម៉ែត្រ និង​ទទឹង​ប្រវែង​20​ម៉ែត្រ បណ្តាល​ឲ្យ​សម្ភារ​ខូចខា​ត​គ្រឿងសំណង់​មួយចំនួន​។

​ករណី​ឆេះ​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២​ខែសីហា​ថា​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យមាន​រងរបួស ឬ​ស្លាប់​ឡើយ​។​នគរបាល បាន ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣២​គ្រឿង ដឹក​ទឹ​កម្រ​មាណ​ជាង​១០០​ជើង ចំនួន​៣៨៤០០០​ម៉ែត្រគូប​។​

​លោក​ឧត្តមសេនីយ៍ទោ នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ និង​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ និង​អ្នកគ្រប់គ្រង​ផ្សារ​ទំនើប The Olympia Mall បានឲ្យដឹងថា តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង មូលហេតុ​ដែល​នាំឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ គឺ​ផ្ដើមចេញ​ពី​ជាងផ្សារដែក ក្នុង​ឃ្លាំង​ស្ដុក​សម្ភារ ហើយ​ខ្ទាត​កម្ទេច​ភ្លើង​ទៅ​ប៉ះ​ជាមួយ​កេស​ស្នោ និង​ខ្សែភ្លើង​នៅក្បែរនោះ ទើប​បង្ក​ជា​អគ្គិភ័យ​តែម្ដង​។​

Filed in: ព័ត៌មានជាតិ