សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​បង្ហាញជំហ​រយ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍អ​ភិ​ក្រមទី​៥ គឺ​អភិក្រម «​វះកាត់​»

​សម្តេច​តេជោ​បង្ហាញជំហ​រយ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍អ​ភិ​ក្រមទី​៥ គឺ​អភិក្រម «​វះកាត់​»

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​» ដោយ​ព្រមាន​ដកហូត បុណ្យស័ក្តិ និង​បង្ក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់បំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។

​ការប្រកាស​ដាក់​ចេញ​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រាប់​អាវុធ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅតែពី​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​ហើយ​នោះ មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ថែមទៀត​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​បាន​អនុ​មត័ របៀបវារៈ​១​អំពី​សេចក្តីព្រាងច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម និង​២​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ភាសា​ខ្មែរ ព្រមទាំង​បញ្ហា​ផ្សេងៗ​។ ខាងក្រោម​ជា​សេចក្តីប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​៖

Filed in: ព័ត៌មានជាតិ