សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្តី​យំ ពេល​ឃើញ​ប្រពន្ធ​ខ្លួន​រួមរក្ស​ជាមួយ​ភ្ញៀវ​តែ​ខាង​ស្រី​បដិសេធ​!

ប្តី​យំ ពេល​ឃើញ​ប្រពន្ធ​ខ្លួន​រួមរក្ស​ជាមួយ​ភ្ញៀវ​តែ​ខាង​ស្រី​បដិសេធ​!

ភ្នំពេញ​៖​ករណី​ប្តី​មក​ឃើញ​ប្រពន្ធ​ផ្ទាល់​ភ្នែក​កំពុង​ឡើង​ឋាន​សួគា៍​ឈឺ​ចិត្តមក​យំបោក​ខ្លួន​នេះ​បាន​ឡើង​នៅមុខ​ទីតាំង​ហាង​ម៉ាស្សា​យីហោ « ម៉ាស្សា​កោស​ជប់​៥៩» នៅ​ជិត​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច នៅវេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​២ ខែ​សីហា ឆ្នាំ​២០១៩ ។

​បុរស​ខូចចិត្ត​ព្រោះ​ប្រពន្ធ​ឲ្យគេ​ប្រើ​ខាងលើនេះ​ឈ្មោះ អុល ពេជ្រ អាយុ​២៨​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មាន ជ័យ និង​ប្រពន្ធ​ឈ្មោះ ស្រី និច អាយុ​២៣​ឆ្នាំ មុខរបរ​បម្រើសេវា​ម៉ាស្សា​កោស​ជប់ នៅ ទី​តាំងកេី​ត​ហេតុនេះ ។ អ្នក​ទាំង​ពីរ​នាក់​មាន កូន​ពីរ​នាក់​នៅក្នុង​បន្ទុក កូន​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​អាយុ​បាន​បួន​ខែ​ប៉ុណ្ណោះ ។​

​មូលហេតុ​គឺ​សារ​ជីវភាព​ខ្វះខាត ប្រពន្ធ​បាន​សុំ​មក​ធ្វើ​ជា​នារី​ម៉ាស្សា​កោស​ជប់ ដើម្បី​រក​កម្រៃ​បន្ថែម​ចិញ្ចឹម​គ្រួសារ​ប្តី​ក៏​យល់ព្រម​ឲ្យ​ប្រពន្ធ​ស្រស់​ស្អាត​មក​ធ្វើការ​។​ឯ​ខ្លួន​ខំ​រត់​ទុកៗ​រកលុយ​ផងដែរ​។​តែ​មិន​នឹកស្មានថា​ប្រពន្ធ​លង់​ខ្លួន​ចង់បាន​លុយ​ហ៊ាន​ប្រព្រឹត្ត​ក្បត់​ប្តី​ចឹង​នោះទេ​។ ដោយ​មាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ទីបំផុត​បុរស​ជា​ប្តី មិន​បាន​ប្តឹងផ្តល់​ប្រពន្ធ​ទេ​។​

​ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​២​ខែ​សីហា​នេះ ស្រី​ជា​ប្រពន្ធ​បាន​ចេញមុខ​បកស្រាយ​ថា នាង​មិន​បាន​ដេក​ជាមួយ​អ្នកណា​ទេ​មក​ពី​ស្រវឹង មក​ស្រែកយំ​អាឡេអាឡូ ហើយ​មនុស្ស​ធុន​គាត់ គឺ​គាត់​ចង់​ល្បី ។ នាង​បាន​ប្រាប់​ថា​ពួក​យើង​ទាំង​ពីរ​នាក់​បាន​ស្រឡាញ់គ្នា ដោយ​មិន​បាន​រៀបការ​នោះទេ រហូត​ដល់​មានកូន 2 នាក់ ហើយ​សាច់ញាតិ​ខាង​ប្តី ក៏ដូចជា​ម្ដាយក្មេក មិន​ពេញចិត្ត​នឹង​ខ្ញុំ​នោះ​ទេ​។ ទើប​ពួក​ខ្ញុំ​នាំគ្នា​ពង្រត់គ្នា​តែម្ដង ទៅ​ដោយ​កា​ស្រឡាញ់​។ ពួក​ខ្ញុំ​បាន​ស្រឡាញ់គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល ៦ ឆ្នាំ​ហើយ ហើយ​កាលពី​មាន​ទម្ងន់​កូន​ដំបូង ម្ដាយក្មេក​ខ្ញុំ ឲ្យ​ខ្ញុំ​យក​កូន​នោះ​ចេញ ហើយ​ម៉ែក្មេក​និយាយ​ថា​កូន​ឯង​ទុក​កូន​នេះ ចង់​ចងជើង​កូនៗ​មែន​ទេ​។ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ក៏​ទុក​កូន​នេះ រហូត​ទាល់តែ​ធំ​។​

​ស្រី​ជា​ប្រពន្ធ​បាន​និយាយថា តាំងពី​ចាប់ផ្ដើម​មាន​កូន 1 រហូត​ដល់​កូន​២ គឺ​ពួកយើង​តែងតែ​ឈ្លោះ​គ្នា​ជា​រៀងរហូត ហើយក៏​បាន​ឡើង​ទៅ​ដល់​សាលាឃុំ​សង្កាត់ ដើម្បី​ធ្វើ​កិច្ចសន្យា​ផងដែរ​។​នាង​និយាយ​បន្តទៀតថា ម្ដាយ​របស់​គាត់ បាន​ជេរ​ដៀល​ខ្ញុំ​ថា​ពូជ​មី​សំផឹង ទៅ​យក​វា​ធ្វើ​អ្វី​បើ​វា​ធ្វើ​សំ​ផឹង ទៅ​យក​វា​ធ្វើ​អី ប៉ុន្តែ​ដោយសារ​កូនប្រុស​គាត់​ស្រឡាញ់​ខ្ញុំ ទើប​ពួកយើង​នាំគ្នា​ពង្រត់​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់ថា នាង​បាន​រួមមេត្រី​ជាមួយគ្នា​នោះ ត្រូវ​បាន​នាង​និយាយថា គឺ​ខ្ញុំ​មិន​បាន​រួមរ័ក​ជាមួយ​អ្នកណា​ទេ ហើយ​ម្យ៉ា​ទៀត ផ្ទះ​បាន​បិទទ្វារ​តាំងពី​ក្បាលល្ងាច ហើយ​ខ្ញុំ​នៅ​ដេក​ក្នុង​បន្ទប់​ជាមួយ​កូន​។ គាត់​បាន​ស្រែកយំ​ននៀល​ដី នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​មក​ជួប ប៉ុន្តែ​ខ្ញុំ​មិន​ចេញ​មក​ជួប​នោះទេ ព្រោះ​ដោយសារ​គាត់​ស្រវឹង និយាយ​ស្ដាប់​គ្នា​មិន​បាន ហើយ​គាត់​បាន​ស្រែក និយាយថា គាត់​ចង់​ល្បី ប៉ុន្តែ​ឥឡូវ​គាត់​ល្បី​បាន​ដូច​ចិត្ត​ហើយ ។​

​ពួក​យើង​ទាំង​ពីរ​នាក់ បាន​ឈ្លោះ​គ្នា​ជាង​មួយ​ខែ​ហើយ ដោយ​មិន​បាន​រស់នៅ​ជាមួយ​គ្នា​ទេ គឺ​គាត់​នៅ​ផ្ទះ​ផ្សេង ខ្ញុំ​នៅ​ផ្ទះផ្សឹង ។ អ្នកស្រី​បន្ត​ថា រឿង​គាត់​ចោទ​ខ្ញុំ​ថា​រួមរ័ក​ជាមួយ​គេ​នោះ គឺ​គាត់​ចង់​ល្បី ហើយ​ម្យ៉ាងទៀត​ពេលនោះ គឺ​ខ្ញុំ​ដេក​នៅក្នុង​បន្ទប់​ក្នុងផ្ទះ ហើយ​ម្យ៉ាងទៀត​គាត់​គិតថា ខ្ញុំ​មិន​យក​គាត់​ធ្វើ​ជា​ប្ដី​ទៀត​ទេ ដូច្នេះ​ហើយ​គាត់​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច​ឱ្យ​ខ្មាស​គេ​ពេញ​ផ្ទៃ​ប្រទេស​តែម្ដង ។ អ្នកស្រី​ក៏​បាន​សំណូមពរ​ទៅ​ដល់​បណ្ដាញ​សង្គម ក៏ដូចជា​ហ្វេ​សប៊ុក និង​សារព័ត៌មាន​ផងដែរ កុំ​ឆាប់​វាយតម្លៃ​លឿន​ពេក ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​ខ្ញុំ​ជា​ស្ត្រី ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​របស់​គាត់​នោះទេ​។ ហើយ​ត្រូវ​ស្ដាប់​ភាគី​ទាំងសងខាង​។​

​រឿង​ដែល​គាត់​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង​នោះ គឺ​ខ្ញុំ​មិន​អាណិត​គាត់​ទេ ព្រោះ​ខ្ញុំ​ឆ្អែត​ដល់ក​ហើយ ដោយសារតែ​គាត់​ស្រវឹងខួប និង​លេង​ចាក់​ឆ្នោត មិន​យក​លុយ​មក​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​ទេ ជា​ពិសេស​មាន​ស្រី​នៅ​ខាងក្រៅ​ផ្ទះ​ថែម​ទៀត ។ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ថា ប្ដី​ឯង​ទៅ​យក​ប្រពន្ធ​ទៀត​ទៅ កុំ​មក​យក​ខ្ញុំ​ទៀត ខ្ញុំ​ឆ្អែតឆ្អន់​អស់ហើយ នៅពេល​ដែល​ប្ដី​និយាយ​ថា​ស្រី​ចិញ្ចើមផ្លូវ​។​

Filed in: ព័ត៌មានជាតិ