សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ចិន​បង្ហាញ​សាច់ដុំ​យោធា​គម្រាម​បាតុករ​ហុងកុង​

​អាជ្ញាធរ​ចិន​បង្ហាញ​សាច់ដុំ​យោធា​គម្រាម​បាតុករ​ហុងកុង​

ចិន ៖ វីដេអូ​ឃ្លីប​ឃោសនា​រយៈពេល ៣​នាទី ត្រុវ​បានកង​យោធភូមិ​ភាគ​ចិន ប្រចាំ​នៅ​ហុងកុង បង្ហោះ​ផ្សាយ តាម​អ៊ី​ន​ធ័​រ​នែ​ត កាលពី​ថ្ងៃ​៣១​កក្កដា​បាន បង្ហាញ ពី​រថពាសដែក ឧទ្ធម្ភាចក្រ មី​ស៊ី​ល ហើយ​និង​ក្រុម​ប្រឆាំង​ភេរវកម្ម នៅ​សមយុទ្ធ មួយ ជាមួយនឹង​ពាក្យស្លោក​ថា កងទ័ព​ចិន មាន​ជំនឿ​ទុកចិត្ត ហើយ​និង​សមត្ថភាព​ដើម្បី ធានា​រក្សា សន្តិសុខ​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត ហុងកុង​។​វីដេអូ​ឃ្លី​បបាន​បិទបញ្ចប់​ជាមួ​យ​នឹង​ទាហាន​ចិន ចាប់​អូស បាតុករ​ដែល​មាន​ដៃ​ជាប់​ខ្នោះ​ទៅក្រោយ សំដៅ កន្លែង​ដែល​មាន​ស្លាក​សញ្ញា សំគាល់ថា ជា​មន្ទីរឃុំឃាំង​។

​នេះ​ជា​លើក​ទី​១ ដែល យោធភូមិ​ភាគ ចិន នៅ​ទីក្រុង​ហុងកុង បង្ហាញ​វីដេអូ ស្តី​ពី​សមយុទ្ធ​បង្ក្រាប​បាតុកម្ម​។ យោធភូមិ​ភាគ​ចិន ដែល​មាន​ប្រមូលផ្តុំ​ដោយ​ទាហាន​ចិន​រាប់ពាន់នាក់ ត្រូវបាន​ប្រទេស​ចិន បង្កើត តាំង​ទី នៅ​ទីក្រុង​ហុងកុង ចាប់​តាំង​អង់គ្លេស​ប្រគល់ ហុងកុង ទៅឲ្យ​ចិន គ្រប់គ្រង នៅ​ឆ្នាំ ១៩៩៧​។​
​កាលពី​សប្តាហ៍​មុន ទីក្រុង​ប៉េកាំង​បាន​គំរាម​ថា នឹង​ដាក់​ពង្រាយ កងទ័ព​ចិន នៅតាម​ផ្លូវ ក្នុង​ទីក្រុង​ហុងកុង ក្នុងករណី​មាន​សំណើ​ពី​រដ្ឋអំណាច​ហុងកុង​។​
​តាំងពី​មាន​មហា​បាតុកម្ម​របស់​ប្រជាជន​ហុងកុង ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន ប៉េកាំង នៅ​ស្ងៀម ទុកឲ្យ​អាជ្ញាធរ​ហុងកុង ជា​អ្នកចាត់ចែង ដោះស្រាយ​វិបត្តិ​នៅ​ហុងកុង​ដោយ​ខ្លួនឯង​។ ប៉ុន្តែ ប្រឈម​នឹង​បាតុកម្ម​ហុងកុង ដែល​បាន​ប្រែក្លាយ​ជា​បាតុកម្ម​ហិង្សា​។​

​កាលពី​ថ្ងៃ​ពុធ តុលាការ​ហុងកុង​បានចាប់ផ្តើម​សវនាការ ជំនុំជម្រះ បាតុករ ហុងកុង​ជាង ៤០​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ ចូលរួម​ក្នុង​កុប្បកម្ម ប្រព្រឹត្ត​អំពើ​ហិង្សា វាយ​សម្រុកចូល​រដ្ឋសភា ហុងកុង កាលពីដើម​ខែ កក្កដា​បង្ក​ឲ្យមាន​ការប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ មុខ​ទីស្នាក់ការ​ប៉ូលិស​សង្កាត់ Kwai Chung ទី​ដែល​មាន​ឃុំខ្លួន​បាតុករ​ទាំងនោះ​។ ប៉ុន្តែ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​កុប្បកម្ម​បាន​ប្រើ​មធ្យោបាយ​ធំ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ទៅ​ហ្វូង​បាតុករ​ដែល​មាន​គ្នា​ជាច្រើន​រយ​នាក់​។​

​តាំងពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣១​កក្កដា ថ្វីបើ​មាន​ភ្លៀងខ្យល់​ខ្លាំង​យ៉ាងណា ក៏​សកម្មជន​ប្រជាធិបតេយ្យ​ជាច្រើន​ផ្សេងទៀត បាន​មក​ផ្តុំ​ជុំ​គ្នា​នៅ​ក្បែរ​តុលាការ ស្រែក​ទាមទារ​ឱ្យ​ដោះលែង​បាតុករ​ជាប់ចោទ​។ នៅ​ខាងក្នុង​តុលាការ​វិញ បាតុករ​ជាប់ចោទ (​ជា​និស្សិត គិលានុបដ្ឋាក ជា​អ្នកបើកបរ​យន្តហោះ ជា​ជាងកាត់សក់ ជា​ចុងភៅ ជា​កម្មករ ឬ​ជា​អ្នក​ឥត​ការងារ​ធ្វើ​) ភាគច្រើន សុទ្ធតែ​មាន​ទឹកមុខ​ស្ងប់ស្ងាត់ នៅ​ដែល​ត្រូវ​បាន​បង្ហាញខ្លួន ម្តងម្នាក់ៗ នៅ​ចំពោះមុខ​អង្គ​សវនាការ និង​ចៅក្រម​។​

​តុលាការ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​បាន​ចូលរួម​ធ្វើ​កុប្បកម្ម កាលពី​ថ្ងៃអាទិត្យ តែ​បាន​ដោះលែង​បាតុករ​ទាំងនោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​ជា​ថ្នូរ​។​ការចូលរួម​ធ្វើ​កុប្បកម្ម​ជា​បទល្មើស​ដែល​អាច​ជាប់​ទោស​ដល់​ទៅ​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ​។​

​សូមបញ្ជាក់​ថា អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​បាន​ឆ្លង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដោយ​មាន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចាប់ តាំងពី​ថ្ងៃ​ទី ៩​មិថុនា​មក ជា​ទូទៅ​ដោយ​សន្តិវិធី​ទេ ដើម្បី​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​ប៉េកាំង តែ​ក៏​មាន​ការ​រាលដាល​ប៉ះទង្គិច​ដ៏​ហិង្សា​ជាមួយ​ប៉ូលិស​ជាមួយ​ក្រុម​សកម្មជន​ប្រឆាំង​ជ្រុលនិយម​។​

Filed in: អន្តរជាតិ