សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ព្រះ​ប្រទាន​ថវិកា​១​លាន​ដុល្លារ​អាមេរិក​សង់​អគា​វះកាត់​បេះដូង​នៅ​ពេទ្យ​គន្ធបុប្ផា​!

​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ព្រះ​ប្រទាន​ថវិកា​១​លាន​ដុល្លារ​អាមេរិក​សង់​អគា​វះកាត់​បេះដូង​នៅ​ពេទ្យ​គន្ធបុប្ផា​!

ភ្នំពេញ ៖ ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៩ បាន​ព្រះរាជទាន ជា​ព្រះ​រាជទ្រព្យ​ដ៏​វិសេស វិសាល​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ចូលរួម​សាងសង់​អគារ​វះកាត់​បេះដូង​សីហមុនី មុនីនាថ​ជា ដំបូង​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ដែល​មាន​តម្លៃ​ចំណាយ​ថវិកា អស់​ប្រមាណ ៨​លាន​ដុល្លារ​អាមេរិក​។​នេះ​បើ​យោង​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក Royal du Cambodge បានឲ្យដឹង​។

​ក្នុង​ពិធី​នោះ​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា វិស័យ​សុខាភិបាល ជា​បញ្ហា​គន្លឹះ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត សំដៅ​ថែរក្សា​ការពារ និង​ព្យាបាល​សុខភាព​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​។​

​ទន្ទឹមគ្នានេះ សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រទាន​ព្រះ​រាជទ្រព្យ​បន្ថែម​ទៀត​ចំនួន ១០​ម៉ឺន​ដុល្លារ ចំពោះ​មូលនិធិ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។​

​បន្ទប់វះកាត់​បេះដូង​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ នៃ​អគារ​គន្ធបុប្ផា​-​សីហ​មុនី មុនិនាថ ថ្មីៗ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩ តទៅ ដែល​ក្នុង​មួយឆ្នាំៗ​យើង​នឹង​អាច​បង្កើន​ការវះកាត់​បាន​ចំនួន​ប្រមាណ​១០០០​នាក់ រួមគ្នា​ជាមួយ​មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី​១ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប តាំងពី​ឆ្នាំ​២០១១ កន្លងមក​។​

​ព្រះមហាក្សត្រ ក៏​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ ដល់​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ១.៦៣៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ខោ​-​អាវយឺត ១​សម្រាប់ និង​ថវិកា ២​ម៉ឺន​រៀល​។ ដោយឡែក​សម្រាប់​អ្នក​កំដរ​ចំនួន ១.៦៣៧​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​។ ចំណែក​សម្រាប់​បុគ្គលិក​ពេទ្យ​ចំនួន ១.១៩៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សារុង​១ និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ