សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​ហាម​មិន​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​

សាលាក្រុង​ហាម​មិន​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មិន​អនុញ្ញាត​ឱ្យ​សមាជិក​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ជួបជុំ​គ្នា​តវ៉ា​ទាមទារ​ដោះលែង​លោក កឹម សុខា នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខ​នេះ​ឡើយ​។

​ក្នុង​លិខិត​ឆ្លើយតប​សំណើ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ការ​ពុំ​អនុញ្ញាត​នេះ​ដោយសារ​តែ​សកម្មភាព​នេះ​ប្រឆាំង​នឹង​សាលដីការ​របស់​តុលាការ​កំពូល និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ទៀតថា ក្នុងករណី​មាន​ការ​រឹងទទឹង​បន្ត​ជួបជុំ​បំពាន​លើ​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ហើយ​អ្នក​ដឹកនាំ​ការជួបជុំ​នេះ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​សមាគម លោកស្រី អ៊ុក ឆាយ៉ា​វី ជា​ប្រធាន និង​លោក ឡុង រី​ម ជា​សមាជិក​គណៈកម្មាធិកា​រនា​យក នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ បាន​ដាក់​លិខិត​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ជូនដំណឹង អំពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​កឹម សុខា និង​លើកលែង​ទោស​លោក​សម រង្ស៊ី ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ក្នុង​គោលបំណង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​អត់​មាន​ការងារ​ធ្វើ​បន្ត​ទៀត ។ ការប្រមូលផ្ដុំ​និង​មាន​មនុស្ស​ចូលរួម​យ៉ាង​តិច ៧២​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ