សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកនាំពាក្យ​៖​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណាមួយ រួម​ទាំង​អង្គទូត រដ្ឋ​បរទេស​ផង​នោះ មិន​អាច​ធ្វើ​ការបង្គាប់​បញ្ជា​តុលាការ​បាន​ទេ​!

អ្នកនាំពាក្យ​៖​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណាមួយ រួម​ទាំង​អង្គទូត រដ្ឋ​បរទេស​ផង​នោះ មិន​អាច​ធ្វើ​ការបង្គាប់​បញ្ជា​តុលាការ​បាន​ទេ​!

ភ្នំពេញ ៖ លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី “​សមិទ្ធផល ១​ឆ្នាំ​ក្រោយ​ការបោះឆ្នោត​” នា​ថ្ងៃ​ទី​១ ខែ​សីហា នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “​ជា​គោលការណ៍​ច្បាប់ ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណាមួយ រួម​ទាំង​អង្គទូត រដ្ឋ​បរទេស​ផង​នោះ មិន​អាច​ធ្វើ​ការបង្គាប់​បញ្ជា​តុលាការ​ចំពោះ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ ដោះលែង ឬ​មិន​ដោះ​លែង​បាន​នោះទេ ដោយសារ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​គ្មាន​អង្គទូត​ណាមួយ​មាន​ឥទ្ធិពល​ទៅលើ​តុលាការ​កម្ពុជា​នោះដែរ​”​។

​លោក​ជិន​ម៉ា​លីន​អះអាង​បន្ថែមទៀតថា សំណុំរឿង​របស់​តុលាការ ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​គ្រប់បែបយ៉ាង​។​ដូច្នេះ​ការលើកឡើង​របស់​អ្នក​ទាំងអស់​នោះ​មិន​មាន​ឥទ្ធព​ល​អ្វី​ឡើយ​ក្នុង​ការសម្រេច​របស់​តុលាការ​។​លោក​ជិន​ម៉ា​លីន​បញ្ជាក់ថា​៖ មធ្យោបាយ​មានតែ​មួយគត់ ក្នុង​ការជួយ​អ្នក​ទាំងអស់​នោះ​គឺ ការរួម​ដំណើរការ​តាម​នីតិវិធី​ច្បាប់​របស់​តុលាការ បង្ហាញ​ទល្ហីករណ៍​រឹងមាំ​ដើម្បី​ដោះ​បន្ទុ​កអ្នក​ទាំងអស់​នោះ​។​សម្រាប់​ការងារ​កែទម្រង់​តុលាកា​រលោក​ចិន​ម៉ា​លីន​បានឲ្យដឹង​ថា​នៅ​ឆ្នាំ​ខាង​មុខ​នឹង​មាន​ដាក់ឲ្យ​ដំណើការ​តុលារការ​សាលឧទ្ធរ​ណ៍​នៅ​តំបន់​បី​គឺ​ខេត្ត​បាត់ដំបង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រះសីហនុ​។​ឯ​ខេត្ត​កែប​នឹង​បង្កើតឲ្យមាន​តុល​ការ​សាលាដំបូងផ​ង​ដែរ​នៅ​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា​មន្ត្រី​ស្ថានទូត ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​សារ​មួយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាក់ស្តែង​នានា ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ការទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បញ្ចប់​ការអនុវត្ត​នូវ​កា​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ​ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល ថ្លែង ថា “​យើង​មិន​ចង់​ឃើញ​បរទេស​មក​ជ្រៀតជ្រែក លូកលាន់​ចំពោះ​ការប្រឆាំង​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​ជា​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​ពលរដ្ឋ​នោះ​ទេ​”​។ លោក​ថា “​ចំពោះ​អ្វី​ដែល​គេ​មិន​ទទួលស្គាល់ ឬ​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត មានន័យ​ថា គេ​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល ដូច្នេះ​គេ​ត្រូវ​វេច​បង្វិច​ទៅ​ស្រុក​គេ​វិញ​ទៅ យើង​មិន​ស្វាគមន៍​ទេ​”​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ម្សិលមិញ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានទូត​អាមេរិក​ដែល​បាន​ផ្សព្វផ្សាយ​នូវ​បទ​អត្ថាធិប្បាយ​ខុសឆ្គង​។ ក្រសួង​ការបរទេស​បាន លើកឡើងថា “​យើង​នឹកស្មាន​មិន​ដល់​ទាល់តែសោះ នូវ​ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភ​បំពាន​ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែន ស្តី​ពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៩១ ត្រូវ​បាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​ដែល​តំណាង​ឲ្យ​ប្រទេស​ដែល​អរិយធម៌​មួយ​”៕

Filed in: ព័ត៌មានជាតិ