សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ាឡេស៊ី​ប្រកាស​ឈប់​ឲ្យ​នាំចូល​ម្ទេស​ពី​វៀតណាម​ព្រោះ​ផ្ទុក​សារធាតុ​គីមី​ជ្រុល​ហួស​…

​ម៉ាឡេស៊ី​ប្រកាស​ឈប់​ឲ្យ​នាំចូល​ម្ទេស​ពី​វៀតណាម​ព្រោះ​ផ្ទុក​សារធាតុ​គីមី​ជ្រុល​ហួស​…

ម៉ាឡេស៊ី​៖ ម្ទេស​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ត្រូវបាន​ក្រុម​ជំនាញ​ប្រទេស​ម៉ាឡេស៊ី​បាន​រកឃើញ «​សារធាតុ​គីមី​លើស​កម្រិត​» ដែល​ធ្វើឲ្យ​ប្រទេស​ម៉ាឡេ​ដាក់ចេញបំ​រ៉ាម​នាំចូល រហូត​ដល់​ចុង​ឆ្នាំ​២០១៩ ម​។ នេះ​បើ​តាម​សារព័ត៌មាន New Straits Times នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។

​លោក ស៊ី ត្សេ​ត្ស៊ី​ន (Sim Tze Tzin)​ឧបនាយករដ្ឋមន្ត្រី​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ម៉ាឡេស៊ី បាន​ឲ្យ​កាសែតដឹងថា ការសម្រេចចិត្ត​ដូច​ខាងលើ​នេះ គឺ​ដោយសារតែ​ម្ទេស​ក្រហម​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវបាន​គេ​រកឃើញ​ថា មាន​ផ្ទុក​សារធាតុ​គីមី​លើស​កម្រិត​ដែល​អនុញ្ញាត​។ ប៉ុន្តែ​ទន្ទឹម​គ្នា លោក Sim បាន​សង្កត់​ដែរ​ថា ខាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​លុបចោល​បម្រាម​នេះ​ទៅ​វិញ បើសិន​វៀតណាម​បំពេញ​តាម លក្ខខណ្ឌ​ដូច​ជា មាន​លិខិតបញ្ជាក់​ពី​គុណភាព​ម្ទេស ទៅតាម​បទដ្ឋាន​ស្ដង់ដារ​ជាដើម​។​

​ម៉ាឡេស៊ី​បាន​នាំចូល​មេ្ទស​ពី​វៀតណាម​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៦​។​ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ចិន​គឺជា​ប្រទេស​ធំៗ​ចំនួន​បី​ដែល​ទិញ​ម្ទេស​ពី​វៀតណាម​។​មិនដឹង​ថា​ជំនាញការ​ខ្មែរ​យើង​ដឹង​រឿង​ហ្នឹង​ដែរ​ឬ​អត់​នោះ​ទេ​ក្រៅពី​ជ្រូក​មាន​ជម្ងឺប៉េស្ត​អាហ្វ្រិក​នោះ​៕

 

Filed in: អន្តរជាតិ