សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោយ​ពី​ប្រកាស​ឲ្យ​នាំគ្នា​ជួយ​ហូប​សាច់ជ្រូក​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការនាំ​ជ្រូក​ចូល​!

ក្រោយ​ពី​ប្រកាស​ឲ្យ​នាំគ្នា​ជួយ​ហូប​សាច់ជ្រូក​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការនាំ​ជ្រូក​ចូល​!

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​ទទួឡស្គាល់​ថា​បច្ចុប្បន្ន​នេះ ជំងឺប៉េស្ត​ជ្រក​អាហ្វ្រិក (African Switc Fever) បាន​និង​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ពី​បណ្តា​ប្រទេសជិតខាង និង​បាន​បន្ត​ឆ្លង​រាតត្បាត​មកដល់​ខេត្ត​រតនគីរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្ត​កណ្តាល​របស់​កម្ពុជា​។

​នៅ​ថ្ងៃ​ទី​៣១​កក្កដា​បន្ទាប់​ពី​បាន​អំពាវ​នាំ​ឲ្យ​ប្រជាជន​នាំគ្នា​ហូ​វ​សាច់ជ្រូក​ដើម្បី​ជួយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​បាន​២​ថ្ងៃ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ចេញ​សា​ចរាចរ​ណែនាំ​មួយ ស្តីពី “​វិធានការ​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក សាច់ជ្រូក និង ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែល​បាន និង​កំពុង​ដំណើរការ​សាងសង់​នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វា​រ រាជធានី​ភ្នំពេញ​។ នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ទទួល​ទាន​សាច់ជ្រូក ដោយសារ​តែ​វា​មិន​ឆ្លងទៅ​មនុស្ស​ឡើយ​។ “

​ខ្ញុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ទទួលទាន​សាច់ជ្រូក កុំ​បារម្ភ​អី ក្រៅ​ពី​តំបន់​ប៉ះពាល់ ដែល​គេ​បាន​ហាមឃាត់ និង​ជ្រូក​ស្លាប់ ដែល​គេ​យក​ទៅ​កប់​ចោល តំបន់​ដទៃ​ទៀត​មិន​មាន​ផល​ប៉ះពាល់​ទេ​។ ខ្ញុំ​ក៏​ទទួលទាន​សាច់ជ្រូក​រាល់ថ្ងៃ​ដែរ វា​អត់​មានការ​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ ប៉ុន្មាន​អាទិត្យ​នេះ​អ្នក​លក់​សាច់​ជ្រូក​ត្អូញត្អែរ​ខ្លាំងណាស់​”៕

​ក្នុង​សារ​ចរ​នោះ​បាន​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រក​អាហ្វ្រិក​នេះ​មិន​ឆ្លង និង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ បណ្តាល​ឱ្យ​ជ្រូក​ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់ រហូតដល់​១០០​ភាគរយ ដែល​បង្ក​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។​
​មាន​វិធានការ​ចាំបាច់​ចំនួន ៦​ចំណុច​ត្រូវបាន​ដាក់ចេញ​ដើម្បី​ឲ្យ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ នាំ​គ្នា​ទប់ស្កាត់​ការ​នាំចូល​ជ្រូក សាច់ជ្រូក និង​ផលិតផល មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​។​

Filed in: ព័ត៌មានជាតិ