សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​សាធារណៈការ​ចេញ​មុខកា​ន់​ជើង​បេក្ខជន​កៅ​សីហា​រឿង​ផ្លូវ​មាន​ពីរ​ប្រភេទ​

​ក្រសួង​សាធារណៈការ​ចេញ​មុខកា​ន់​ជើង​បេក្ខជន​កៅ​សីហា​រឿង​ផ្លូវ​មាន​ពីរ​ប្រភេទ​

​ភ្នំពេញ ៖ លោក គង់ វិមាន អនុរដ្ឋលេខាធិការ​និង​ជា​នាយខុទ្ទកាល័យ​ក្រសួង​សាធារណការ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា នេះ ចេញមុខ​មក​បញ្ជាក់ថា ផ្លូវគោក​ចែកចេញជា​២​ប្រភេទ​និង​បាន​ស្នើ​ឲ្យ​អ្នកបកស្រាយ​ខុស​សូម​កែតម្រូវ​ផង ។

​ការ​ចេញ​មុខ​មក​បក​ស្រាយ​នេះ​គឺ​ក្រោយពី​បេក្ខជន កៅ សីហា ឆ្លើយបាន​ត្រឹមត្រូវ​ហើយ​ក្នុង​កម្មវិធី Heaven or Hell Cambodia តែ​បែ​ជា​មេ​ប្រយោគ​នាង​កែវ​និមល​ថា​ខុស​ទៅវិញ ។​

​កម្មវិធី​ល្បងប្រាជ្ញា Heaven or Hell Cambodia បាន​ដាក់​សំណួរ​ថា “​យោង​តាម​សៀវភៅ​វិញ្ញាសារ​ជ្រើសរើស​សម្រាប់​ថ្នាក់​ទី​៩ តើ​នៅ​ប្រទេស​កម្ពុជា គេ​ចែក​ផ្លូវគោក​ជា​ប៉ុន្មាន​ប្រភេទ​?” ។ លោក​កៅ សីហា បេក្ខជន​ដែល​ចូលរួម​លេង បានជ្រើសរើស​ចម្លើយ​២​ប្រភេទ​គឺ​មាន​ផ្លូវថ្នល់​និង​ផ្លូវដែក ។ ប៉ុន្តែ​ចម្លើយ​នោះ​បែរជា​ថា​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ចម្លើយ​ដែល​ត្រឹមត្រូវ​គឺមាន ៣​ប្រភេទ គឺ ផ្លូវជាតិ ផ្លូវ​ខេត្ត និង ផ្លូវ​រុក្ខ​បាល​។​

​ដើម្បី​កាត់បន្ថយ​ការជជែក​វែកញែក​ខុស​លោក គង់ វិមាន​បាន​ចេញមុខ​មក សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា ៖ ចូរ​ឈ្វេងយល់​ពី​ផ្លូវ​ដើម្បី​ជៀសវាង​ការខុសឆ្គង ។​
​ផ្លូវគោក​ចែកចេញជា ២ ប្រភេទ​គឺ ៖១). ផ្លូវថ្នល់ និង​២). ផ្លូវដែក​
​ផ្លូវថ្នល់​ចែកចេញជា ៤ ប្រភេទ​ទៀត គឺ ៖១). ផ្លូវជាតិ​។​២). ផ្លូវ​ខេត្ត​។​៣). ផ្លូវលំ​(​ផ្លូវ​ជនបទ​) និង​។​៤). ផ្លូវ​រុក្ខ​បាល​
​ចំណែកឯ​គមនាគមន៍​គឺមាន​៣​ប្រភេទ គឺ ៖១). ផ្លូវគោក​។​២). ផ្លូវទឹក និង​។​៣). ផ្លូវអាកាស ។

​អ្នកបកស្រាយ​ខុស សូម​កែតម្រូវ​ផង ដើម្បី​កុំអោយ​មាន​ការយល់ច្រឡំ​ដល់​មហាជន ដោយ​រាប់អាន ៕

 

Filed in: ព័ត៌មានជាតិ