សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វៀតណាម​បង្ក្រាប​ល្បែង​អន​ឡាញ​និង​ក្លឹប​ស្រី​ស្អាត​

​វៀតណាម​បង្ក្រាប​ល្បែង​អន​ឡាញ​និង​ក្លឹប​ស្រី​ស្អាត​

​វៀតណាម​៖ នា​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា នេះ ប៉ូលិស​ខណ្ឌ​៥ ក្រុង​ហូ​ជី​មីង បាន​ឆ្មក់​ចូល​ក្នុង​ភោជនី​ដ្ឋា​ន​មួយ​កន្លែង​ឈ្មោះ Dragon-K ស្ថិត​នៅលើ​ផ្លូវ​ត្រឹង​ហុង​ដាវ សង្កាត់​១៤ ហើយ​បាន​ឃាត់ខ្លួន​បុគ្គលិក​នារីៗ​ចំនួន ៧០​នាក់​សុទ្ធសឹងតែ​ជា​នារី​វ័យក្មេង មាន​អាយុ​ចាប់ពី ១៣​ឆ្នាំ​ឡើង​ទៅ យក​ទៅ​សាកសួរ​ករណីយ៍​ស្លៀកពាក់​ស៊ិ​ស៊ីពេក ។

​យោង​តាម​សម្ដី​របស់​ប៉ូលិស​ខណ្ឌ​៥ ម្នាក់​បានឲ្យដឹងថា ភាគច្រើន​នៃ​បុគ្គលិក​ស្រីៗ​ទាំង ៧០​នាក់​នោះ គឺ​សុទ្ធតែ​មាន​ផ្ទុក​នូវ​សា​ធាតុ​ញៀន ។ លោក​បន្តថា កន្លង​មក​ប៉ូលិស​ក៏​ធ្លាប់បាន​ចុះ​មក​ឆែកឆេរ​ក្នុង ភោជនី​ដ្ឋា​ន Dragon-K នេះ​ដែរ​តែ​ពុំ​មាន​អ្វី​ជា​បញ្ហា​ចោទ​ឡើយ ហើយ​សម្រាប់​បុគ្គលិក​ទៀតសោធ ក៏​
​ស្លៀកពាក់​សមរម្យ​ដែរ មិន​ដូចជា​ពេលនេះ​ទេ ។​

​គួរបញ្ជាក់​ថា ទីតាំង​ភោជនី​ដ្ឋា​ន​ខាងលើនេះ ត្រូវបាន​រកឃើញ​ថា លួចលាក់​បើក​ខារ៉ាអូខេ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្តិ ព្រមទាំង​ជួញដូរ​ផ្លូវភេទ​អនីតិជន​ថែមទៀត​ផង ។​មាន​ការកត់សម្គាល់ថា​ការចុះ​បង្ក្រាប​នេះ​គឺ​ក្រោយពី​ប៉ូលីស​វៀតណាម បាន​ចាប់​ជនជាតិ​ចិន​ជាង ៣៨០​នាក់ ពាក់ព័ន្ធ​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត នៅក្នុង​ទីក្រុង​ហៃ​ហ្វុង​ចម្ងាយ​១០០ គីឡូម៉ែត្រ ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ហាណូយ​។​នេះ​បើ​តាម​ការចុះផ្សាយ​ដោយ Aljazeera នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​។​

​ក្រសួងមហាផ្ទៃ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ជនជាតិ​ចិន​ដែល​ត្រូវបាន​ចាប់ខ្លួន មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៤​ឆ្នាំ​។ ប្រតិបត្តិការ​នេះ ប៉ូលីស​វៀតណាម​បាន​រកឃើញ ម៉ាស៊ីន​និង​ឧបករណ៍​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​សកម្មភាព​លេងល្បែង​តាម​អ៊ិន​ធើ​ណែ​ត​រួមមាន​ទូរស័ព្ទ ជិត ២,០០០​គ្រឿង កុំព្យូទ័រ​យួរដៃ ៥៣៣​គ្រឿង សាច់ប្រាក់ និង​អេ​ធី​អឹម​ជាច្រើន​ផងដែរ​។​

​ករណី​នេះ​ជា​ការ​បំបែកសំណុំរឿង​ដ៏​ធំ របស់​ប៉ូលីស​វៀតណាម ដែល​បាន​រកឃើញ​ការ​ភ្នាល់​ល្បែង ប្រព្រឹត្តិ​ដោយ​ជនបរទេស ជាមួយ​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​។ កាលពី​ខែ​វិច្ឆិកា និង​ខែតុលា​ឆ្នាំមុន វៀតណាម​បាន​ដាក់គុក​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ពីរ​រូប​ដែល​បាន​រកឃើញ​ថា​ជាប់​ពាក់ព័ន្ធ​បើក​ការ​លេងល្បែង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ដែល​កាល​នោះ​បាន​រៃ​អង្គាស​ប្រាក់​បាន​រាប់​លាន​ដុល្លារ​៕

Filed in: អន្តរជាតិ