សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផាកពិន័យ​ក្រុមហ៊ុន​នាំ​សម្រាម​ចូល​ចំនួន ១០៣៧.៥​លាន​រៀល និង​តម្រូវ​ឲ្យ​នាំ​ចេញ​មុន​ដាច់​ខែសីហា​តែ​គ្មាន​មន្ត្រី​ដែល​ស៊ីញ៉េ​ឲ្យ​នាំ​ចូល​ត្រូវ​ពិន័យ​ឡើយ​!

ផាកពិន័យ​ក្រុមហ៊ុន​នាំ​សម្រាម​ចូល​ចំនួន ១០៣៧.៥​លាន​រៀល និង​តម្រូវ​ឲ្យ​នាំ​ចេញ​មុន​ដាច់​ខែសីហា​តែ​គ្មាន​មន្ត្រី​ដែល​ស៊ីញ៉េ​ឲ្យ​នាំ​ចូល​ត្រូវ​ពិន័យ​ឡើយ​!

ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សំរាម​ផ្លា​ស្ទិក​៨៣​កុងតឺន័រ មក​កាន់​កម្ពុជា​នេះ រាជរដ្ឋាភិបាល បាន​សម្រេច​ដាក់​ពិន័យ ក្រុមហ៊ុន ជុង​យៀន ផ្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័រ ឯក​. ដោយ​ត្រូវ​នាំ​ទំនិញ​នេះ ត្រឡប់​ប្រទេស​ដើម​វិញ ឱ្យបាន​មុន​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ ផងដែរ​។​

​ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសម្រេច​ផាកពិន័យ​ក្រុមហ៊ុន​នេះ​ជា​ទឹកប្រាក់​ចំនួន ១០៣៧.៥​លាន​រៀល ចូល​ជា​ថវិកា​ជាតិ​។​នេះ​ជា​ការ​ឲ្យ​កាសែត​ដឹង​ពី​មេ​គយ​ស្រុក​ខ្មែរ​លោក​គន់ញឺម​នា​រសៀល​ថ្ងៃ​ទី​៣០​កក្កដា​។​

​លោក នេ​ត ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​កាណាដា បាន​សហការ​ជាមួយ​កម្ពុជា ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​សំណល់ផ្លា​ស្ទិក ៨៣​កុងតឹន័រ ដែល​បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​។​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទីក​ទាំងនេះ បាន​នាំ​មក​ជា​ច្រើន​ជើង​នាវា​ដឹកជញ្ជូន (២៧ លើក​) មកដល់ និង​បាន​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​លើក​ទី​១ នា​ខែ​កញ្ញា ឆ្នាំ ២០១៨ និង​លើក​ចុងក្រោយ នា​ខែ​មករា ឆ្នាំ​២០១៩ សរុប​ទាំងអស់​ចំនួន ៨៣ កុងតឺន័រ មាន​ទំហំ ៤០ ហ្វីត​ដូចគ្នា​។​

​ក្នុងចំណោម​សំណល់​ផ្លាស្ទិ​កទាំង​៨៣​កុងតឺន័រ​នោះ មាន​កុងតឺន័រ​ចំនួន ៧០ (​មាន​ទម្ងន់​១,៣២២ តោន​) នាំ​ចេញ​មក​ពី​សហរដ្ឋ​អាមេរិក និង​កុងតឺន័រ​ចំនួន​១៣ (​មាន​ទម្ងន់​២៧០ តោន​) បាន​នាំ​ចេញ​មកពី​ប្រទេស​កាណាដា​។ ឯកសារ​ដឹកជញ្ជូន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​មកដល់​កម្ពុជា កុងតឺន័​រទាំង ៨៣ នោះ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហ​បុរី (២២ ជើង​) ម៉ាឡេស៊ី (២ ជើង​) និង វៀតណាម​(៣ ជើង​)​។​

​ក្រុមហ៊ុន ដែល​ចាំ​ទទួលយក​សំណល់ផ្លា​ស្ទិក​ទាំងនោះយ​កទៅកែច្នៃ មានឈ្មោះ ជុង​យៀន ផ្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័រ ឯក​. ដែល​មាន​ថៅកែ​ជនជាតិខ្មែរ មានឈ្មោះ សួន ឡុក​។ ប៉ុន្តែ​ក្រុមហ៊ុន​ដែល ផ្តល់​សំណល់​ផ្លាស្ទិ​កជូន​ក្រុមហ៊ុននេះ នៅ​សហរដ្ឋអាមេរិក និង​កាណាដា គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​។​គេ​មិនដឹងថា​តើ​ស្ថាបន័​ណា​ជា​អ្នក​ស៊ីញ៉ែ​ឲ្យ​នាំចូល​នោះទេ​?​បានសេចក្តីថា​គ្មាន​មន្ត្រី​ណា​ខុស​រឿង​ស៊ីញ៉ា​ឲ្យចូល​ទាំង​ភ្លីភ្លើ​ចឹង​នោះឡើយ​!​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ករណី​នាំចូល​កាកសំណល់​ប្លា​ស្ទិក និង​វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ដែលជា​អ្នក​ទទួល​ទំនិញ​។​

​តាម​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​ឧបករណ៍​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​បរិស្ថាន ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទិក​នោះ​មិន​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ឡើយ​។ នេះ​បើ​តាម​សេចក្តីបញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​យោង​តាម​តាម​បញ្ញត្តិ​ស្តីពី​ទោសទណ្ឌ​ដែល​មានចែង​នៅក្នុង​ច្បាប់​ជា​ធរមាន និង​ស្រប​តាម​អនុសញ្ញា​បា​សែ​ល​ស្តីពី​ការត្រួតពិនិត្យ​ចលនា​ដឹក​ជញ្ជួន និង​ការបោះបង់ចោល​សំណល់​គ្រោះថ្នាក់​ឆ្លងដែន រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាត់វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ដូចខាងក្រោម​៖

១.​ត្រូវ​នាំ​ចេញ​ទំនិញ​កាកសំណល់​ប្លា​ស្ទិក​ទាំង ៨៣ កុងតឺន័រ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​២.​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១,០៣៧,៥០០,០០០.០០ (​មួយ​ពាន់​សា​មសិ​ប្រាំ​ពីរលាន​ហាសិប​មឺ​ុ​ន​) រៀល ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​។​៣.​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ត្រូវ​អនុវត្ត​ចំណុច​ទី​១ និង​ចំណុច​ទី​២ ខាងលើ​ឲ្យបាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ ជា​កំហិត​៕

Filed in: ព័ត៌មានជាតិ