សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្តេច​តេជោ ហ៊ុន សែន​ថា​ច្បាប់​ស្តីពី​«​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​មិន​ប៉ះ​ប្រជាជន​កម្ពុជា​ទេ​!

​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្តេច​តេជោ ហ៊ុន សែន​ថា​ច្បាប់​ស្តីពី​«​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​មិន​ប៉ះ​ប្រជាជន​កម្ពុជា​ទេ​!

ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កក្កដា បាន​ថ្លែង​ជា​ឧទាហរណ៍​ថា​៖ ប្រសិនបើ​ច្បាប់​ស្តីពី​«​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​ត្រូវ​បាន​ឆ្លង​ផុត​ព្រឹទ្ធសភា និង​ប្រធានាធិបតី​អាមេរិក​មែន ក៏​វា​មិន​ប៉ះពាល់​អ្វី​ដល់​ប្រជាជន​ខ្មែរ​ជិត​១៦​លាន​នាក់​ឡើយ​។

​ច្បាប់​នេះ​វា នឹង​ប៉ះពាល់​តែ​លើ​មន្ត្រី​រាជរដ្ឋាភិបាល​យ៉ាងច្រើន​ណាស់​១០០​នាក់​តែ​ប៉ុណ្ណោះ​។ សម្តេច​បញ្ជាក់ថា​៖​សម្តេច​មិន​ជឿថា មន្ត្រី​របស់​លោក និង​កូនៗ​របស់លោក គឺ​លោកស្រី ហ៊ុន ម៉ាលី និង​លោក ហ៊ុន ម៉ានិត មាន​លុយ​រាប់រយ​លាន​ដុល្លារ​រក្សាទុក​នៅ​ក្រៅប្រទេស​ឡើយ ។​តែ​សម្តេច​បង្ហើប​ថា គឺមាន​តែ​កូន​របស់​លោក អ៊ិត ប្រា​ង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ប៉ុណ្ណោះ ដែល​មាន​ចំការ​ទំពាំងបាយជូ​នៅ​អាមេរិក​។​

​ថ្លែង​នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វា​រ រាជធានី​ភ្នំពេញ សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាមេរិក​ពន្លឿន​ការ​រឹបអូស​ប្រាក់​របស់​កូនៗ​លោក និង​ប្រាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ទៀត ប្រសិន​បើ​ពួកគេ​មាន​លុយ​ចាយ​មិន​អស់ ហើយ​យក​ទៅ​ផ្ញើទុក​នៅ​ក្រៅ​ប្រទេស​មែន​នោះ​។​

​សូម​រំឭកថា សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ឬ​សភា​ជាន់​ទាប កាលពី​ថ្ងៃ​ទី​១៦​កក្កដា បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឬ​H.R. 526​។

​ខ្លឹមសារ​នៃ​ច្បាប់​នេះ នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ដែល​គេ​សំដៅ​ដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា បើទោះបីជា​គ្មាន​ប្រាក់​ចំណូល​បន្ថែម ក៏​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រាក់ខែ​ឲ្យ មន្ត្រីរាជការ ឬ​កម្លាំងប្រដាប់អាវុធ​លើស​ពី​មួយ​ឆ្នាំ​ដែរ​។

​ដោយ​មិន​គិត​ប្រាក់​បម្រុង​អន្តរជាតិ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ សម្តេច បញ្ជាក់ថា កម្ពុជា​មាន​សាច់​ប្រាក់សុទ្ធ ដែល​តម្កល់​នៅ​រតនាគារ​ជាតិ និង​ផ្ញើ​នៅ​ធនាគារជាតិ​ឡើង​ជិត​១៤​លាន​លាន​រៀល (១​លាន​លាន​រៀល​ស្មើ​២៥០​លាន​ដុល្លារ​) ហើយ​មួយ​ខែ​ចំណាយ​ប្រមាណ​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់ចំណូល​របស់​កម្ពុជា​មាន​លើស​ពី​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​បន្ថែមថា កម្ពុជា​អាច​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ ហើយ​បើក​ប្រាក់​ទាំងនោះ​២​សប្តាហ៍​ម្តង​ថែម​ទៀត​ក៏​បាន​។​

​សូម​ជម្រាប​ជូន​ថា​សម្រាប់​រយៈពេល​១​ឆមាស​ឆ្នាំ​២០១៩​នេះ ធនាគារ​ជាតិ​កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​១១,១​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការលើកឡើង​របស់​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ ដែល​ដកស្រង់​សំដី​ដោយ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ កាលពី​ថ្ងៃ​ទី ២៨ ខែកក្កដា​។

​លោកស្រី ជា សិរី អះអាងថា ប្រសិនបើ​មាន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ កម្ពុជា​នឹង​មាន​លទ្ធភាព​ទប់ទល់​បញ្ហា​ទាំងនោះ​បាន​រយៈពេល ៥​ខែ តាមរយៈ​ទុនបម្រុង​អន្តរជាតិ ដែល​កម្ពុជា​មាន​ស្រាប់​។ ទោះជា​យ៉ាងណា​គេ​មិន​ឮ​ការ​និយាយថា​ក្រោយពី​៥​ខែ​ឬ​១​ឆ្នាំ​ក្រោយ​បាន​អី​ចាយ​នោះឡើយ​។​

​ទោះជា​បែប​នេះ​ក្តី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជឿថា ច្បាប់​នេះ​នឹង​មិន​អាច​ចេញ​រួច​ឡើយ ដោយ​លោក​អះអាងថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹង​មិន​ល្ងង់​រុញ​កម្ពុជា​ចេញ​ទំនាក់ទំនង​របស់​ខ្លួន​ទេ​។​

​សូមបញ្ជាក់​ថា សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​ខកខាន​អនុម័ត​ម្តង​ហើយ កាលពី​ចុងឆ្នាំ​២០១៨ ដោយសារ​តែ​សភា​អាមេរិក​ឈប់សម្រាក​។ យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់​ដែល​មាន​ខ្លឹមសារ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺ​ត្រូវ​ឆ្លងកាត់​សភា​ជាន់ខ្ពស់​ឬ​ព្រឹទ្ធសភា​អាមេរិក​មួយ​ជំហាន​ទៀត មុននឹង​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើការ​ចុះហត្ថលេខា​ដាក់ឲ្យ​ប្រើ​ជា​ផ្លូវការ​។​

​សូមបញ្ជាក់​ថា​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែល​បាន និង​កំពុង​ដំណើរការ​សាងសង់ នៅលើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់​មានតម្លៃ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​លុយ​ចិន​ឲ្យ ។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ សាងសង់​ជា ៣ ដំណាក់កាល ដោយ​មាន​រចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​ដូចជា មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក​, សាល​ហាត់​កីឡា​ប្រយុទ្ធ​, អគារ​ស្នាក់នៅ ,​អាហា​រដ្ឋា​ន ,​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,​សាល​ហាត់​សាច់ដុំ ,​សាល​កាយសម្ព័ន្ធ​, សាល​កីឡា​បាញ់​កាំភ្លើង​,​មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី​ផងដែរ​។​

​ការសម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣ ៕

Filed in: ព័ត៌មានជាតិ