សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ចាងហ្វាង​ទស្សនា​វ​ដ្តី​ទូក អូរ​ប័រ និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​ទូក អូរ​ប័រ កប៉ាល់ទឹក​កំបាំងមុខ​ក្នុងពេល​សាមីខ្លួន​នៅ​ផ្ទះ​ពេល​សវនាការ​!

​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ចាងហ្វាង​ទស្សនា​វ​ដ្តី​ទូក អូរ​ប័រ និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​ទូក អូរ​ប័រ កប៉ាល់ទឹក​កំបាំងមុខ​ក្នុងពេល​សាមីខ្លួន​នៅ​ផ្ទះ​ពេល​សវនាការ​!

ភ្នំពេញ ៖ លោក មិន ឱ​មារ្ស ចាងហ្វាង​ទស្សនា​វ​ដ្តី​ទូក អូរ​ប័រ និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​ទូក អូរ​ប័រ កប៉ាល់​ទឹក ត្រូវបាន​តុលាការ កាត់ទោស​កំបាំង​មុខ​យ៉ាង​អយុត្តិធម៌​កាលពី​ថ្ងៃ​ទី ២៨ កក្កដា ២០១៩ កន្លងទៅនេះ ក្នុងពេល​ដែល​ធ្វើ​សវនាការ​លោក​នៅ​ភ្នំពេញ​សោះ​!​។

​លោក មិន ឱ​មារ្ស ចាងហ្វាង​ទស្សនា​វ​ដ្តី ទូក អូប័រ និង​ជា​ម្ចាស់​យាន ដ្ឋា​ន​ជួសជុល ទូក អូប័រ ជល​យាន្ត​គ្រប់​ប្រភេទ មាន​អាស័យដ្ឋាន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​៥ ត្រង់​ចំណុច​ផ្ទះ បណ្តែត​ទឹក ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​អោយ​ភ្នាក់ងារ សហការី ដឹងថា លោក ត្រូវបាន​តុលាការ​ចេញ​សាលក្រម​កាត់​ទោសកំមុខ បញ្ជូនមក អោយ​លោក​យ៉ាង​អយុត្តិធម៌ ។​

​យោង​តាម​ឯការ ដែល​ការិយាល័យ​និពន្ធ គេហទំព័រ សហការី ទទួលបាន គឺ លិខិត អោយ​ដំណឹង​ពី​សាលក្រម​កំបាំងមុខ របស់​សា​ដំបូង​រាជធានី ភ្នំពេញ សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៣៦០ ” ង​១ ” ចុះ​ថ្ងៃ​ទី ០៨ ខែ ឧសភា ឆ្នាំ​២០១៩ របស់លោក ថា សាម្ម​ឌី ក្រឡាបញ្ជី សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​មក​ពិរុទ្ធជន​ឈ្មោះ មិន ឱ​មារ្ស ភេទ ប្រុស កើត​ឆ្នាំ​១៩៦៣ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ ៤៦៤ ច ផ្លូវជាតិ​លេខ ៥ ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ អោយដឹងថា​សាលក្រម​កំបាំង​មុខ​លេខ ១៣៦០ ” ង​១ ‘ ចុះ​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​សេចក្តី​ដូច​ខាង ក្រោម :

១- ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មារ្ស ភេទ ប្រុស កើត​ឆ្នាំ ១៩៦៣ ជនជាតិ​ខ្មែរ​ដាក់ពន្ធនាគា​រ​កំណត់​រយ​:​ពេល ០១ ( មួយ ) ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​២,០០០,០០០​រៀល ( ពីរ​លាន​រៀល​គត់ ) បង់​ចូល​ថវិការដ្ឋ ពីបទ : រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង និង អោយ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មា​ត្រ ៣៩១ និង មាត្រា​៣៩៣​នៃ​ក្រម​ព​ហ្ម​ទ​ណ្ឌ ។​

២- អោយឈ្មោះ មិន ឱ​មារ្ស សង​ប្រាក់ដ​រុបចំនួន ៣.៧៩០$ ( បី​ពាន់​ប្រាំពីរ​រយ​កៅសិប​ដុល្លារ​អាមេរិក ) អោយទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង ។​

៣- អោយឈ្មោះ មិន ឱ​មារ្ស សង​សំណង​ជួសជុល​ការ​ខូច ខាត និង​ជម្ងឺ​ចិត្ត​សរុប​ជា​ប្រាក់​ចំនួន ១០,០០០,០០០៛ ( ដប់​លាន​រៀល​គត់​) អោយទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង ។​ការទាមទារ​លើសពីនេះ​បដិសេធចោល ។ ៤- ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន និង ឃុំខ្លួន ជនជាប់ចោទ​ឈ្មោះ មិន ឱ​មារ្ដ ដែល​មាន​សាវតា​ជាតិ​ដូច​ខាង លើ តាម​ម​ត្រា​៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​

​សាលក្រម​នេះ​ជំនុំ ជម្រះ​ជា​សាធារណ​:​នៅ​ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ២០១៩ កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មារ្ស និង​ចាត់​ទុក​ចំពោះមុខ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង និង​មេធាវី​ការពារ​សិទ្ធិ​អោយ​ដើមបណ្តឹង​រដ្ឋប្បវេណី និង ប្រកាស​ជា​សា​ធាណ​:​នៅ​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០១៩ កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មារ្ដ និង​ចាត់​ទុក​ចំពោះ មុខ​ដើម​បណ្តឹងរដ្ឋប្បវេណី ឈ្មោះ យូ ស៊ុន​ណា​ឆុុង និង​មេធាវី ការពារ​សិទ្ធិ​អោយ​ដើមបណ្តឹង​រដ្ឋប្បវេណី ។​បើក​សិទ្ធិ​ប្តឹង​ទាស់ និង ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។​

​ទាក់ទិន​នឹង​ករណី តុលាការ ចេញ​សាលក្រម​កំបាំងមុខ ដែល​ចុះហត្ថលេខា​ដោយ​លោក ចៅក្រម​ជំនុំជម្រះ​ឈ្មោះ ហន សុ​ខេមរិន និង​ក្រឡាបញ្ជី​លោក ថា សាម្ម​ឌី នេះ ត្រូវបាន លោក មិន ឱ​មារ្ស ប្រាប់​ភ្នាក់ងារ​យើង​ថា គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សំរាប់​រូបលោក ។ លោក​ឱ​មារ្ស បញ្ជាក់ថា ករណៅ ក្តីក្តាំ​ក្នុង​តុលាការ​រាជធានី​ភ្នំពេញ​រវាង​លោក និង​ភាគី ដើមបណ្តឹង ឈ្មោះ យូ ស៊ុន​ណា​ឆុង នេះ​គឺ​រូបលោក​បាន​ចូល ទៅ​បំភ្លឺ​តាម​និតិ​វិធី​របស់​តុលាការ​ជា​បន្តបន្ទាប់​គ្រប់​ដំណាក់កាល នៃ​ការកោះហៅ​របស់​តុលាការ ប៉ុន្តែ​ចំពោះ ដំណាក់កាល នៃ​បើក​អង្គ​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២៣ ខែ មេសា ឆ្នាំ ២០១៩ គឺ​តុលាការ​មិន​បាន​ផ្តល់​ដំណឹង ឬ បញ្ជូន ដីកា​អោយ​ដល់ដៃ​រូបលោក​បាន​ដឹង​នោះ​ទេ ។​

​ចំណុច នេះ​គឺ​វា​អយុត្តិធម៌​សំរាប់​រូបលោក ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ទៀត​នោះ គឺ​លោក​ក្រឡាបញ្ជី បាន​សរសេរ​ក្នុង​សាលក្រម ដាក់​ថា​លោក ជា​ពិរុទ្ធជន ( ជន​ជាប់​ទោស ) ដែល​ករណី​នេះ លោក មិន ឱ​មារ្ស មិន​អាច​ទទួលយក​បាន​ទេ ។ លោក មិន ឱ​មារ្ស ក៏​បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​សាលាឧទ្ធរណ៍ និង បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង បក​ទៅលើ​លោក យូ ស៊ុន​ណា​ឆុង វិញ​ផង​ដែរ ពីបទ : ” បរិហារ​បង្ខូចកេរ្តិ៍ ឈ្មោះ និង​ក្បត់ពាក្យសន្យា នៅ​ជំពាក់​ទឹកតែ​លក់​កា​ប៉ាល់​៤៦​ម៉ែត្រ គុណ​៧.៤​ម៉ែត្រ ដោយ​សន្យា​អោយប្រាក់​ចំនួន ៣០០០$ ( បី​ពាន់​ដុល្លារ ឧកញ៉ា ឡុង ហ៊ួ​រ ប្រធាន​ក្រុមហ៊ុន LHR បាន​ទិញ ) បរិហារ​បង្ខូច​ចោទ​ចោរ​ស្មើ​និង​អ្នកទោស ។ សូម​មើល​ឯកសារ​ខាងក្រោម​នេះ ៕

Filed in: ព័ត៌មានជាតិ