សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកណា​ទួល​ខុស​ត្រូវ​រឿង​នាំ​សម្រាម​ជាង​១​ពាន់​តោន​ចូល​ស្រុក​ខ្មែរ​?​គយ​ឬ​បរិស្ថាន​ប្រហែល​គ្មាន​ទេ​មើលទៅ​!?

អ្នកណា​ទួល​ខុស​ត្រូវ​រឿង​នាំ​សម្រាម​ជាង​១​ពាន់​តោន​ចូល​ស្រុក​ខ្មែរ​?​គយ​ឬ​បរិស្ថាន​ប្រហែល​គ្មាន​ទេ​មើលទៅ​!?

ខេត្ត​ព្រះសីហនុ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​ពី ការរៀបចំ ធ្វើ​សន្និសីទ​សារព័ត៌មាន នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ជាមួយ ការនាំ​ចូល​សំរាម​ចំនួន​៨៣​កុងតឺន័រ​មាន​ទម្ងន់​ប្រមាណ ១៦០០ តោន ពី​បរទេស មក​ប្រទេស​កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប បាន នៅ​កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​។

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​បរិស្ថាន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួង​បរិស្ថាន បានសម្រេច​គាស់ កុងតឺន័រ​៨៣​ទូ ដើម្បី​ពិនិត្យមើល​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​ការសង្ស័យ និង​រកឃើញ សំណល់​ប្លា​ស្ទិក​ទាំង ៨៣​កុងតឺន័រ នៅក្នុង​នោះ ដែល​ជា​ទំនិញ​ហាមឃាត់​ដែល​ក្រោយមក​ខាង​បរិស្ថាន​គេ​ថា មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៩ កក្កដា ២០១៩​នេះ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រាប់​កាសែត​បរ​តេស​រ៉​យ​ទ័​រថា ក្រុមហ៊ុន​ចិន​(​តែ​មិន​ប្រាប់​ឈ្មោះ​ថៅកែ​) ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ជា​អ្នក​នាំចូល​កាកសំណល់​សំរាម​ប្លា​ស្ទិក ៨៣​កុងតឺន័រ ទម្ងន់​១៦០០​តោន ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។​បើ​តាម​លោក គុណ ញឺម ថា​ក្រុមហ៊ុន​ចិន​នេះ​មានឈ្មោះ​ថា Chungyuen ។​

​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ខាងលើនេះ​។ លោក គុណ ញឹម បញ្ជាក់ថា «​យើង​នឹង​ផាកពិន័យ ហើយ​ឈានដល់​ការបិទ​ក្រុមហ៊ុន​នោះ ប្រសិនបើ​ស្រាវជ្រាវ​រកឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ »​។​លោក គុណ ញឺម បានបញ្ជាក់​ថា កាកសំណល់​សំរាម​ប្លា​ស្ទិក​ទាំង​៨៣​កុងតឺន័រ​នេះ បាន​មកដល់​កម្ពុជា ចាប់​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ មកម្ល៉េះ ។ លោក គុណ ញឹម មិនទាន់​អាច​បញ្ជាក់​កាលបរិច្ឆេទ​បាន​នៅឡើយ​ទេ​ពី​ការបញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​ត្រូវ​ធ្វើការ​តាម​នីតិវិធី​សិន ។ លោក​ថា «​ត្រូវការ​ពេលវេលា និង​នីតិវិធី​បន្តិច ហើយ​សប្ដាហ៍​ក្រោយនេះ យើង​នឹង​កោះហៅ​ក្រុមហ៊ុន ដើម្បី​ជជែក​គ្នា​ពី​ការបញ្ជូន​សំរាម​ត្រឡប់​ទៅ​វិញ អាច​នឹង​ឆាប់ៗ​នេះ​» ។​

​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា ខ្លួន​បាន​ដឹង​អំពី​របាយការណ៍​នេះ ។ បើ​តាម​លោក​ស្រី Emily Zeeberg អ្នកនាំពាក្យ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ប្រាប់​រ៉​យ​ទ័​រថា “​យើង​បាន​ស្នើសុំ​ព័ត៌មាន​បន្ថែម និង​កំពុង​ផ្តល់​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ទាំង​អ្នក​នាំចេញ​(​ប្រទេស​នៃ​ប្រភពដើម​) និង​អង្គភាព​នាំ​ចូល​ប្រទេស​កម្ពុជា​” ។​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​ការស្នើ​សុំ​ពី​អ្នកសារព័ត៌មាន​រ៉​យ​ទ័រ ដើម្បី​សុំ​ការបំភ្លឺ​នោះទេ ។​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានឲ្យដឹងថា ពួកគេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់​ថា “​ផលិតផល​កែច្នៃ​” ។​

​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្នុងឱកាស​អញ្ជើញ​ពិនិត្យ ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ នៅ​ថ្ងៃ​ទី​២៩ កក្កដា​នេះ បានបញ្ជាក់​ថា កម្ពុជា នឹង​បញ្ជូន​សំរាម សំណល់​ប្លា​ស្ទិក ចំនួន​៨៣​កុងតឺន័រ មាន​ទម្ងន់ ប្រមាណ​១៦០០ តោន មាន​ប្រភព​មក ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ដែល​ជា​ទំនិញ​ហាមឃាត់​ទាំងនេះ ទៅ​ប្រទេស​ដើម​វិញ ព្រោះ​កម្ពុជា មិនមែន​ជា​ធុងសំរាម បោះចោល​បច្ចេកវិទ្យា ហួស​សម័យ​ទេ​។​សម្តេច​ថា​វា​មិនមែន​មាន​តែ​ស្រុក​ខ្មែរ​ទេ​នៅ​ប្រទេស​គេ​ក៏​មាន​ចឹងដែរ​។​

​បើតាម​សម្តី​ខាងលើ​គេ​ជឿ​ថា​នឹង​គ្មាន​អ្នកណា​មួយ​នឹង​ត្រូវ​ទទួលពិន័យ​ក្នុងករណីយ៍​ឃុប​ឃឹត​គ្នា​ស៊ី​ញ៉េ​ឲ្យ​នាំ​ចូល​សម្រាម​នេះ​ឡើយ​រាប់​តាំង​ពី​មេ​គយ​ខេត្ត​ព្រះសីហនុ​ខាង​ក្រសួងបរិស្ថាន​ជាដើម​។​ខុស​ពី​កាល​អំឡុង​ឆ្នាំ​១៩៩៨ សំរាម​មាន​ជាតិពុល​រ៉​ត (Mercury)​ប្រមាណ ៣០០០​តោន ដែល​គេ​នាំចូល​ពី​តៃវ៉ាន់​ចូលមក​កម្ពុជា ដោយ​ក្រុមហ៊ុន ហ្វ៊​ម៉ូសា (Formosa) លោក​អ៊ិន​សា​រឿង​ដែល​ទើប​ឡើង​ធ្វើ​ជា​មេ​គយ​បាន​ជាង​១​ឆ្នាំ​ត្រូវបាន​ដក​គ្រវាត់ចោល​ហើយ​ដាក់​លោក​ប៉ែន​ស៊ីម៉ន​ជំនួស​វិញ​។​

Filed in: ព័ត៌មានជាតិ