សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ផ្ដល់​ជំនួយឥតសំណង​ចំនួន ១១០​លាន​ដុល្លា ដើម្បី​ស្តារ នឹង​ជួស​ ​ជុល​កំណាត់​ផ្លូវជាតិ​លេខ ៧ ពី​ក្រចេះ ទៅ​ស្ទឹងត្រែង ឡើងវិញ​

ចិន​ផ្ដល់​ជំនួយឥតសំណង​ចំនួន ១១០​លាន​ដុល្លា ដើម្បី​ស្តារ នឹង​ជួស​ ​ជុល​កំណាត់​ផ្លូវជាតិ​លេខ ៧ ពី​ក្រចេះ ទៅ​ស្ទឹងត្រែង ឡើងវិញ​

​ក្រចេះ​៖ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន​និយាយ​ឲ្យដឹងថា កំណាត់​ផ្លួវជាតិលេខ​៧ ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​ស្ទឹងត្រែង មាន​ប្រវែង ១៩០​គីឡូម៉ែត្រ​គ្រោង និង​ជួសជុល​ស្តារ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ក្រោម​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ១១០​ដុល្លា​សហរដ្ឋអាមេរិក ។​

​ការ​ថ្លែង​បញ្ជាក់​ប្រាប់​របស់​ឯកឧត្តម លឹម ស៊ីដេនី​ន ធ្វើឡើង​ក្នុងពេលដែល​លោក កំពុង​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្រចេះ​/​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ ។​

​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ក្រចេះ​ទៅកាន់​ខេត្ត​ស្ទឹង​ត្រែ ត្រូវ​កសាង​រួចរាល់​តាំងពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ត្រូវបាន​ខួច​ខាត​វិញ ដោយសារ​តែ​សឹក្សា ពី​លក្ខណះ​បច្ចេកទេ​សមិន​បាន​គ្រប់ជ្រុង ជ្រោយ​របស់​ក្រុមហ៊ុន​ចិន​នាពេលនោះ និង​ការដឹក​ជញ្ជួន​ប្រើប្រាស​ផ្លូវ​មិន​ត្រឹមត្រូវ​ផ្ទុក​លើស​ទម្ងន់ ដែល​ជា​ហេតុ​បង្ករ​ឲ្យ​កំណាត់​ផ្លូវ​ជាតិ​នេះ​ទទួលរង​ការ​ខួច​ខាត់​ជាច្រើន​អន្លើៗ​។​

​ឯកឧត្តម លឹម ស៊ីដេនី​ន បានឲ្យដឹងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្តល់​ជំនួយឥតសំណង​មកដល់​កម្ពុជា​ក្នុង​ទឹកប្រាក់​ប្រមាណ ១១០​លាន​ដុល្លា ដើម្បី​ស្តារ​និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ​ឡើង​វិញ ចាប់ពី​ចំនុច​ខ្លា​ស្ទុះ ក្នុង​ខេត្ត​ក្រចេះ ដល់​ចំនុច​ត្រពាំង​គ្រាល ក្នុង​ខេត្ត​ស្ទឹងត្រែង ក្នុង​ប្រវែង​ផ្លូវ​ប្រមាណ ១៩០​គីឡូម៉ែត្រ ។​

​ចំណែក ក្រុមបច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន​របស់​កម្ពុជា ជាមួយនិង​ក្រុម​បច្ចេកទេស​របស់​ភាគី​ចិន ដែល​បាន​ចុះមក​ត្រួតពិនិត្យ​នៅ​ពេល​នេះ គឺ​ដើម្បី​សិក្សា​ពី​គុណភាព​នៃ​គ្រឹស​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ ថា​តើ​គ្រឹស​ផ្លូវ​អាច​ប្រើប្រាស់​ក្នុង​រយះពេល​១៥​ឆ្នាំ​ទៀត​ឬ​យ៉ាងណា​? ហើយ​គំរោង​នេះ នឹង​ចាប់ផ្តើម​លើ​ទី​១ ក្នុង​ប្រវែង​ផ្លូវ​ជាង ៩០​គីឡូម៉ែត្រ​ជាមុនសិន ដោយ​ភាគី​ចិន​និង​កម្ពុជា​យល់ព្រម​អនុវត្ត​ន៏​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ ៕
​ដោយ កិះ ខន​

 

 

IMG-20160805-WA0002 IMG-20160805-WA0004 IMG-20160805-WA0003

Filed in: ព័ត៌មានជាតិ