សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​មេ​សុរិយោដី​ខេត្ត​ពោធិសាត់​ព្រោះ​ស៊ីសំណូក​

​ចាប់​មេ​សុរិយោដី​ខេត្ត​ពោធិសាត់​ព្រោះ​ស៊ីសំណូក​

ពោធិ៍សាត់ ៖ មន្ត្រី​រៀបចំ​សំណង់​និង​សុរិយោដី​៣​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្ទាល់​តែម្តង ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​ពាក់​ពន្ធ័​បទល្មើស​ល្មើស​ស៊ីសំណូកសូកប៉ាន់​។

​មន្ត្រី​ទាំង​៣​រូបនេះ ទី​១. មានឈ្មោះ លៀម ប៊ុន​រឿន តួនាទី​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ទី​២.​ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​សុរិយោដី ទទួល​ការងារ​សំណង់ និង​ទី​៣. មានឈ្មោះ​ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត ទទួលបន្ទុក​ច្រក​។​

​មុនពេល​កើតហេតុ គេ​ឃើញ​លោក​ឱម យ៉ិនទៀង បាន​ដឹកនាំ​មន្ត្រី​ចូលក្នុង​ភោជនីយដ្ឋាន​មហាលាប ដើម្បី​ឃាត់ខ្លួន​លោក​លៀម ប៊ុន​រឿន និង​លោក​ជាង វុទ្ធី ខណៈ​ដែល​អ្នក​ទាំង​២ និង​ម្ចាស់​ដី​ជួបគ្នា​ដើម្បី​ប្រគល់​លុយ​។ ចំណែក​លោក​តែ ប៊ុនថេង ត្រូវបាន​ឃាត់ខ្លួន​ក្នុង​អង្គភាព​តែម្តង​។​មាន​សេចក្តីរាយការណ៍​ថា​រឿង​នេះ​វា​ផ្តើមចេញ​ពី លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ រៀបចំ ដែនដី​នគរូបណីយកម្ម និង សំណង់​ខេត្ត​ពោធិសាត់ ហ៊ាន​ទារ​តម្លៃ​នៃ​ការសុំ​ច្បាប់​សាងសង់​អគារ​ក្នុងតម្លៃ​៤​ម៉ឺន​ដុល្លារ​អាមេរិក​។ បើ​ហ៊ាន​តវ៉ា​ទារ​ឡើងដល់​១០​ម៉ឺន​ដុល្លារ ។​

Filed in: គ្រោះថ្នាក់ចរាចរណ៍