សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្អើល​រឿង​ឃាត់​ខ្លួន​លោក សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សី​ម៉ា រឿង​រកស៊ី​ឈើ​កាលពី​ឆ្នាំ​២០១៥!

​ផ្អើល​រឿង​ឃាត់​ខ្លួន​លោក សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សី​ម៉ា រឿង​រកស៊ី​ឈើ​កាលពី​ឆ្នាំ​២០១៥!

​ខេត្ត​មណ្ឌលគិរី ៖ លោក សាក់ សារុន​មេបញ្ជាការ កង អាវុធហត្ថ​ស្រុក​កែវ​សីមា ដែល​ជា​ប្អូនប្រុស​បង្កើត របស់​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កំពង់ឆ្នាំង ត្រូវ​ឃាត់ ខ្លួន​ទាក់ទង​បទល្មើស​ព្រៃឈើ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​មណ្ឌលគិរី បាន​ថ្លែងអោយដឹងថា​៖​ការ ឃាត់​ខ្លួន​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ សីមា​បាន បាន​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​នេះ​តែម្តង​ផ្ទាល់ ដែល​កន្លែង​គាត់​ធ្វើការ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩​នេះ ។​

​សូមបញ្ជាក់​ថា​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ទៀង សុថា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ បាន​ចេញ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដោយ​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ សាក់ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ចូល ខ្លួន​ឆ្លើយបំភ្លឺ​មុខ​តុលាការ​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​

​នៅក្នុង​ដីកា​បង្គាប់​អោយ​ចូល​ខ្លួន​ដោយ​បញ្ជាកថា​៖ “​យើង ទៀង​សុថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៣១ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ បានឃើញ​សំណុំ​រៀង​ស៊ើបសួរ​លេខ ១៣២ ចុះ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ របស់​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ។​បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ១៣២ ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​ផ្ដើម​ចោទប្រកាន់​លើ ៖ ឈ្មោះ សាក់ សារុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ទីកន្លែង​កំណើត​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាល​ស្នូល​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​ជន​នេះ​ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពី​បទ { “​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ តាម​បញ្ញត្តិ​មាត្រា ៩៦ កថាខណ្ឌ​១ ចំណុច​២ និង​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​១ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ។​

​ហេតុដូច្នេះ សម្រេច ១-​បង្គាប់​មក​ជន​ដែល​មានឈ្មោះ សាក់ សារុន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ឱ្យ​ចូល​មក​កាន់ សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ២០១៩ វេលា​ម៉ោង ៩ និង ០០ នាទី​ព្រឹក ដើម្បី​សាកសួរ ពី​ដំណើរ​រឿង ៖ “​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ប្រព្រឹត្ត​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ។ ២. ករណី​សាមីខ្លួន​មិន​ព្រម​ចូល​មក​បង្ហាញ​ខ្លួន​តាម​កាលកំណត់​ខាងលើ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន ។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​បដិសេធ​ប្រាប់​កាសែត​ថា «​រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ការឃាត់ខ្លួន​លោក សាក់ សារុន នោះទេ ដោយ​លោក​បញ្ជាក់ថា នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការកំណត់ របស់​តុលាការ នា​ថ្ងៃ​ទី​២០ ខែ​សីហា ហើយ​នៅពេលនេះ លោក​កំពុង​បម្រើ​ការងារ​ធម្មតា ហើយ​រឿង​នេះ​ធ្លាប់បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ ដែល​នៅ​ពេល​នោះ លោក​ក៏​បាន​បកស្រាយ​ផងដែរ​»​។​បើ​ចឹង​មែន​ហេតុអី​បានជា​មកដលពេលនេះ​បាន​ទើប​កោះហៅ​ទៀត​?​ឬ​ផ្អើល​ធើ​ព្រោះ​ខ្លាច​ជាប់​រឿង​ស៊ីលុយ​គេ​ពីមុន​?៕

 

Filed in: ព័ត៌មានជាតិ