សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង សំណង់ ខេត្តពោធិសាត់​អាច អង្រួន​ស្មារតី មន្ត្រី​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ រងារ​អត់​?

​ចាប់ខ្លួន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង សំណង់ ខេត្តពោធិសាត់​អាច អង្រួន​ស្មារតី មន្ត្រី​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ រងារ​អត់​?

កំពង់ស្ពឺ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯក ឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ កាលពី​ព្រឹក​ថ្ងៃទី ២៧ កក្កដា ២០១៩ បាន​ចុះ​ចាប់ខ្លួន​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀប ចំ​ដែនដី និង សំណង់ ខេត្ត​ពោធិសាត់ និង មន្ត្រីក្រោមឱវាទ ២ នាក់​ទៀត នៅក្នុង​ទឹកដី ខេត្ត​ពោធិសាត់ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដែល​ជា​ពត៍មាន​មួយ​សម្រាប់​ពញាក់ស្មារតី​មន្ត្រី​ជំនា​ញ​សុរិយោដី​ដែល​ថ្លើមធំ​ប្រព្រឹត្ត​អំពើរ​ពុករលួយ ក្នុង​ជំនាញ​នៃ​ការរៀបចំ​ឯកសារ​ដីធ្លី ផងដែរ ? ។​

​ជាក់​ករណី​ចឹង​នៅ ឯ ខេត្ត​កំពង់ស្ពឺ​ណេះ​វិញ បន្ទាប់ពីមានការបង្ហោះ ​ព័ត៌មាន ១ ក្រោម​ចំណងជើង​ថា ” លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គ្រប់​ទឹក ១ គម្រោង នៃ​ការវិនិយោគ របស់​ក្រុមហ៊ុន ចេ​ហ្គ្រេ​ន អ៊ិន​វេស​មិន ឯ​.​ក ! ? មក​មាន​” ប្រភពពី ប្រ ជា​ពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំរោង​ទង​(​សុំ​មិន​បញ្ចេញ​ឈ្មោះ ) ដែល​បាន​ដឹង​រឿង​ការ ចុះ​ទិញ​ដី​វាស់វែង​លើក​គំរោង​វិយោគ​របស់​ក្រុមហ៊ុន​ខាងលើ បាន​ថ​ប្រាប់​តាម​ទូរស័ព្ទ​អោយដឹងថា​៖ ក្រុមមន្ត្រី ជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​មាន​ការ​ភ្ញាក់ផ្អើល និង​ដេញដោល​សួរ​នាំ​គ្នា រក​មុខ​អ្នក​ផ្តល់​ព័ត៌មាន អំពី​ករណី​បែកធ្លាយ​រឿង អាស្រូវ​ពុករលួយ​មាន​លក្ខណ​:​ជា ប្រព័ន្ធ​នេះ​ដល់​អ្នកកាសែត ? ។​

​ករណីនេះ បញ្ហា​គន្លឹះ នៃ​ការរៀបចំ​ឯកសារ​ដីធ្លី លក់ ទិញ រវាង​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន ក្នុង​រង្វង់​ផ្ទៃដី​ចំនួន​២០៥​ហិកតា នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​អោយ​ភាគី​ខាង​ក្រុមហ៊ុន​មាន​ជំនឿ​ទុកចិត្តបាន គឺ​អាស្រ័យ​លើ​មន្ត្រី​ជំនាញ​សូរិយោដី ដែលមាន លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង សំណង់​ខេត្ត កំពង់ស្ពឺ ជា​អ្នកចាត់ចែង​ទើប​អាច​ទៅរួច ? ។ ការ បែកធ្លាយ​រឿង​មិន​ប្រក្រតី នៃ​គំរោង​ការវិនិយោគ​របស់​ក្រុមហ៊ុន ដ៏​ធំ​ដែល​ហ៊ាន​ចំណាយ​ទុន​រហូតដល់​៥០០​លាន​ដុល្លា​រ​អារិក ដើម្បី​បង្កើត​មណ្ឌល​ទេសចរណ៍​បែប​ធម្មជាតិ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ ក៏​ជាតំ​រ៉ុយ មួយ សំរាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ចាប់អារម្មណ៍ និង យកចិត្តទុកដាក់ ចាត់វិធានការ ស៊ើបអង្កេត​ផងដែរ ។​

​ការិយាល័យ​និពន្ធ​យើងខ្ញុំ ពុំ​អាច​ស្វែងរក​ការសុំ​បំភ្លឺ ពី​លោក រាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី និង សំណង់ ខេត្ត​កំពង់ស្ពឺ បាន​ទេ​ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​គួរអោយ​ទុកចិត្ត បាន​អោយដឹងនៅ​ព្រឹក​ថ្ងៃទី ២៧ កក្កដា ២០១៩ នេះ​ថា ផ្ទៃ​ដី​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ចំនួន​២០៥​ហិកតា ក្នុងនោះ​មាន​ផ្ទៃ​ដី​មេទឹក​ប្រមាណ​ជាង​៥០​ហិកតា ស្ថិតនៅក្នុង​ឃុំ មហា​សាំង ស្រុក​ភ្នំស្រួច និង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ រួម​និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន រហូត ដល់​ថ្នាក់​ខេត្ត​បាន​ឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រព័ន្ធ ក្រោម​រូប ភាព​កន្ទេល​ធំ​បន្លំ​ដេក ដោយ​មាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ស្រែ ខ្លះ​ជា​លក់ អោយ​ក្រុមហ៊ុន​ខាងលើ​ធ្វើការ​អភិវឌ្ឍន៍ ក្រោមលេស​វិនិយោគ ធ្វើ​ជា​រី​ស​ត ឬ​មណ្ឌល​កំសាន្ត​ទេសចរណ៍ ធម្មជាតិ សួន​កំសាន្ត សួន​ទឹក សួន​កសិកម្ម សួន​កុមារ សួន សត្វ រមនីយដ្ឋាន និង​សណ្ឋាគារ ដែល​ក្នុង​គំរោង​វិយោគ​នេះ ក្រុមហ៊ុនចូ​ហ្គ្រេ​ន អ៊ិន​វេស​មិន​ឯ​.​ក នឹង​ត្រូវ​ចំណាយ​ទុន​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ចំនួន​២០៥​ហិកតា​នេះ ។​

​ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើ​ការចុះ​ទិញ​ដី និង​សិក្សា​លើក​គំរោង​វិយោគ​ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ពី CDC ដើម្បី ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវការ ។ ប្រភព​បាន​បន្តថា : កត្តា​នេះ​ហើយ​បាន​តំរូវអោយ​ភាគី​ក្រុម ហ៊ុន​ចុះ ឡូ​ប៊ី​(​បញ្ចុះបញ្ចូល​) ជាមួយ​ប្រជាពលរដ្ឋ និង​ស្វែងរក​ការគាំទ្រ​ពី អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ធ្វើយ៉ាងណា​កុំ​អោយ​កើត​មាន​បញ្ហា ទំនាស់​រវាង​ប្រជាពលរដ្ឋ និង ក្រុមហ៊ុន កើតឡើង​ក្នុង​រង្វង់​ផ្ទៃ​ដី​ខាងលើនេះ ដែល​នាំ​អោយ​រាំងស្ទះ​ដល់​ការស្នើ​សុំ​ច្បាប់​អនុញ្ញាតិ​វិនិយោគ ពី​រាជរដ្ឋាភិបាល​កម្ពុជា ។​

​បើ​តាម​ការ ទម្លាយ​អោយដឹង​ពី មន្ត្រី​នៅ​ក្នុង​មូលដ្ឋាន​នៃ​ការ​វិយោគ​ខាង លើ​បាន​ទូរស័ព្ទ​ប្រាប់​អោយដឹងថា : ក្នុង​រង្វង់់​ផ្ទៃដី​២០៥​ហិកតា នេះ​ក្នុងនោះ​ក៏​មាន​ផ្ទៃដី​ប្រមាណ​ជាង​៥០​ហិកតា​ជា​ផ្ទៃ​ដី​មេទឹក​ស្ថិតក្នុង​ឃុំ កា​ហែង ស្រុក​សំរោង​ទង ជា​ដី​របស់​រដ្ឋ​បំរើ​ការស្រោចស្រប់​លើ​វិស័យ​កសិកម្ម​របស់​កសិក​រ​ធ្វើស្រែ​ជា​រៀង រាល់​ឆ្នាំ​ផងដែរ ដែល​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង ជំនាញ​គ្រប់​លំដាប់ថ្នាក់​ឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រព័ន្ធ លក់​អោយ​ក្រុមហ៊ុន​ដើម្បី​បែងចែក​ផល​ប្រយោជន៍​គ្នា​ទៅ​តាម​ឋានានុក្រម របៀប​ទន្សោង​គោព្រៃ ធំ ស៊ី​តាម​ធំ តូច​ស៊ី​តាម​តូច ។​

​ដោយ ឡែក​តាម​ប្រភពព៏ត៌មាន ពី​អ្នក​ជិតដិត​ជាមួយ​ថៅកែ​ក្រុមហ៊ុន ដែល​បាន​ចុះ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​លួច​ទម្លាយ​ព័ត៌មាន ប្រាប់​អ្នកកាសែត​អោយដឹងថា : ក្នុង​ចំនួន​ទឹកប្រាក់​ចំណាយ ក្នុង​គំរោង​វិនិយោគ​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក​នោះ ទឹកប្រាក់​ចំនួន​ខ្ទង់​១​លាន​ដុល្លារ​អាមេរិក ត្រូវ​ចំណាយ​អោយ​ទៅ​លើ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ជា​អ្នក​បោះ​មេ ក្នុង​ការចាត់ចែង​សំរបសំរួល​និតិ​វិធី ដើម្បី​អាច​អោយ​ក្រុមហ៊ុន​បាន​ដំណើរការ​ដោយ​រលូន ។

ទាក់ទិន​នឹង​ព័ត៌មាន​បែកធ្លាយ​ខាងលើនេះ ការិយាល័យ សហការីយើងខ្ញុំបាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ សុំ​ការបំភ្លឺ​ពី​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែរ តែ​ពុំ​ទទួលបាន​លទ្ធផល​ទេ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ​ឆ្លើយតប​ថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ​? ។ ការិយា ល័យ​យើង​ស្វាគមន៍​ជានិច្ច រាល់​ការ​ស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ