សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​សុ​ផុន ប្រធាន​ធម្មការ​ស្រុក​ស្រីស្នំ ឃុបឃិត ជាមួយ មេឃុំ មេភូមិ លក់​ដី​សហគម​ន៏ ជិ​ង ២០០ ហិកតា​

លោកស្រី​សុ​ផុន ប្រធាន​ធម្មការ​ស្រុក​ស្រីស្នំ ឃុបឃិត ជាមួយ មេឃុំ មេភូមិ លក់​ដី​សហគម​ន៏ ជិ​ង ២០០ ហិកតា​

សៀមរាប ៖ លោកស្រី សុ​ផុន​ប្រធាន​ការរិយាល័យ​ធម្មការ​សាសនា ស្រុក​ស្រីស្នំ​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​ចោទថា ឃុបឃិត ជាមួយ​លោក​ចៀប​ចប មេឃុំ​ស្លែង​ស្ពាន មេ​ភូមិ​គោក​ភ្នៅ ឈ្មោះ​ហូ​សឿ​យ លក់​ដី​សហគម​ន៏​ជិត​២០០​ហិកតា​ស្ងាត់ៗ យកប្រាក់​ចែកគ្នា​ចាយ ។

​ប្រជា​សហគម​ន៏​ច្រើន​អ្នករស់នៅ​ភូមិ​គោក​ព្នៅ​បាន ឲ្យដឹងថា អំពើ​ដែល​អាជ្ញាធ​ស្រុក​ប្រព្រឹត្ត​កន្លង​ហើយ​មិន​គួរ​សរសើរ​ទេ ហើយ មិន​អាច​ទទួលយកបាន និង មិន​ជាទី​គោរព​ដល់​ពួក​គាត់​ឡើយ​។ លោក ដឿ​ភាត់​ប្រធាន​សហគមន៏ លោក​ផន​ធា ដំណាង់​អ្នក​ភូមិ​ឲ្យដឹងថា ដី​សហគម​ន៏ ជិត​១០០​ហិកតា​ត្រូវ​ពួក​ជន​ខិលខូច​លក់ ទៅ​ឲ្យ​ឈ្មួញ​មួយក្រុម​៖១ ឈ្មោះ​ព្រុំ​ប៊ុន​ថា ។​២​ឈ្មោះ​ផៃ​ជិត​១០០​ហិកតា ផ្ទះ​នៅ​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ ។​

​ពួក​គាត់​បន្ត​ថា​កាលពី ដើមឆ្នាំ​២០១៩ មេភូមិ​ឈ្មោះ​ហូ​សឿ​យ​រក​កលល្បិច ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ មួយ​គ្រូ​សារ ១​ហិកតា​ឫ​២​ហិកតា ហើយ​មេភូមិ​មេឃុំ​ចេញ​លិខិត​កាន់កាប់​ឲ្យ​ហើយ​។ មេឃុំ​ឈ្មោះ​ចៀប​ចប ប្រមូល​ដី​នោះ​លក់​ទាំងអស់​យក​ប្រាក់​។ ចំណែក​ប្រាក់​វិញ អ្នកមាន​អំណា​ចឲ្យប្រាក់​ម្ចាស់​ដី​តិចតួច​បំផុត ចំ​ណែ​អ្នក​រស់នៅ​ភូមិ​គោក​ព្នៅ​មានឈ្មោះ​ពីរ​ឫ​បីនាក់​ប៉ុណ្ណោះ ក្រៅពីនោះ​នៅ​ក្រៅ​ភូមិ​។​

​ពួក​គាត់​បន្ត​ថា ដី​ចំនួន​៤៧ ហិកតា​ដែល​លោកស្រី​សុ​ផុន​ជា​អ្នក​បោះ​មេ​លក់​នោះ​បាន​ត្រូ​រ៉ូវ​គ្នា​ជាមួយ​មេឃុំ មេភូមិ​លក់បាន​ប្រាក់​មួយ​ហិកតា ៧០០​ដុល្លារ​អាមេរិក​។ ពួកគាត់​បាន​តវ៉ា​ប្ដឹង​ទៅ​មេឃុំ ចៅ​វ៉ា​យ​ស្រុក​ជា​ច្រើនលើក​ច្រើនសារ​ដែរ​។ នៅ​ថ្ងៃ​ទី​២​ខែឩសភា​២០១៩ អាជ្ញាធរ​ស្រុក​បាន​ចុះមក បែងចែក ព្រុំប្រទល់ ដី​ត្រពាំង​ដូន​សុខ​ជា​ដី​សហគម​ន៏ នឹង​ដឺ​ដែល​អ្នកមាន​អំណាច​លក់​ឲ្យ​ឈ្មួញ មាន​ដែន​កំណត់​ច្បាស់​ហើយ តែ​ថ្មីៗ​នេះ​មេ​ឈ្មួញ​ឈ្មោះ ផៃ​បាន​ឈូស​ព្រៃ​ទន្ទ្រាន​ចូល​យក​ដី​សហគម​ន៏​ជិត ៤​ហិកតា​ទៀត ។​

​ពួកគាត់​ទៅ​ប្ដឹង មេឃុំ​ចៀប​ចប តែ​ត្រូវ​មេឃុំ​រូបនេះ​ធ្វើ​លិខិត​ទៅ​គំរាម ៦​ដង​ថា​ហេតុ​អ្វី​ទៅ​ឃាត់​គ្រឿងចក្រ​គេ ប្រយ័ត្ន​មានរឿង ?​។ អ្នកស្រុក​បន្ត​ថា មេឃុំ​លក់​ដី​ឲ្យឈ្មោះ ផៃ​២០​ហិកតា មួយ​ហិកតា ៧០០​ដុល្លារ​អាមេរិក សារុប​បាន​ប្រាក់​១៤០០០​ដុល្លារ តែ​បាន​ដី​ឲ្យឈ្មោះ​ផៃ​តែ ៧​ហិកតា​ទេ នៅ​ខ្វះ​១៣​ហិកតា​។ ឈ្មោះ​ផៃ​ទៀរ​យក​ប្រាក់​វិញ​តែ​ត្រូវ​អាជ្ញាធ ថា​គ្មាន​ប្រាក់​ឲ្យ​វិញ​ទេ មិន​ខ្វះ​ទេ​ដី គឺ​ដី​សហគម​ន៏ យ៉ាងនេះ​ហើយ​ពួក​លោក​ធំ​បើកដៃ​ឲ្យ​ឈ្មួញ​បំពាន​យក​ដី​សហគម​ន៏ ។​

​លោក​ហូ​សឿ​យ​ពេល​សួរថា​ប្រជាជន​ចោទ​បង​ឯង លក់​ដី​សហគម​ន៏ រាប់​រយ​ហិកតា​ម៉េច​ដែរ​?​។ គាត់​ឆ្លើយថា ខ្ញុំ​សឿ​យ​មិន​ចង់​ស៊ីញ៉េ​ទេ ព្រោះ​ដីស​ហគ​ម៏ តែ​ស្រុក​ថា មេភូមិ​ឯង​ស៊ីញ៉េ​ឲ្យ​ហើយៗ​ទៅ​ចាំ​ដល់​ស្រុក​ចាំ​គិត​គ្នា ។ លោក​ហូ​សឿ​យ​បន្តថា ស្រុក​ឲ្យ​គាត់​ពី​ហិកតា គិត​ជា​ប្រាក់​១២០០​ដុល្លារ​អា​រិច ចំណែក​មេភូមិ​ក្រៅពីណឹង បាន​មួយ​ហិកតា ៦០០​ដុល្លា​មេរិក​។​

​មេឃុំ​ចៀប​ចប ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ខ្ញុំ​មិន​ចង់​ស៊ីញ៉េ​ទេ​ដឹង​ថា​ដី​សហគម​ន៏​ដែរ តែ​ហាក់ដូចជា​មាន​គំនាប​។ រូបខ្ញុំ​ចៀប​ចប មិន​បាន​ចំណែក​ដី​ទេ បាន​តែ​ថ្លៃ​ដៃ​ស៊ីញ៉េ​មួយ​ហិកតា ១០​ដុល្លារ​អាមេរិក​ប៉ុន​ណោះ​។ លោកស្រី​សុ​ផុន​ពេល​សួរ​តាម​ទូ​ស័ព្ទ​ថា មេភូមិ​មេឃុំ​មិន​ចង់​ស៊ីញ៉េ​លក់​ដី​សហគមន៏​ទេ តែ​បង​បង្ខំ​ពួកគាត់ ឲ្យ​លក់​ដី​នោះ​ទៅ លោក​សុ​ផុន​ឆ្លើយថា ពេល​លក់​ដី​ស្រុះស្រួល​ព្រមព្រៀង​គ្នា​ទាំងអស់​ហេតុអ្វី​មក​ឆ្លើយ​ដាក់​តែ​ម្នាក់ៗ លោក​បន្ត​ថា​និយាយ​តាម​ទូ​ស័ព្ទ ស្ដាប់​មិន​អស់​ចាំ​ជួប​ផ្ទាល់​ទៅ​! ៕

 

Filed in: ព័ត៌មានជាតិ