សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដក​រាជអាជ្ញា​រតនៈគីរី​ជា​ពេជ្រ​រឿង​ឯក​ពន្ធភាព​ដាក់​លោក​ងិន​ពេជ្រ​ជំនួស​វិញ​!

ដក​រាជអាជ្ញា​រតនៈគីរី​ជា​ពេជ្រ​រឿង​ឯក​ពន្ធភាព​ដាក់​លោក​ងិន​ពេជ្រ​ជំនួស​វិញ​!

ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចេញ​ប្រកាស​សម្រេច​ផ្អាក​មុខងារ លោក ជា ពេជ្រ​ពី​តួនាទី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ជា​បណ្តោះអាសន្ន ក្រោយ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ “​ផិត​”​។

​យោងតាម​លិខិត​លេខ​១៤០២ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​យុត្តិធម៌ បាន​ទទួល​លិខិត​ជូនដំណឹង​លេខ​៦៥១ អយ​ប របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តី​ពី​ការចោទប្រកាន់ លើ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ពីបទ “​ផិត​” ប្រព្រឹត្ត​នៅ​ខេត្ត​រតនគិរី និង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា​១០ នៃ​ច្បាប់​ស្តីពី ឯក​ព័ន្ធ​ភាព​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​កាសែត​ថា កាលណា​លោក ជា ពេជ្រ ជាប់​បណ្តឹង​នៅ​តុលាការ គឺ ក្រសួង​យុត្តិធម៌ ត្រូវ​ផ្អាក​ការងារ​លោក​ជា​បណ្តោះអាសន្ន សិន ដើម្បី​ដំណើរ​នីតិវិធី​តុលាការ ។ ប៉ុន្តែ​ប្រសិនបើ​រក​ឃើញ​ថា លោក ជា ពេជ្រ មានទោស​ដូច​ការចោទប្រកាន់​មែន គឺ លោក ជា ពេជ្រ អាច​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ។ ផ្ទុយទៅវិញ ប្រសិនបើ​រក​ឃើញ​ថា លោក ជា ពេជ្រ មិន​មាន​កំហុស​ទេ គឺ លោក​អាច​ចូល​បំពេញការងារ​ជាធម្មតា វិញ ។​

​លោកស្រី ហ៊ាន លក្ខិណា ជា​ភរិយា​ដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ប្តឹង​លោក ជា ពេជ្រ ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ “​ផិត​” បន្ទាប់ពី​លោក​ស្រី​រកឃើញ​ថា លោក ជា ពេជ្រ បាន​លួចលាក់​មាន​ប្រពន្ធចុង​រហូត​មានកូន​ប្រុស​ម្នាក់​ក្នុងពេលដែល​បាន​ដាក់ពាក្យ​លះលែង​ប្រពន្ធដើម​!​។​

​លោក​ងិន​ពេជ្រ​រាជអាជ្ញា​រង​តុលាការ​រាជធានី​ទទួលបាន​វាសនា​តម្លើង​តួនាទី​ជំ​នួន​កន្លែង​លោក​ជា​ពេជ្រ​!​។​សូម​បញ្ជាក់​ដែរ​ថា​លោក​រាជអាជ្ញា​រង​តុលារ​ការ​ខេត្តកោះកុង​ឈ្មោះ​អ៊​ង​រី​ក៏​ទើប​ត្រូវបាន​ដក​បញ្ឈរជើង​ផង​ដែរ​ព្រោះតែ​រឿង​ប្រពន្ធ​តាម​ទាន់​ពេល​ដេក​ជាមួយ​ស្រី​នៅ​ផ្ទះសំណាក់​៕

Filed in: ព័ត៌មានជាតិ