សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​សម្រេច​ឃុំខ្លួន​នគរបាល​ជាន់ខ្ពស់​៣​រូប​ដែល​ជាប់ចោទ​រឿង​សូក​ដោះលែង​ចិន​ចាប់​ជម្រឹត​!

​តុលាការ​សម្រេច​ឃុំខ្លួន​នគរបាល​ជាន់ខ្ពស់​៣​រូប​ដែល​ជាប់ចោទ​រឿង​សូក​ដោះលែង​ចិន​ចាប់​ជម្រឹត​!

ភ្នំពេញ ៖ មន្ត្រីនគរបាល​៣​នាក់​ក្នុងចំណោម​៥​នាក់់​ដែល​ជាប់ចោទ​ពីបទ​សូកប៉ាន់​រត់​ការដោះលែង​ក្រុម​ជនជាតិ​ចាប់ជំរិត​ចំនួន​១៨​នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​២៥​កក្កដា​នេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ ប៉េ​ហ្ស៊ី បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ ។

​បើតាម លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹង​ថា​ប្រកាន់ម​ន្ត្រី​នគរបាល​៣​នាក់​(៥)​ត្រូវបាន​ចោទ​ពីបទ​”​សូកប៉ាន់​និង​បទ​រារាំង​ក្នុង​ការអនុវត្ត​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ​និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​។

មន្ត្រីនគរបាល​ទាំង​៥​រូប រួមមាន ៖​ទី​១៖ ឈ្មោះ ថា ស្រី​លក្ខណ៍ ភេទ​ស្រី (​គេចខ្លួន​) , ទី​២៖ ឈ្មោះ ជិន វេ​ងលាង ភេទ​ប្រុស (​គេចខ្លួន​) , ទី​៣៖ ឈ្មោះ សឿ សុថា ភេទ​ប្រុស , ទី​៤៖ ឈ្មោះ រត្ន័ ពិន្ទ ភេទ​ប្រុស​និង ទី​៥៖ ឈ្មោះ វណ្ណ សុភាព​។​

​សូមបញ្ជាក់​ថា​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផែន​អន្តោ​ប្រវេ​សន្ត៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​បសេដ្ឋ ដោយ​មាន​ការសម្របសម្រួល​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយកន្លែង ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេង បាន​ជួល​ឲ្យទៅ​ឈ្មោះ រ័ត្ន ពិន ស្ថិតនៅ​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​កាលពី​ម៉ោង​១០៖៩​នាទី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​ប្រតិបត្តិ​ការណ៍​នេះ​បាន ឃាត់ខ្លួន​ជន​បរទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន​៦​នាក់ , ចិន​តៃវ៉ាន់​១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត (VOIP) និង​ធ្វើ​ការដកហូត​សម្ភារៈ​មួយចំនួន​រួមមាន ទូរស័ព្ទដៃ ម៉ាក អាយ​ហ្វូន ចំនួន ២១​គ្រឿង​, អុ​បពូរ ០១​គ្រឿង​, សាំ​ស៊ុង ០១​គ្រឿង​,​ណូគា ០៦​គ្រឿង​, អា​យផេត ០៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់ ០៥​គ្រឿង​, ឌែ​សថប់ ០១​គ្រឿង​, ព្រីន​ធើ ០២​គ្រឿង​, ដុំ​Wifi ០២​គ្រឿង​, ស្ទិក​ឃើ ០១​គ្រឿង​, ទូរស័ព្ទ​លើ​តុ ៣៣​គ្រឿង (​ថ្មី ០៨​គ្រឿង​), អាយកូម ០៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ ០២​ដុំ (៥២​សន្លឹក​) ៕

Filed in: ព័ត៌មានជាតិ