សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មភាព​របស់​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​ចុះ​ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ ការពារ​ជំងឺ​សត្វ​ជ្រូក​ជូន​ប្រជាពលរដ្ឋ​

​សកម្មភាព​របស់​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​ចុះ​ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ ការពារ​ជំងឺ​សត្វ​ជ្រូក​ជូន​ប្រជាពលរដ្ឋ​

កំពង់ឆ្នាំង ៖ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​ចុះ​ត្រួតពិនិត្យ ផ្សព្វផ្សាយ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជូន​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជ្រូក​និង​គោ ។ ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ធ្វើ​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង ។

​សកម្មភាព​របស់​កំលាំង​ការិយាល័យ​ផលិតកម្ម នឹង​បសុព្យាបាល ខេត្ត​បាន​យកចិត្តទុកដាក់​និង​មានការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង ហើយក៏​បាន​សហកា​រណ៍​ជាមួយ​អាជ្ញាធរ​ភូមិ​ដឹកនាំ​ដោយ​លោក ហ៊ុន លី បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ផ្សព្វផ្សាយ​អប់រំ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​សត្វ​ជ្រូក និង​គោ​បាន​ចំនួន​១២៥​ទ្រុង​និង​ក្រោល​ជូន​ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​និង​ធ្វើ​ការថែរក្សា​អនាម័យ​ទីកន្លែង​ចិញ្ចឹម​អោយបាន​ស្អាត ដើម្បី​ជៀសវៀង​កើត​មាន​ជម្ងឺ​រាតត្បាត​ដែល​ធ្វើ​អោយ​ខាតបង់​ថវិការ​ផង​ដែរ ។​

​លោក ហ៊ុន លី ក៏បាន ផ្ដាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​សំអាត​អនាម័យ​កន្លែង​ចិញ្ចឹម​តាម​ទ្រង់​ក្រោល​របស់​បងប្អូន​អោយបាន​ស្អាត ដើម្បី​ជៀសវាង​ការឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​របស់​ប្រជា​ពលរដ្ឌ​នឹង​បាញ់ថ្នាំ​សំលាប់​មេរោគ​នៅ​ក្នុង​បរិវេណ​ភូមិ​របស់​ពួកគាត់​។​

​បន្ទាប់ពី​បាន​បាញ់ថ្នាំ​សំលាប់​មេរោគ​រួចមក ក្រុមការងារ​របស់​ក៏​បាន​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឌ​អោយ​ពួកគាត់​យកចិត្តទុក្ខដា​ក់​លើ​ការថែទាំ​នឹង​ផ្ដល់​ចំណី​ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​សត្វ​ជ្រូក គោ​ទាំង​អស់​សូម​អោយ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ជា​ជំងឺ​កាច​សាហាវ​គ្មាន​ថ្នាំ​ព្យាបាល ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​:​កន្លងមក​លោក ហ៊ុន លី បានអោយដឹងថា ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិ​ច​ខេត្ត​កំពង់ឆ្នាំង​មិនទាន់​កើត​មាន​ជំងឺ​ប្រភេទ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​ខាងលេ​ី​នេះ​បាន​រាតត្បាត​ឆ្លង​ដល់​ខេត្ត​ចំនួន​៥​ក្នុងប្រទេស​កម្ពុជា​ហេ​ី​យ ដោយ​ឆ្លង​មកដល់​ខេត្ត ១,​រតនះគីរី ២,​ត្បូងឃ្មុំ ៣,​ស្វាយរៀង ៤,​តាកែវ និង​ទី​៥,​ខេត្តកណ្តាល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ