សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ផ្តាំ​ឲ្យ​ទា​ហ៊ាន​សកម្ម​ត្មាត​ពង​គិត​និង​ការការពារ​ស្ថាបនិក​សន្តិភាព​

​អភិបាល​រាជធានី​ផ្តាំ​ឲ្យ​ទា​ហ៊ាន​សកម្ម​ត្មាត​ពង​គិត​និង​ការការពារ​ស្ថាបនិក​សន្តិភាព​

កំពង់ស្ពឺ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន ស្នើ​ឱ្យ​នាយទាហាន​ជា​សិក្ខាកាម ថ្មី​ទាំងអស់​នៃ​សាល​ហ្វឹកហ្វឺន​យោធា​ត្មាត​ពង​ត្រូវ ចេះ​គិត​ពិចារណា និង​និយាយ​ការពិត​នៅ​ចំពោះមុខ​ប្រវត្តិសាស្ត្រ ចំពោះ​មេដឹកនាំ របស់ខ្លួន និង​បន្ត​ការពារ​ស្ថាបនិក​សន្តិភាព​របស់​កម្ពុជា គឺ​សម្តេច​តេជោ ហ៊ុន សែន ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។

​ខណៈ​អញ្ជើញ ធ្វើ​បាឋកថា និង​សំណេះសំណាល ជាមួយ​យោធា​ចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និង​និស្សិត​នាយទាហាន​សកម្ម​ជិត​១​ពាន់​នាក់ នៅ​សាលា​នាយ ទាហាន​សកម្ម (​ត្មាត​ពង​) ស្ថិតនៅ​ឃុំ​ដំណាក់​វាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ លោក​ឃួង​ស្រេង​បាន​រម្លឹក​ពី​វីរភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​ដឹកនាំ​កំពូល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​រំដោះ​ប្រទេស​ជាតិ ចេញ​ពី​ភ្លើងសង្គ្រាម និង​ដឹកនាំ​កសាង​ប្រទេស​ពី​បាតដៃ​ទទេ រហូត​ដល់​សព​ថ្ងៃនេះ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​ឃួង ស្រេង និង​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ បាន​នាំនូវ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ផ្តល់ជូន​នាយទាហាន​ជា​សិក្ខាកាម ព្រមទាំង​បាន​ផ្តល់​នូវ​ថវិកា​សម្រាប់​កសាង​របង​ប៉ែក​ខាងត្បូង​សាលា​នាយ ទាហាន​សកម្ម និង​ទទួលយក​សំណើ សុំ​កសាង​អគារ​របស់​នាយក​សាលា មក​ពិនិត្យ​និង​ពិភាក្សា ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​ផង​ដែរ​។​

​លោក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម មានប្រសាសន៍​ឱ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​២០១៩ សាលា​បាន​បណ្តុះបណ្តាល​នាយទាហាន​ស​កម្មបាន​ចំនួន​១៥​វត្ត ដែល​មាន​នាយទាហាន​ចំនួន​១៥៨២​នាក់ (​ស្រី​១០៦​នាក់​)​បានចេញ ពី​សាលា​នាយទាហាន​សកម្ម ទៅ​បម្រើ​ការងារ តាម​បណ្តា​កងឯកភាព​នានា​។​

Filed in: ព័ត៌មានជាតិ